Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ម៉ាថាយ 20:21 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

21 ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ទៅ​គាត់​ថា៖ «តើ​អ្នក​ចង់​បាន​អ្វី?» គាត់​ទូល​ព្រះ‌អង្គ​ថា៖ «ពេល​ព្រះ‌អង្គ​គ្រង​រាជ្យ សូម​ប្រោស​ប្រទាន​ឲ្យ​កូន​ខ្ញុំ​ម្ចាស់​ទាំង​ពីរ​នេះ បាន​អង្គុយ​ក្បែរ​ព្រះ‌អង្គ​ផង គឺ​ម្នាក់​នៅ​ខាង​ស្តាំ ហើយ​ម្នាក់​នៅ​ខាង​ឆ្វេង»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

21 ព្រះអង្គ​ទ្រង់​សួរ​គាត់​ថា​៖“តើ​អ្នក​ចង់បាន​អ្វី​?”។ គាត់​ទូលថា​៖ “សូម​លោក​សន្យា​មក​ថា កូនប្រុស​របស់ខ្ញុំ​ទាំង​ពីរ​នាក់​នេះ​នឹង​បាន​អង្គុយ​នៅក្នុង​អាណាចក្រ​របស់លោក គឺ​ម្នាក់​នៅ​ខាងស្ដាំ ម្នាក់​នៅ​ខាងឆ្វេង​លោក”។

សូមមើលជំពូក ចម្លង

Khmer Christian Bible

21 ព្រះអង្គ​មាន​បន្ទូល​ទៅ​គាត់​ថា៖​ «តើ​អ្នក​ចង់​បាន​អ្វី?»​ គាត់​ទូល​ព្រះអង្គ​ថា៖​ «ខ្ញុំ​សូម​ឲ្យ​លោក​សន្យា​ថា​ កូន​ប្រុស​របស់​ខ្ញុំ​ទាំង​ពីរ​នាក់​នេះ​ នឹង​បាន​អង្គុយ​ក្បែរ​លោក​នៅ​ក្នុង​នគរ​របស់​លោក​ គឺ​ម្នាក់​នៅ​ខាង​ស្ដាំ​ និង​ម្នាក់​ទៀត​នៅ​ខាង​ឆ្វេង»។​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

21 ព្រះអង្គ​មាន​ព្រះ‌បន្ទូល​សួរ​គាត់​ថា៖ «អ្នក​ចង់​បាន​អ្វី?»។ គាត់​ទូល​ព្រះអង្គ​វិញ​ថា៖ «ដល់​ពេល​ព្រះអង្គ​គ្រង​រាជ្យ សូម​ឲ្យ​កូន​របស់​ខ្ញុំ​ម្ចាស់​បាន​អង្គុយ​អម​ព្រះអង្គ​ផង គឺ​ម្នាក់​នៅ​ខាង​ស្ដាំ ម្នាក់​នៅ​ខាង​ឆ្វេង»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

21 ទ្រង់​មាន​បន្ទូល​សួរ​ថា តើ​អ្នក​ចង់​បាន​អ្វី គាត់​ទូល​ថា សូម​អនុញ្ញាត​ឲ្យ​កូន​ខ្ញុំ​ម្ចាស់​ទាំង​២​នេះ​បាន​អង្គុយ ១​ខាង​ស្តាំ​១​ខាង​ឆ្វេង​ទ្រង់ ក្នុង​នគរ​របស់​ទ្រង់

សូមមើលជំពូក ចម្លង

អាល់គីតាប

21 អ៊ីសា​សួរ​គាត់​ថា៖ «អ្នក​ចង់​បាន​អ្វី?»។ គាត់​ឆ្លើយ​វិញ​ថា៖ «ដល់​ពេល​អ៊ីសា​គ្រង​រាជ្យ សូម​ឲ្យ​កូន​របស់​ខ្ញុំ​បាន​អង្គុយ​អម​អ្នក​ផង គឺ​ម្នាក់​នៅ​ខាង​ស្ដាំ​ម្នាក់​នៅ​ខាង​ឆ្វេង»។

សូមមើលជំពូក ចម្លង




ម៉ាថាយ 20:21
24 ការដាក់ឲ្យឆ្លើយតបគ្នា  

ដូច្នេះ បាត‌សេ‌បា​ក៏​ចូល​ទៅ​គាល់​ព្រះ‌បាទ​សាឡូម៉ូន ដើម្បី​ទូល​ទ្រង់​ឲ្យ​អ័ដូ‌នីយ៉ា ស្តេច​បាន​ក្រោក​ឡើង​ទទួល ដោយ​ឱន​គោរព រួច​គង់​ទ្រង់​លើ​បល្ល័ង្ក​វិញ ហើយ​បង្គាប់​ឲ្យ​គេ​យក​បល្ល័ង្ក​មួយ​មក​ដាក់​ថ្វាយ​មាតា ព្រះ‌នាង​ក៏​គង់​ខាង​ស្តាំ​ទ្រង់ ទូល​ថា៖


នៅ​ត្រង់​គីបៀន​នោះ ព្រះ‌យេហូវ៉ា​បាន​លេច​មក ឲ្យ​សាឡូម៉ូន​ឃើញ​ក្នុង​សុបិន​និមិត្ត​នៅ​ពេល​យប់ ដោយ​មាន​ព្រះ‌បន្ទូល​ថា៖ «ចូរ​សូម​អ្វី​ដែល​ចង់​ឲ្យ​យើង​ប្រទាន​ដល់​អ្នក​ចុះ!»។


ស្ដេច​មាន​រាជ‌ឱង្ការ​សួរ​ថា៖ «អេសធើរ អគ្គ‌មហេសី​អើយ តើ​ព្រះ‌នាង​មក​ចង់​បាន​អ្វី តើ​គិត​ចង់​សូម​អ្វី យើង​នឹង​បើក​ឲ្យ​តាម​ព្រះ‌នាង​សូម ទោះ​បើ​ដល់​នគរ​មួយ​ចំហៀង​ក៏​ដោយ»។


ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល មក​កាន់​ព្រះ‌អម្ចាស់​របស់​ទូល‌បង្គំ​ថា «ចូរ​អង្គុយ​នៅ​ខាង​ស្តាំ​យើង រហូត​ដល់​យើង​ដាក់​ខ្មាំង​សត្រូវ​របស់អ្នក ឲ្យ​ធ្វើ​ជា​កំណល់​កល់​ជើង​អ្នក»។


មាន​បុត្រី​ស្តេច​នៅ​ក្នុង​ចំណោម​ស្ត្រី​ជាន់​ខ្ពស់ របស់​ព្រះករុណា ព្រះ​មហាក្សត្រិយានី ទ្រង់​គ្រឿង​ដោយ​មាស​ពី​ស្រុក​អូភារ គង់​នៅ​ខាង​ស្តាំ​ព្រះ‌អង្គ។


តើ​អ្នក​ស្វែង​រក​ការ​យ៉ាង​ធំ​សម្រាប់​ខ្លួន​ឬ? កុំ​ឡើយ ដ្បិត​ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ថា យើង​នឹង​នាំ​សេចក្ដី​អាក្រក់​មក​លើ​គ្រប់​ទាំង​សាច់ តែ​ឯ​អ្នក យើង​នឹង​ទុក​ឲ្យ​អ្នកមាន​ជីវិត​រស់​នៅ​គ្រប់​ទី​កន្លែង​ណា​ដែល​អ្នក​នឹង​ទៅ»។


នៅ​វេលា​នោះ ពួក​សិស្ស​ចូល​មក​ជិត​ព្រះ‌យេស៊ូវ​ទូល​សួរ​ថា៖ «តើ​អ្នក​ណា​ធំ​ជាង​គេ​នៅ​ក្នុង​ព្រះរាជ្យ​នៃ​ស្ថាន‌សួគ៌?»


