ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




ម៉ាថាយ 20:21 - អាល់គីតាប

អ៊ីសា​សួរ​គាត់​ថា៖ «អ្នក​ចង់​បាន​អ្វី?»។ គាត់​ឆ្លើយ​វិញ​ថា៖ «ដល់​ពេល​អ៊ីសា​គ្រង​រាជ្យ សូម​ឲ្យ​កូន​របស់​ខ្ញុំ​បាន​អង្គុយ​អម​អ្នក​ផង គឺ​ម្នាក់​នៅ​ខាង​ស្ដាំ​ម្នាក់​នៅ​ខាង​ឆ្វេង»។

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

ព្រះអង្គ​ទ្រង់​សួរ​គាត់​ថា​៖“តើ​អ្នក​ចង់បាន​អ្វី​?”។ គាត់​ទូលថា​៖ “សូម​លោក​សន្យា​មក​ថា កូនប្រុស​របស់ខ្ញុំ​ទាំង​ពីរ​នាក់​នេះ​នឹង​បាន​អង្គុយ​នៅក្នុង​អាណាចក្រ​របស់លោក គឺ​ម្នាក់​នៅ​ខាងស្ដាំ ម្នាក់​នៅ​ខាងឆ្វេង​លោក”។

សូមមើលជំពូក

Khmer Christian Bible

ព្រះអង្គ​មាន​បន្ទូល​ទៅ​គាត់​ថា៖​ «តើ​អ្នក​ចង់​បាន​អ្វី?»​ គាត់​ទូល​ព្រះអង្គ​ថា៖​ «ខ្ញុំ​សូម​ឲ្យ​លោក​សន្យា​ថា​ កូន​ប្រុស​របស់​ខ្ញុំ​ទាំង​ពីរ​នាក់​នេះ​ នឹង​បាន​អង្គុយ​ក្បែរ​លោក​នៅ​ក្នុង​នគរ​របស់​លោក​ គឺ​ម្នាក់​នៅ​ខាង​ស្ដាំ​ និង​ម្នាក់​ទៀត​នៅ​ខាង​ឆ្វេង»។​

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ទៅ​គាត់​ថា៖ «តើ​អ្នក​ចង់​បាន​អ្វី?» គាត់​ទូល​ព្រះ‌អង្គ​ថា៖ «ពេល​ព្រះ‌អង្គ​គ្រង​រាជ្យ សូម​ប្រោស​ប្រទាន​ឲ្យ​កូន​ខ្ញុំ​ម្ចាស់​ទាំង​ពីរ​នេះ បាន​អង្គុយ​ក្បែរ​ព្រះ‌អង្គ​ផង គឺ​ម្នាក់​នៅ​ខាង​ស្តាំ ហើយ​ម្នាក់​នៅ​ខាង​ឆ្វេង»។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ព្រះអង្គ​មាន​ព្រះ‌បន្ទូល​សួរ​គាត់​ថា៖ «អ្នក​ចង់​បាន​អ្វី?»។ គាត់​ទូល​ព្រះអង្គ​វិញ​ថា៖ «ដល់​ពេល​ព្រះអង្គ​គ្រង​រាជ្យ សូម​ឲ្យ​កូន​របស់​ខ្ញុំ​ម្ចាស់​បាន​អង្គុយ​អម​ព្រះអង្គ​ផង គឺ​ម្នាក់​នៅ​ខាង​ស្ដាំ ម្នាក់​នៅ​ខាង​ឆ្វេង»។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ទ្រង់​មាន​បន្ទូល​សួរ​ថា តើ​អ្នក​ចង់​បាន​អ្វី គាត់​ទូល​ថា សូម​អនុញ្ញាត​ឲ្យ​កូន​ខ្ញុំ​ម្ចាស់​ទាំង​២​នេះ​បាន​អង្គុយ ១​ខាង​ស្តាំ​១​ខាង​ឆ្វេង​ទ្រង់ ក្នុង​នគរ​របស់​ទ្រង់

សូមមើលជំពូក



ម៉ាថាយ 20:21
24 ការដាក់ឲ្យឆ្លើយតបគ្នា  

នាង​បាត‌សេ‌បា​ក៏​ចូល​ទៅ​ជួប​ស្តេច​ស៊ូឡៃ‌ម៉ាន ដើម្បី​ជម្រាប​ពី​សំណូម‌ពរ​របស់​សម្តេច​អដូ‌នី‌យ៉ា។ ស្តេច​ស៊ូឡៃ‌ម៉ាន​ចុះ​ពី​បល្ល័ង្ក មក​រក​មាតា ហើយ​គោរព។ បន្ទាប់​មក គាត់​នៅ​លើ​បល្ល័ង្ក​វិញ ហើយ​បញ្ជា​ឲ្យ​គេ​ដាក់​បល្ល័ង្ក​មួយ ជូន​មាតា​នៅ​ខាង​ស្តាំ។


ក្នុង​ពេល​ដែល​ស្តេច​ស៊ូឡៃ‌ម៉ាន​នៅ​គីបៀន អុលឡោះ‌តាអាឡា​បាន​សំដែង​ឲ្យ​គាត់​ឃើញ ក្នុង​សុបិន​និមិត្ត​នៅ​ពេល​យប់។ អុលឡោះ​មាន​បន្ទូល​ថា៖ «បើ​អ្នក​ចង់​បាន​អ្វី ចូរ​សុំ​មក​ចុះ យើង​នឹង​ប្រគល់​ឲ្យ!»។


ស្ដេច​មាន​ប្រសាសន៍​ថា៖ «មហា‌ក្សត្រិ‌យានី​អេសធើរ​អើយ តើ​នាង​មាន​ការ​អ្វី? នាង​ចង់​បាន​អ្វី យើង​ប្រទាន​ឲ្យ​ទាំង​អស់ គឺ​ទោះ​បី​មាន​តម្លៃ​មួយ​ចំហៀង​នគរ​ក៏​ដោយ»។


អុលឡោះ‌តាអាឡា​ជា​ម្ចាស់​មាន​បន្ទូល មក​កាន់​អម្ចាស់​របស់​ខ្ញុំ ដូច​ត​ទៅ​នេះ៖ «សូម​នៅ​ខាង​ស្ដាំ​យើង ទំរាំ​ដល់​យើង​បង្ក្រាប​ខ្មាំង​សត្រូវ​របស់​អ្នក មក​ដាក់​ក្រោម​ជើង​អ្នក!»។​


ស្រី​ស្នំ​របស់​ស្តេច​សុទ្ធ​តែ​ជា​បុត្រី របស់​ស្ដេច​នគរ​នានា ហើយ​មហា‌ក្សត្រិ‌យានី​ពាក់​គ្រឿង​អលង្ការ ធ្វើ​ពី​មាស​ដ៏​ល្អ​ប្រណីត​ ​នៅ​ខាង​ស្ដាំ​ស្តេច។


រីឯ​អ្នក តើ​អ្នក​ប្រាថ្នា​ចង់​បាន​ភាព​ឧត្តុង្គ‌ឧត្ដម​ឬ? កុំ​មាន​បំណង​ដូច្នេះ​ទៀត​ឡើយ! ដ្បិត​យើង​នឹង​ធ្វើ​ឲ្យ​ទុក្ខ​វេទនា កើត​មាន​ដល់​សត្វ​លោក​ទាំង​មូល - នេះ​ជា​បន្ទូល​របស់អុលឡោះ‌តាអាឡា- តែ​យើង​នឹង​ឲ្យ​អ្នក​បាន​រួច​ជីវិត នៅ​គ្រប់​ទី​កន្លែង​ដែល​អ្នក​ទៅ”»។


ពេល​នោះ សិស្ស​នាំ​គ្នា​ចូល​មក​ជួប​អ៊ីសា​ហើយ​សួរ​ថា៖ «តើ​អ្នក​ណា​មាន​ឋានៈ​ធំ​ជាង​គេ​នៅ​ក្នុង​នគរ​នៃ​អុលឡោះ?»។


អ៊ីសា​មាន​ប្រសាសន៍​ទៅ​ពួក​សិស្ស​ថា៖ «ខ្ញុំ​សុំ​ប្រាប់​ឲ្យ​អ្នក​រាល់​គ្នា​ដឹង​ច្បាស់​ថា នៅ​ក្នុង​ពិភព​ថ្មី ពេល​បុត្រា​មនុស្ស​នៅ​លើ​បល្ល័ង្ក ប្រកប​ដោយ​សិរី‌រុង‌រឿង​អ្នក​រាល់​គ្នា​ដែល​មក​តាម​ខ្ញុំ​នេះ ក៏​នឹង​អង្គុយ​លើ​បល្ល័ង្ក​ទាំង​ដប់‌ពីរ ហើយ​គ្រប់‌គ្រង​លើ​កុល‌សម្ព័ន្ធ​ទាំង​ដប់‌ពីរ​នៃ​ជន‌ជាតិ​អ៊ីស្រ‌អែល​ទៀត​ផង។


អ៊ីសា​មាន​ប្រសាសន៍​ថា៖ «អ្នក​មិន​ដឹង​ថា​ខ្លួន​សុំ​អ្វី​ឡើយ តើ​អ្នក​ទាំង​ពីរ​អាច​ទទួល​ពែង ដែល​ខ្ញុំ​ត្រូវ​ទទួល​នោះ​បាន​ឬ​ទេ?»។ យ៉ាកកូប និង​យ៉ូហាន​ឆ្លើយ​ថា៖ «យើង​ខ្ញុំ​អាច​ទទួល​បាន»។


អ៊ីសា​ក៏​ឈប់ ហើយ​ហៅ​គេ​មក​សួរ​ថា៖ «តើ​អ្នក ចង់​ឲ្យ​ខ្ញុំ​ធ្វើ​អ្វី?»។


អ៊ីសា​សួរ​គាត់​ថា៖ «តើ​អ្នក​ចង់​ឲ្យ​ខ្ញុំ​ធ្វើ​អ្វី?»។ អ្នក​ខ្វាក់​ជម្រាប​អ៊ីសា​ថា៖ «តួន! សូម​ប្រោស​ភ្នែក​ខ្ញុំ​ឲ្យ​បាន​ភ្លឺ​ផង»។


កាល​អ៊ីសា‌ជាអម្ចាស់​មាន​ប្រសាសន៍​ទាំង​នេះ​រួច​ហើយ អុលឡោះ​លើក​អ៊ីសា​ឡើង​ទៅ​សូរ៉កា ឲ្យ​នៅ​ខាង​ស្ដាំ​ទ្រង់។


កូន​របស់​នាង​ក៏​ចូល​មក​រាំ ធ្វើ​ឲ្យ​ស្ដេច​ហេរ៉ូដ និង​ភ្ញៀវ​ទាំង​អស់​ពេញ​ចិត្ដ​ណាស់។ ស្ដេច​ក៏​និយាយ​ទៅ​កាន់​នាង​ថា៖ «បើ​នាង​ចង់​បាន​អ្វី ចូរ​សុំ​ពី​យើង​ចុះ យើង​នឹង​ឲ្យ​នាង»។


«តើ​អ្នក​ចង់​ឲ្យ​ខ្ញុំ​ធ្វើ​អ្វី?»។ គាត់​សុំ​អ៊ីសា​ថា៖ «អ៊ីសា‌ជាអម្ចាស់​អើយ! សូម​លោក​ម្ចាស់​ប្រោស​ឲ្យ​ភ្នែក​ខ្ញុំ បាន​ភ្លឺ​ឡើង​វិញ​ផង»។


កាល​អ៊ីសា​មក​ជិត​ដល់​ក្រុង​យេរូ‌សាឡឹម​ហើយ គាត់​មាន​ប្រសាសន៍​ជា​ប្រស្នា​មួយ​ទៀត​ទៅ​កាន់​អស់​អ្នក​ដែល​ស្ដាប់​គាត់ ដ្បិត​អ្នក​ទាំង​នោះ​នឹក​ស្មាន​ថា នគរ​អុលឡោះ​នឹង​មក​ដល់​ភ្លាម​ៗ​នេះ​ជា​មិន​ខាន។


ខណៈ​នោះ​ពួក​សាវ័ក​ជជែក​ទាស់‌ទែង​គ្នា​ចង់​ដឹង​ថា ក្នុង​ចំណោម​ពួក​គេ នរណា​មាន​ឋានៈ​ធំ​ជាង​គេ។


បើ​អ្នក​រាល់​គ្នា​ស្ថិត​នៅ​ជាប់​នឹង​ខ្ញុំ ហើយ​បើ​ពាក្យ​ខ្ញុំ​ស្ថិត​នៅ​ជាប់​នឹង​អ្នក​រាល់​គ្នា ចូរ​ទូល​សុំ​អ្វីៗ​តាម​តែ​អ្នក​រាល់​គ្នា ប្រាថ្នា​ចង់​បាន​ចុះ នោះ​អ្នក​រាល់​គ្នា​មុខ​តែ​បាន​ទទួល​ជា​មិន​ខាន។


ពេល​នោះ ក្រុម​សាវ័ក​នៅ​ជុំ​គ្នា គេ​សួរ​អ៊ីសា​ថា៖ «អ៊ីសា‌ជាអម្ចាស់​អើយ តើ​លោក​ម្ចាស់​នឹង​តាំង​រាជា‌ណាចក្រ​អ៊ីស្រ‌អែល​ឡើង​វិញ​នៅ​ពេល​នេះ​ឬ?»។


ចូរ​ស្រឡាញ់​រាប់​អាន​គ្នា​ទៅ​វិញ​ទៅ​មក ទុក​ដូច​ជា​បង​ប្អូន​បង្កើត។ ត្រូវ​លើក​កិត្ដិយស​គ្នា​ទៅ​វិញ​ទៅ​មក​ដោយ​ចិត្ដ​គោរព។


តើ​នរណា​អាច​ដាក់​ទោស​គេ​បាន បើ​អាល់ម៉ា‌ហ្សៀស‌អ៊ីសា​បាន​ស្លាប់ ហើយ​ជា​ពិសេស​គាត់​បាន​រស់​ឡើង​វិញ នៅ​ខាង​ស្ដាំ​អុលឡោះ ជា​បិតា និង​អង្វរ​ឲ្យ​យើង​ដូច្នេះ?


ដូច្នេះ ប្រសិន​បើ​បង​ប្អូន​បាន​រស់​ឡើង​វិញ​រួម​ជា​មួយ​អាល់ម៉ា‌ហ្សៀស​មែន ចូរ​ស្វែង​រក​អ្វីៗ​នៅ​សូរ៉កា ជា​កន្លែង​ដែល​អាល់ម៉ា‌ហ្សៀស​នៅ​ខាង​ស្ដាំ​អុលឡោះ​នោះ​វិញ។