ម៉ាឡាគី 3:13 - អាល់គីតាប អុលឡោះតាអាឡាមានបន្ទូលថា៖ «អ្នករាល់គ្នាពោលពាក្យទ្រគោះបោះបោក ប្រឆាំងនឹងយើង ហើយអ្នករាល់គ្នាពោលថា: “តើយើងខ្ញុំនិយាយគ្នាប្រឆាំងនឹងទ្រង់ ដូចម្ដេចខ្លះ?”។ ព្រះគម្ពីរខ្មែរសាកល ព្រះយេហូវ៉ាមានបន្ទូលថា៖ “ពាក្យសម្ដីរបស់អ្នករាល់គ្នាបានទាស់នឹងយើងយ៉ាងខ្លាំង ប៉ុន្តែអ្នករាល់គ្នាសួរថា: ‘តើយើងខ្ញុំបាននិយាយអ្វីទាស់នឹងព្រះអង្គ?’។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រះយេហូវ៉ាមានព្រះបន្ទូលថា៖ «ពាក្យសម្ដីរបស់អ្នករាល់គ្នាបានទាស់នឹងយើងយ៉ាងខ្លាំង ទោះបើយ៉ាងនោះក៏អ្នករាល់គ្នាថា យើងបាននិយាយអ្វីទាស់នឹងព្រះអង្គ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះអម្ចាស់មានព្រះបន្ទូលថា៖ «អ្នករាល់គ្នាពោលពាក្យទ្រគោះបោះបោក ប្រឆាំងនឹងយើង ហើយអ្នករាល់គ្នាពោលថា: “តើយើងខ្ញុំនិយាយគ្នាប្រឆាំងនឹងព្រះអង្គ ដូចម្ដេចខ្លះ?”។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ព្រះយេហូវ៉ា ទ្រង់មានបន្ទូលថា ពាក្យសំដីរបស់ឯងរាល់គ្នា បានទាស់នឹងអញជាខ្លាំង ទោះបើយ៉ាងនោះក៏ឯងរាល់គ្នាថា យើងបាននិយាយអ្វីទាស់នឹងទ្រង់ |
តើអ្នកពិតជាចង់ចោទថា យើងមិនយុត្តិធម៌ ហើយអ្នកចង់ថ្កោលទោសយើង ដើម្បីបង្ហាញថាអ្នកជាមនុស្សសុចរិតឬ?
មនុស្សពាលគិតក្នុងចិត្តថា «អុលឡោះមិនចាប់អារម្មណ៍ទេ! ទ្រង់បិទភ្នែក ទ្រង់មិនមើលទាល់តែសោះ!»។
ស្តេចហ្វៀរ៉អ៊ូនតបថា៖ «តើ អុលឡោះតាអាឡាជានរណា បានជាយើងត្រូវស្តាប់តាម ហើយអនុញ្ញាតឲ្យពួកអ៊ីស្រអែលចេញទៅនោះ? យើងមិនស្គាល់ អុលឡោះតាអាឡាទេ យើងមិនអនុញ្ញាតឲ្យពួកអ៊ីស្រអែលចេញទៅឡើយ។
ពិតមែនហើយ យេរូសាឡឹមជាក្រុងដែល កំពុងតែរលំ ហើយយូដាជាស្រុកកំពុងតែហិនហោច ដ្បិតប្រជាជននាំគ្នាប្រឆាំងនឹងអុលឡោះតាអាឡា ដើម្បីបន្ថោកសិរីរុងរឿងរបស់ទ្រង់ ដោយពាក្យសំដី និងដោយអំពើផ្សេងៗដែលពួកគេប្រព្រឹត្ត។
តើអ្នកបានជេរ និងត្មះតិះដៀលនរណា? តើអ្នកស្រែកក្ដែងៗប្រឆាំងនឹងនរណា? គឺអ្នកហ៊ានព្រហើនដាក់អុលឡោះដ៏វិសុទ្ធ ជាម្ចាស់របស់ជនជាតិអ៊ីស្រអែល។
ពួកគេពោលថា «សូមអុលឡោះតាអាឡាបំពេញ កិច្ចការរបស់ទ្រង់ឲ្យឆាប់ៗទៅ ដើម្បីឲ្យយើងបានឃើញផង! សូមឲ្យគម្រោងការរបស់អុលឡោះដ៏វិសុទ្ធ ជាម្ចាស់នៃជនជាតិអ៊ីស្រអែលបានសម្រេចឆាប់ៗ ដើម្បីឲ្យយើងបានស្គាល់ផង!»។
ប៉ុន្តែ តាំងពីយើងឈប់ដុតគ្រឿងក្រអូប និងឈប់ច្រួចស្រាសែនម្ចាស់ក្សត្រីនៅសូរ៉កា យើងខ្វះខាតសព្វគ្រប់ ព្រមទាំងត្រូវវិនាសដោយមុខដាវ និងដោយទុរ្ភិក្ស»។
ពួកគេគួរតែអាម៉ាស់ ដោយបានប្រព្រឹត្តអំពើព្រៃផ្សៃ។ ប៉ុន្តែ ពួកគេមានមុខក្រាស់ មិនយល់ថា គេបន្ថោកខ្លួនឯងឡើយ។ ហេតុនេះហើយបានជាពួកគេត្រូវវិនាស ជាមួយអស់អ្នកដែលត្រូវវិនាស។ នៅថ្ងៃដែលយើងវិនិច្ឆ័យទោសពួកគេ ពួកគេនឹងត្រូវដួលជាមិនខាន» - នេះជាបន្ទូលរបស់អុលឡោះតាអាឡា។
អ្នករាល់គ្នាពោលថា “អុលឡោះតាអាឡាប្រព្រឹត្តដូច្នេះ មិនត្រឹមត្រូវទេ!”។ ជនជាតិអ៊ីស្រអែលអើយ ចូរស្ដាប់! តើយើងប្រព្រឹត្តមិនត្រឹមត្រូវមែនឬ? គឺអ្នករាល់គ្នាវិញទេដែលប្រព្រឹត្តមិនត្រឹមត្រូវ។
ពួកគេវិលមកវិញ តែមិនមែនមករកយើងទេ ពួកគេមានចិត្តវៀចវេរដូចផ្លែកណ្ដៀវ។ មេដឹកនាំរបស់គេនឹងដួលស្លាប់ដោយមុខដាវ ព្រោះពាក្យសំដីព្រហើនកោងកាចរបស់ខ្លួន។ ហេតុការណ៍នេះនឹងនាំឲ្យអ្នកស្រុកអេស៊ីប សើចចំអកឡកឡឺយដាក់ពួកគេ»។
អ្នករាល់គ្នាសួរថា “ហេតុអ្វីបានជាដូច្នេះ?” គឺកាលពីនៅក្មេង អ្នកបានរៀបការ ដោយយកអុលឡោះតាអាឡាធ្វើសាក្សី។ នាងជាគូស្រករ ជាភរិយាពេញច្បាប់របស់អ្នក តែអ្នកបានក្បត់ចិត្តចោលនាង។
អ្នករាល់គ្នាធ្វើឲ្យអុលឡោះតាអាឡានឿយណាយ ព្រោះតែពាក្យសំដីរបស់អ្នករាល់គ្នា តែអ្នករាល់គ្នាបែរជាពោលថា “តើពួកយើង មានធ្វើអ្វីឲ្យទ្រង់នឿយហត់?” គឺមកពីអ្នករាល់គ្នាពោលថា: “អ្នកណាប្រព្រឹត្តអំពើអាក្រក់ អ្នកនោះជាមនុស្សល្អនៅចំពោះ អុលឡោះតាអាឡា ដ្បិតទ្រង់ពេញចិត្តនឹងមនុស្ស បែបនេះ!” ហើយអ្នករាល់គ្នាពោលទៀតថា: “តើម្ចាស់ដែលវិនិច្ឆ័យដោយយុត្តិធម៌ នៅឯណា?”។
អុលឡោះតាអាឡាជាម្ចាស់នៃពិភពទាំងមូលមានបន្ទូលថា៖ «ប្រជាជាតិទាំងអស់នឹងពោលថា អ្នករាល់គ្នាពិតជាមានសុភមង្គលមែន ដ្បិតស្រុករបស់អ្នករាល់គ្នានឹងទៅជាស្រុកមួយ ដ៏សម្បូណ៌សប្បាយ»។
អ្នករាល់គ្នាពោលថា: “ពួកយើងខំបម្រើអុលឡោះ តែគ្មានបានការអ្វីទេ ពួកយើងខំធ្វើតាមបង្គាប់របស់ទ្រង់ ហើយខំដើរតាមអុលឡោះតាអាឡាជាម្ចាស់នៃពិភពទាំងមូល ទាំងកាន់ទុក្ខដូច្នេះ តើបានចំណេញអ្វី?
តើមនុស្សកេងប្រវ័ញ្ចអុលឡោះ ដូចម្ដេចបាន? អ្នករាល់គ្នាកេងប្រវ័ញ្ចយើង ហើយពោលថា “យើងខ្ញុំកេងប្រវ័ញ្ចទ្រង់ដូចម្ដេចខ្លះ?”។ គឺអ្នករាល់គ្នាកេងប្រវ័ញ្ច ជំនូនមួយភាគដប់ និងជំនូន ដែលអ្នករាល់គ្នាត្រូវញែកទុកសម្រាប់យើង!
ឱមនុស្សអើយ តើអ្នកមានឋានៈអ្វីបានជាហ៊ានជជែកតវ៉ានឹងអុលឡោះបែបនេះ? តើដីឥដ្ឋមានដែលនិយាយទៅកាន់ជាងស្មូនថា «ហេតុអ្វីបានជាលោកធ្វើឲ្យខ្ញុំមានរូបរាងយ៉ាងនេះ»ដែរឬទេ?។
មេប្រឆាំងនោះលើកខ្លួនឡើងខ្ពស់លើសអ្វីៗទាំងអស់ ដែលមនុស្សលោកគោរពថ្វាយបង្គំទុកជាព្រះ គឺរហូតដល់ទៅហ៊ានអង្គុយនៅក្នុងទីសក្ការៈរបស់អុលឡោះ ហើយប្រកាសខ្លួនឯងថា ជាអុលឡោះថែមទៀតផង។