ព្រះ‌យេស៊ូវ​មាន​ព្រះ‌បន្ទូល​ទៅ​គេ​ថា៖ «ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ជា​ប្រាកដ​ថា នៅ​ក្នុង​ពិភព​លោក​ថ្មី ពេល​កូន​មនុស្ស​អង្គុយ​លើ​បល្ល័ង្ក​ដ៏​រុង‌រឿង​របស់​លោក នោះ​អ្នក​រាល់​គ្នា​ដែល​បាន​មក​តាម​ខ្ញុំ ក៏​នឹង​អង្គុយ​លើ​បល្ល័ង្ក​ដប់​ពីរ ហើយ​ជំនុំ‌ជម្រះ​កុល‌សម្ព័ន្ធ​អ៊ីស្រា‌អែល​ទាំង​ដប់​ពីរ​ដែរ។


ព្រះ‌យេស៊ូវ​មាន​ព្រះ‌បន្ទូល​តប​ថា៖ «អ្នក​មិន​ដឹង​ថា​អ្នក​កំពុង​សុំ​អ្វី​ទេ។ តើ​អ្នក​អាច​នឹង​ផឹក​ពី​ពែង ដែល​ខ្ញុំ​បម្រុង​នឹង​ផឹក [ហើយ​ទទួល​ការ​ជ្រមុជ​ដែល​ខ្ញុំ​ត្រូវ​ទទួល]​បាន​ឬ?» គេ​ទូល​ឆ្លើយ​ថា៖ «យើង​ខ្ញុំ​អាច​ទទួល​បាន»។


ព្រះ‌យេស៊ូវ​ក៏​ឈប់ ហើយ​ហៅ​អ្នក​ទាំង​ពីរ​នោះ​មក​សួរ​ថា៖ «តើ​អ្នក​ចង់​ឲ្យ​ខ្ញុំ​ធ្វើ​អ្វី?»


ព្រះ​យេស៊ូវ​មាន​ព្រះ​បន្ទូល​សួរ​គាត់​ថា៖ «តើ​អ្នក​ចង់​ឲ្យ​ខ្ញុំ​ធ្វើ​អ្វី​ឲ្យ​អ្នក?» បុរស​ខ្វាក់​នោះ​ទូល​ព្រះ‌អង្គ​ថា៖ «លោក​គ្រូ! សូម​ប្រោស​ភ្នែក​ទូល​បង្គំ​ឲ្យ​បាន​ភ្លឺ​ផង!»


ដូច្នេះ ក្រោយ​ពី​ព្រះ‌អង្គ​មាន​ព្រះ​បន្ទូល​ទៅ​គេ​រួច​ហើយ ព្រះ​ក៏​លើក​ព្រះ‌អម្ចាស់​យេស៊ូវ​ឡើង​ទៅ​ស្ថាន‌សួគ៌ ឲ្យ​គង់​នៅ​ខាង​ស្តាំ​ព្រះ‌ហស្ត​របស់​ព្រះ‌អង្គ។


ពេល​បុត្រី​របស់​ព្រះ​នាង​ហេរ៉ូ‌ឌាស​ចូល​មក​រាំ នាង​ធ្វើ​ឲ្យ​ព្រះ​បាទ​ហេរ៉ូឌ និង​ពួក​ភ្ញៀវ​ដែល​រួម​តុ​ជា​មួយ ពេញ​ចិត្ត​ជា​ខ្លាំង។ ស្ដេច​ក៏​មាន​រាជ‌ឱង្ការ​ទៅ​កាន់​នាង​ថា៖ «នាង​ចង់​បាន​អ្វី ចូរ​សូម​ពី​យើង​ចុះ យើង​នឹង​ឲ្យ​នាង»។


«តើ​ចង់​ឲ្យ​ខ្ញុំ​ធ្វើ​អ្វី​ឲ្យ​អ្នក?» គាត់​ទូល​ថា៖ «ឱ​ព្រះ‌អម្ចាស់​អើយ សូម​ឲ្យ​ភ្នែក​ទូល‌បង្គំ​បាន​ភ្លឺ​ឡើង​វិញ​ផង»។


កាល​គេ​កំពុង​តែ​ស្តាប់​សេចក្តី​ទាំង​នេះ​នៅ​ឡើយ ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូលជា​រឿង​ប្រៀប​ធៀប​មួយ​ថែម​ទៀត ដោយ​ព្រោះ​ព្រះ‌អង្គ​យាង​ជិត​ដល់​ក្រុង​យេរូ‌សាឡិម​ហើយ គេ​ក៏​ស្មាន​ថា ព្រះរាជ្យ​របស់​ព្រះ​ត្រូវ​លេច​មក​ភ្លាម។


ពេល​នោះ មាន​ការ​ទាស់​ទែង​គ្នា​កើត​ឡើង​ក្នុង​ចំណោម​ពួក​គេ អំពី​អ្នក​ណា​ដែល​រាប់​ជា​ធំ​ជាង​គេ។


បើ​អ្នក​រាល់​គ្នា​នៅ​ជាប់​នឹង​ខ្ញុំ ហើយ​ពាក្យ​ខ្ញុំ​នៅ​ជាប់​នឹង​អ្នក​រាល់​គ្នា ចូរ​សូម​អ្វី​តាម​តែ​ប្រាថ្នា​ចុះ សេចក្ដី​នោះ​នឹង​បាន​សម្រេច​ដល់​អ្នក​រាល់​គ្នា​ជា​មិន​ខាន។


ដូច្នេះ ពេល​ពួក​សាវក​បាន​មក​ប្រជុំ​គ្នា ពួក​គេ​ទូល​សួរ​ព្រះ‌អង្គ​ថា៖ «ព្រះ‌អម្ចាស់​អើយ តើ​ព្រះ‌អង្គ​នឹង​តាំង​រាជា‌ណា‌ចក្រ​ឲ្យ​សាសន៍​អ៊ីស្រា‌អែល​ឡើង​វិញ​នៅ​ពេល​នេះ​ឬ?»


ចូរ​ស្រឡាញ់​គ្នា​ទៅ​វិញ​ទៅ​មក ដោយ​សេចក្ដី​ស្រឡាញ់​ជា​បង​ជា​ប្អូន ចូរ​ផ្តល់​កិត្តិយស​គ្នា​ទៅ​វិញ​ទៅ​មក ដោយ​ការ​គោរព។


តើ​អ្នក​ណា​អាច​កាត់​ទោស​គេ​បាន? ដ្បិត​គឺ​ព្រះ‌គ្រីស្ទ​យេស៊ូវ​ហើយ​ដែល​បាន​សុគត មែន​ហើយ! ព្រះ‌អង្គ​មាន​ព្រះជន្ម​រស់​ឡើង​វិញ ព្រះ‌អង្គ​គង់​នៅ​ខាង​ស្តាំ​ព្រះ‌ហស្ត​របស់​ព្រះ គឺ​ព្រះ‌អង្គ​ហើយ​ជា​អ្នក​ទូល​អង្វរ​ឲ្យ​យើង។


ដូច្នេះ ប្រសិន‌បើ​អ្នក​រាល់​គ្នា​បាន​រស់​ឡើង​វិញ​ជា​មួយ​ព្រះ‌គ្រីស្ទ​មែន ចូរ​ស្វែង​រក​អ្វីៗ​ដែល​នៅ​ស្ថាន​លើ ជា​ស្ថាន​ដែល​ព្រះ‌គ្រីស្ទ​គង់​ខាង​ស្តាំ​ព្រះ‌ហស្ត​របស់​ព្រះ​នោះ​វិញ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម