ស្ត្រីដែលមានរូបឆោមល្អដាច់គេអើយ ប្រសិនបើនាងមិនដឹងទេ ចូរដើរតាមដានរបស់ហ្វូងចៀម ហើយឃ្វាលពពែរបស់នាង នៅក្បែរខ្ទមរបស់ពួកគង្វាលចុះ!
យេរេមា 12:16 - អាល់គីតាប ប្រសិនបើពួកគេរៀនអំពីមាគ៌ាដ៏ល្អ ដូចប្រជារាស្ត្ររបស់យើង ប្រសិនបើពួកគេស្បថក្នុងនាមយើងថា “អុលឡោះតាអាឡានៅអស់កល្ប” ដូចពួកគេធ្លាប់បង្រៀនប្រជារាស្ត្ររបស់យើង ឲ្យស្បថក្នុងនាមព្រះបាល នោះពួកគេនឹងរស់នៅក្នុងចំណោមប្រជារាស្ត្ររបស់យើង។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ យ៉ាងនោះបើគេនឹងខ្នះខ្នែងរៀនតាមផ្លូវរបស់ប្រជារាស្ត្រយើងឲ្យអស់ពីចិត្ត ហើយស្បថដោយនូវឈ្មោះយើងថា ដូចជាព្រះយេហូវ៉ាមានព្រះជន្មរស់នៅ បែបដូចជាគេបានបង្រៀនប្រជារាស្ត្រយើង ឲ្យស្បថដោយនូវព្រះបាលដែរ នោះគេនឹងបានស្អាងឡើង នៅកណ្ដាលប្រជារាស្ត្ររបស់យើងយ៉ាងពិតប្រាកដ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ប្រសិនបើពួកគេរៀនអំពីមាគ៌ាដ៏ល្អ ដូចប្រជារាស្ត្ររបស់យើង ប្រសិនបើពួកគេស្បថក្នុងនាមយើងថា “ព្រះអម្ចាស់មានព្រះជន្មគង់នៅ” ដូចពួកគេធ្លាប់បង្រៀនប្រជារាស្ត្ររបស់យើង ឲ្យស្បថក្នុងនាមព្រះបាល នោះពួកគេនឹងរស់នៅក្នុងចំណោមប្រជារាស្ត្ររបស់យើង។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ យ៉ាងនោះ បើគេនឹងខ្នះខ្នែងរៀនតាមផ្លូវរបស់រាស្ត្រអញ ឲ្យអស់ពីចិត្ត ហើយនឹងស្បថដោយនូវឈ្មោះអញថា ដូចជាព្រះយេហូវ៉ាទ្រង់មានព្រះជន្មរស់នៅ បែបដូចជាគេបានបង្រៀនរាស្ត្រអញ ឲ្យស្បថដោយនូវព្រះបាលដែរ នោះគេនឹងបានស្អាងឡើង នៅកណ្តាលរាស្ត្រអញជាពិត |
ស្ត្រីដែលមានរូបឆោមល្អដាច់គេអើយ ប្រសិនបើនាងមិនដឹងទេ ចូរដើរតាមដានរបស់ហ្វូងចៀម ហើយឃ្វាលពពែរបស់នាង នៅក្បែរខ្ទមរបស់ពួកគង្វាលចុះ!
ប្រជាជនជាច្រើននឹងឡើងទៅភ្នំនោះ ទាំងពោលថា «ចូរនាំគ្នាមក! យើងឡើងលើភ្នំរបស់អុលឡោះតាអាឡា យើងឡើងទៅដំណាក់នៃអុលឡោះ ជាម្ចាស់របស់យ៉ាកកូប។ ទ្រង់នឹងបង្រៀនយើងអំពី មាគ៌ារបស់ទ្រង់ ហើយយើងនឹងដើរតាមមាគ៌ានេះ» ដ្បិតការប្រៀនប្រដៅចេញមកពីក្រុងស៊ីយ៉ូន ហើយបន្ទូលរបស់អុលឡោះតាអាឡា ក៏ចេញមកពីក្រុងយេរូសាឡឹមដែរ។
យើងនេះហើយជាអុលឡោះតាអាឡា! យើងបានហៅអ្នកមក ស្របតាមសេចក្ដីសុចរិតរបស់យើង។ យើងកាន់ដៃអ្នក យើងទុកអ្នកដោយឡែក ហើយតែងតាំងអ្នកជាសម្ពន្ធមេត្រី សម្រាប់ប្រជាជន ឲ្យអ្នកធ្វើជាពន្លឺដល់ប្រជាជាតិនានា
អ្វីៗដែលយើងនិយាយចេញមក សុទ្ធតែជាពាក្យសច្ចៈ មិនអាចប្រែក្រឡាស់បានឡើយ។ យើងសុំប្រកាសយ៉ាងឱឡារិក ក្នុងនាមយើងផ្ទាល់ថា មនុស្សលោកទាំងអស់នឹងក្រាបថ្វាយបង្គំយើង ហើយមនុស្សគ្រប់ភាសានាំគ្នាសច្ចាថា នឹងគោរពបម្រើយើងដោយស្មោះ។
ទ្រង់មានបន្ទូលមកខ្ញុំថា: អ្នកមិនគ្រាន់តែជាអ្នកបម្រើ ដែលណែនាំកុលសម្ព័ន្ធនៃកូនចៅ របស់យ៉ាកកូបឲ្យងើបឡើង និងនាំកូនចៅអ៊ីស្រអែលដែលនៅសេសសល់ ឲ្យវិលមកវិញប៉ុណ្ណោះទេ គឺយើងបានតែងតាំងអ្នកឲ្យធ្វើជាពន្លឺ បំភ្លឺជាតិសាសន៍នានា និងឲ្យនាំការសង្គ្រោះរហូតទៅដល់ស្រុកដាច់ស្រយាលនៃផែនដី។
នៅក្នុងស្រុក អ្នកណាចង់ជូនពរ ត្រូវជូនពរក្នុងនាមអុលឡោះជាម្ចាស់ដ៏ពិតប្រាកដ ហើយនរណាចង់ស្បថ ត្រូវស្បថក្នុងនាមអុលឡោះជាម្ចាស់ដ៏ពិតប្រាកដ។ ទុក្ខលំបាកទាំងប៉ុន្មានដែលកើតមានកាលពីមុន នឹងលែងមានទៀតហើយ យើងក៏លែងនឹកនាពីការទាំងនោះទៀតដែរ»។
ឱអុលឡោះតាអាឡាជាម្ចាស់អើយ ទ្រង់ជាកម្លាំង និងជាកំពែងដ៏រឹងមាំរបស់ខ្ញុំ នៅពេលមានអាសន្ន ទ្រង់ជាជំរក របស់ខ្ញុំ។ ប្រជាជាតិនានាដែលនៅទីដាច់ស្រយាល នឹងនាំគ្នាមករកទ្រង់ ទាំងពោលថា “ដូនតារបស់យើងបានទទួលព្រះក្លែងក្លាយ ទុកជាកេរដំណែល ជាព្រះឥតបានការ គ្មានប្រយោជន៍អ្វីសោះ!
ប្រសិនបើប្រជាជាតិណាមួយប្រព្រឹត្តអំពើអាក្រក់ ដែលនាំឲ្យយើងសម្រេចចិត្តដាក់ទោសគេ ហើយគេបែរជាលះបង់អំពើអាក្រក់នោះ យើងនឹងមិនធ្វើទោសពួកគេ តាមការសម្រេចរបស់យើងទេ។
នៅគ្រានោះ គេនឹងហៅក្រុងយេរូសាឡឹមថា “បល្ល័ង្ករបស់អុលឡោះតាអាឡា” ប្រជាជាតិទាំងអស់នឹងមកមូលគ្នានៅក្រុងយេរូសាឡឹមនេះ ដើម្បីជួបអុលឡោះតាអាឡា។ ពួកគេឈប់ចចេសរឹងរូស ប្រព្រឹត្តតាមចិត្តអាក្រក់របស់ខ្លួនទៀតហើយ។
ប្រសិនបើអ្នកស្បថក្នុងនាមអុលឡោះតាអាឡា ដែលនៅអស់កល្ប គឺស្បថដោយនិយាយពាក្យពិត ស្របតាមយុត្តិធម៌ នោះប្រជាជាតិទាំងឡាយ មុខជាចង់បានពរពីយើង ព្រមទាំងបានខ្ពស់មុខ ដោយសារយើងផង។
ទោះបីគេស្បថ ដោយយកអុលឡោះតាអាឡា ដែលនៅអស់កល្បធ្វើជាសាក្សីក្ដី ក៏ពាក្យសម្បថរបស់គេមិនពិតដែរ។
«តើយើងអត់ទោសឲ្យអ្នកដូចម្ដេចបាន? កូនចៅរបស់អ្នកបានបោះបង់ចោលយើង គេស្បថដោយយកព្រះក្លែងក្លាយ ធ្វើជាសាក្សី។ យើងបានឲ្យពួកគេមានភោគទ្រព្យបរិបូណ៌ តែពួកគេបែរជានាំគ្នាផិតក្បត់ទៅវិញ គឺពួកគេលើកគ្នាទៅប្រព្រឹត្តអំពើផិតក្បត់ ក្នុងវិហាររបស់ព្រះក្លែងក្លាយ។
អុលឡោះតាអាឡាមានបន្ទូលទៀតថា: «ចូរឈប់មួយសន្ទុះ ហើយពិចារណាមើល៍ ចូររំពឹងគិតអំពីមាគ៌ាជំនាន់ដើម ដើម្បីឲ្យដឹងថា តើមាគ៌ាណាជាមាគ៌ាល្អ រួចនាំគ្នាដើរតាមមាគ៌ានោះទៅ ចិត្តរបស់អ្នករាល់គ្នានឹងបានស្ងប់។ ប៉ុន្តែ ពួកគេឆ្លើយមកវិញថា: “យើងខ្ញុំមិនដើរតាមផ្លូវនោះទេ!”។
យើងក៏កំទេចអស់អ្នកដែលឡើងលើផ្ទះ ដើម្បីថ្វាយបង្គំផ្កាយ ព្រមទាំងអស់អ្នកដែលក្រាបថ្វាយបង្គំយើង ហើយស្បថក្នុងនាមយើងជាអុលឡោះតាអាឡាផង ស្បថក្នុងនាមព្រះម៉ូឡុករបស់គេផង។
ដូនតារបស់អ្នករាល់គ្នាឮពាក្យរបស់យើង និងហ៊ូកុំដែលយើងបានបង្គាប់ដល់ពួកណាពីជាអ្នកបម្រើរបស់យើង។ ដូនតារបស់អ្នករាល់គ្នាបានវិលមកវិញ ហើយពោលថា “អុលឡោះតាអាឡាជាម្ចាស់នៃពិភពទាំងមូលប្រព្រឹត្តចំពោះពួកយើង ដូចទ្រង់បានសម្រេចស្របតាមមារយាទ និងអំពើដែលពួកយើងប្រព្រឹត្ត”»។
«នៅថ្ងៃនោះ ប្រជាជាតិជាច្រើន នឹងជំពាក់ចិត្តលើយើង ជាអុលឡោះតាអាឡា ហើយធ្វើជាប្រជារាស្ត្ររបស់យើង តែយើងនឹងស្ថិតនៅជាមួយអ្នក»។ ពេលនោះ អ្នកនឹងទទួលស្គាល់ថា អុលឡោះតាអាឡាជាម្ចាស់នៃពិភពទាំងមូល បានចាត់ខ្ញុំឲ្យមករកអ្នក។
សាសន៍អ៊ីស្រអែលប្រៀបបីដូចជាដើមអូលីវ ដែលគេកាត់មែកខ្លះចោល រីឯអ្នកវិញ អ្នកប្រៀបបីដូចជាមែកអូលីវព្រៃ ត្រូវគេយកមកផ្សាំជំនួសមែក ដែលគេកាត់ចោលនោះ។ ឥឡូវនេះ អ្នកស្រូបយកជីជាតិពីឫសរួមជាមួយមែកឯទៀតៗដែរ
ដ្បិតមានចែងទុកមកថាៈ អុលឡោះជាអម្ចាស់មានបន្ទូលថា ពិតដូចយើងរស់យ៉ាងណា មនុស្សទាំងអស់ពិតជាលុតជង្គង់ថ្វាយបង្គំយើង ហើយប្រកាសទទួលស្គាល់យើងយ៉ាងនោះដែរ។
ដ្បិតយើងខ្ញុំជាអ្នកធ្វើការរួមជាមួយអុលឡោះ បងប្អូនជាស្រែរបស់អុលឡោះ ហើយក៏ជាដំណាក់ដែលទ្រង់បានសង់ដែរ។
មិនត្រូវពាក់ព័ន្ធនឹងប្រជាជាតិដែលរស់នៅក្នុងចំណោមអ្នករាល់គ្នា មិនត្រូវអង្វររកព្រះរបស់គេ ឬយកឈ្មោះព្រះទាំងនោះមកស្បថឡើយ ហើយកុំគោរពបម្រើ និងថ្វាយបង្គំព្រះទាំងនោះជាដាច់ខាត។
យប់នេះ សូមនាងសម្រាកនៅទីនេះហើយ! ចាំព្រឹកស្អែកខ្ញុំនឹងទៅសួរគេ។ ប្រសិនបើគេចង់ទទួលខុសត្រូវលើនាង ឲ្យគេទទួលចុះ តែបើគេមិនព្រមទេ ខ្ញុំសូមសន្យាដោយយកអុលឡោះតាអាឡាដែលនៅអស់កល្បជានិច្ចជាសាក្សីថា ខ្ញុំមុខជាទទួលខុសត្រូវលើនាងពុំខាន! សូមនាងសម្រាកនៅទីនេះរហូតដល់ព្រឹកចុះ!»។