Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




នាង​អេសធើរ 5:3 - អាល់គីតាប

3 ស្ដេច​មាន​ប្រសាសន៍​ថា៖ «មហា‌ក្សត្រិ‌យានី​អេសធើរ​អើយ តើ​នាង​មាន​ការ​អ្វី? នាង​ចង់​បាន​អ្វី យើង​ប្រទាន​ឲ្យ​ទាំង​អស់ គឺ​ទោះ​បី​មាន​តម្លៃ​មួយ​ចំហៀង​នគរ​ក៏​ដោយ»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

3 ស្ដេច​មាន​រាជ‌ឱង្ការ​សួរ​ថា៖ «អេសធើរ អគ្គ‌មហេសី​អើយ តើ​ព្រះ‌នាង​មក​ចង់​បាន​អ្វី តើ​គិត​ចង់​សូម​អ្វី យើង​នឹង​បើក​ឲ្យ​តាម​ព្រះ‌នាង​សូម ទោះ​បើ​ដល់​នគរ​មួយ​ចំហៀង​ក៏​ដោយ»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

3 ស្ដេច​មាន​រាជ‌ឱង្ការ​ថា៖ «មហា‌ក្សត្រិ‌យានី​អេសធើរ​អើយ តើ​ព្រះ‌នាង​មាន​ការ​អ្វី? ព្រះ‌នាង​ចង់​បាន​អ្វី យើង​ប្រទាន​ឲ្យ​ទាំង​អស់ គឺ​ទោះ​បី​មាន​តម្លៃ​មួយ​ចំហៀង​នគរ​ក៏​ដោយ»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

3 ស្តេច​ទ្រង់​មាន​បន្ទូល​សួរ​ថា អេសធើរ អគ្គ‌មហេសី​អើយ តើ​ព្រះ‌នាង​មក​ចង់​បាន​អ្វី តើ​គិត​ចង់​សូម​អ្វី យើង​នឹង​បើក​ឲ្យ​តាម​ព្រះ‌នាង​សូម ទោះ​បើ​ដល់​នគរ​១​ចំហៀង​ផង

សូមមើលជំពូក ចម្លង




នាង​អេសធើរ 5:3
11 ការដាក់ឲ្យឆ្លើយតបគ្នា  

នាង​បាត‌សេ‌បា​ជម្រាប​ស្តេច​ស៊ូឡៃ‌ម៉ាន​ថា៖ «អ្នក‌ម្តាយ​មាន​សំណូម‌ពរ​ដ៏​តូច​មួយ​ចំពោះ​កូន សូម​កូន​កុំ​បដិសេធ​ឡើយ!»។ ស្តេច​ស៊ូឡៃ‌ម៉ាន​មាន​ប្រសាសន៍​ថា៖ «សូម​អ្នក‌ម្តាយ​ប្រាប់​មក​ចុះ កូន​មិន​បដិ‌សេធ​ទេ»។


ក្នុង​ពេល​ដែល​ស្តេច​ស៊ូឡៃ‌ម៉ាន​នៅ​គីបៀន អុលឡោះ‌តាអាឡា​បាន​សំដែង​ឲ្យ​គាត់​ឃើញ ក្នុង​សុបិន​និមិត្ត​នៅ​ពេល​យប់។ អុលឡោះ​មាន​បន្ទូល​ថា៖ «បើ​អ្នក​ចង់​បាន​អ្វី ចូរ​សុំ​មក​ចុះ យើង​នឹង​ប្រគល់​ឲ្យ!»។


ស្តេច​អធិរាជ​សួរ​មក​ខ្ញុំ​ថា៖ «តើ​លោក​ចង់​សុំ​អ្វី​ពី​យើង?»។ ពេល​នោះ ខ្ញុំ​ក៏​ទូរអា​ដល់​អុលឡោះ​ជា​ម្ចាស់​នៃ​សូរ៉កា


នាង​អេសធើរ​សុំ​ស្ដេច​ថា៖ «ប្រសិន​បើ​ស្តេច​ពេញ​ចិត្ត សូម​ស្តេច​អញ្ជើញ​ទៅ​ចូល​រួម​ក្នុង​ពិធី​ជប់‌លៀង ដែល​ខ្ញុំ​រៀប‌ចំ​នៅ​ថ្ងៃ​នេះ ហើយ​ខ្ញុំ​ក៏​សូម​អញ្ជើញ​លោក​ហាម៉ាន​ដែរ»។


ក្នុង​ពេល​ពិសា​ស្រា ស្តេច​មាន​ប្រសាសន៍​ទៅ​កាន់​នាង​អេសធើរ​ថា៖ «តើ​នាង​ចង់​បាន​អ្វី? យើង​នឹង​ប្រទាន​តាម​សំណូម​ពរ​ទាំង​អស់ គឺ​ទោះ​បី​មាន​តម្លៃ​មួយ​ចំហៀង​នគរ​ក៏​ដោយ ក៏​យើង​ប្រទាន​ឲ្យ​ដែរ»។


នៅ​ថ្ងៃ​ទី​ពីរ​នោះ​ទៀត ពេល​កំពុង​ពិសា​ស្រា ស្តេច​មាន​ប្រសាសន៍​ទៅ​កាន់​នាង​អេសធើរ​ថា៖ «នាង​អេសធើរ​អើយ តើ​នាង​ចង់​បាន​អ្វី? យើង​នឹង​ប្រទាន​តាម​សំណូម​ពរ​ទាំង​អស់ គឺ​ទោះ​បី​មាន​តម្លៃ​មួយ​ចំហៀង​នគរ​ក៏​ដោយ ក៏​យើង​ប្រទាន​ឲ្យ​ដែរ»។


ស្តេច​មាន​ប្រសាសន៍​ទៅ​កាន់​មហា‌ក្សត្រិ‌យានី​អេសធើរ​ថា៖ «គ្រាន់​តែ​នៅ​ក្នុង​ក្រុង​ស៊ូសាន​ជា​រាជ​ធានី ជន‌ជាតិ​យូដា​បាន​សម្លាប់​មនុស្ស​ដល់​ទៅ​ប្រាំ​រយ​នាក់ ព្រម​ទាំង​កូន​ប្រុស​របស់​លោក​ហាម៉ាន ទាំង​ដប់​នាក់។ ដូច្នេះ ក្នុង​អាណា‌ខេត្ត​ទាំង​មូល​មិន​ដឹង​ជា​ពួក​គេ​សម្លាប់​អស់​ប៉ុន្មាន​នាក់​ទេ។ ប៉ុន្តែ តើ​នាង​ចង់​បាន​អ្វី​ទៀត យើង​នឹង​ប្រទាន​តាម​សំណូម​ពរ​ទាំង​អស់ នាង​សុំ​អ្វី ក៏​យើង​ប្រទាន​ឲ្យ​ដែរ»។


រួច​ស្ដេច​ស្បថ​នឹង​នាង​ថា៖ «អ្វីៗ​ដែល​នាង​សុំ​ពី​យើង យើង​នឹង​ឲ្យ​នាង ទោះ​បី​នគរ​មួយ​ចំហៀង​ក៏​ដោយ»។


«តើ​អ្នក​ចង់​ឲ្យ​ខ្ញុំ​ធ្វើ​អ្វី?»។ គាត់​សុំ​អ៊ីសា​ថា៖ «អ៊ីសា‌ជាអម្ចាស់​អើយ! សូម​លោក​ម្ចាស់​ប្រោស​ឲ្យ​ភ្នែក​ខ្ញុំ បាន​ភ្លឺ​ឡើង​វិញ​ផង»។


លោក​មេ​បញ្ជា​ការ​ដឹក​ដៃ​យុវជន​នោះ នាំ​ចេញ​ទៅ​ដាច់​ឡែក​ពី​គេ សួរ​ថា៖ «តើ​ក្មួយ​មាន​រឿង​អ្វី​ចង់​ប្រាប់​ខ្ញុំ?»។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម