Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




យ៉ូប 38:2 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

2 «ម្ដេច​ក៏​អ្នក​បង្អាប់​គម្រោង‌ការ​របស់​យើង ដោយ​ពោល​ពាក្យ​មិន​ដឹង​ខុស​ត្រូវ​ដូច្នេះ?

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

2 «តើ​អ្នក​ណា​ដែល​បង្អាប់​ព្រះ​តម្រិះ ដោយ‌សារ​ពាក្យ​សម្ដី​ឥត​ប្រាជ្ញា​ដូច្នេះ?

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

2 តើ​អ្នក​ណា​នេះ​ដែល​បង្អាប់​ព្រះ​ដំរិះ ដោយ‌សារ​ពាក្យ​សំដី​ឥត​ប្រាជ្ញា​ដូច្នេះ

សូមមើលជំពូក ចម្លង

អាល់គីតាប

2 «ម្ដេច​ក៏​អ្នក​បង្អាប់​គម្រោង‌ការ​របស់​យើង ដោយ​ពោល​ពាក្យ​មិន​ដឹង​ខុស​ត្រូវ​ដូច្នេះ?

សូមមើលជំពូក ចម្លង




យ៉ូប 38:2
9 ការដាក់ឲ្យឆ្លើយតបគ្នា  

ចំណែក​ឯ​ខ្ញុំ​វិញ ខ្ញុំ​ក៏​ចេះ​គិត‌គូរ​ដូច​អស់​លោក គឺ​ខ្ញុំ​មិន​អន់​ជាង​អស់​លោក​ទេ។ សេចក្ដី​ដែល​អស់​លោក​ថ្លែង​នោះ តើ​នរណា​មិន​ដឹង!


បើ​ពាក្យ​របស់​ខ្ញុំ​មិន​ពិត​ទេ សូម​តវ៉ា និង​បង្ហាញ​ថា ខ្ញុំ​ពិត​ជា​និយាយ​ខុស​មែន»។


លោក​ក៏​ប៉ិន‌ប្រសប់​ជួយ​យោបល់ អ្នក​ដែល​គ្មាន​ប្រាជ្ញា​ដែរ! លោក​ពូកែ​ណែ‌នាំ​គេ​ឲ្យ​ចេះ​រិះគិត​ណាស់!


ខ្ញុំ​សូម​បង្ហាញ​ឲ្យ​អស់​លោក​ស្គាល់ ឫទ្ធា‌នុភាព​របស់​ព្រះ‌ជាម្ចាស់ ខ្ញុំ​នឹង​មិន​លាក់​គម្រោង‌ការ​របស់ ព្រះ​ដ៏​មាន​ឫទ្ធា‌នុភាព​ខ្ពង់‌ខ្ពស់​បំផុត​ឡើយ។


លោក​យ៉ូប​នេះ​និយាយ​មិន​ដឹង​ខុស​ត្រូវ ពាក្យ​សម្ដី​របស់​គាត់​គ្មាន​ខ្លឹម‌សារ​សោះ។


អ្វីៗ​ដែល​លោក​យ៉ូប​និយាយ​សុទ្ធ​តែ​ឥត​បាន​ការ លោក​ចេះ​តែ​ពោល​ពាក្យ​សម្ដី​ឥត​ខ្លឹម‌សារ»។


ព្រះអង្គ​មាន​ព្រះ‌បន្ទូល​មក​ទូលបង្គំ​ថា “ម្ដេច​ក៏​អ្នក​សង្ស័យ​លើ​គម្រោង‌ការ​របស់​យើង ដោយ​ពោល​ពាក្យ​ឥត​ខ្លឹមសារ​ដូច្នេះ?” ពិត​មែន​ហើយ ទូលបង្គំ​បាន​ថ្លែង​នូវ​សេចក្ដី ដ៏​អស្ចារ្យ​ដោយ​ពុំ​ដឹង​ខ្លួន គឺ​ការ​អស្ចារ្យ​ខ្ពស់​លើស​ពី​ប្រាជ្ញា ដែល​ទូលបង្គំ​អាច​យល់ និង​អាច​ស្គាល់។


គេ​ចង់​តាំង​ខ្លួន​ជា​អ្នក​ប្រាជ្ញ​ខាង​វិន័យ* តែ​គេ​មិន​យល់​ទាំង​ពាក្យ​ដែល​ខ្លួន​និយាយ ទាំង​សេចក្ដី​ដែល​ខ្លួន​បញ្ជាក់​ថា​ពិត​នោះ​ផង។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម