ទ្រង់សំដែងទីសំគាល់ និងការអស្ចារ្យផ្សេងៗ នៅស្រុកអេស៊ីប ដើម្បីដាក់ទោសស្តេចហ្វៀរ៉អ៊ូន និងមន្ត្រីទាំងប៉ុន្មានរបស់គាត់។
និក្ខមនំ 7:10 - អាល់គីតាប ម៉ូសា និងហារូនក៏ទៅជួបស្តេចហ្វៀរ៉អ៊ូន ហើយធ្វើតាមសេចក្តីដែល អុលឡោះតាអាឡាបានបង្គាប់មកពួកគាត់។ ហារូនបោះដំបងនៅមុខស្តេចហ្វៀរ៉អ៊ូន និងពួកមន្ត្រី ហើយដំបងក៏ក្លាយទៅជាពស់។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ លោកម៉ូសេ និងលោកអើរ៉ុនក៏ចូលទៅគាល់ផារ៉ោន ហើយបានធ្វើតាមសេចក្ដីដែលព្រះយេហូវ៉ាបានបង្គាប់។ លោកអើរ៉ុនបោះដំបងរបស់លោកទៅខាងមុខផារ៉ោន និងពួកមហាតលិករបស់ស្ដេច ហើយដំបងក៏ត្រឡប់ជាសត្វពស់។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លោកម៉ូសេ និងលោកអើរ៉ុនក៏ទៅគាល់ព្រះចៅផារ៉ោន ហើយធ្វើតាមសេចក្ដីដែលព្រះអម្ចាស់បានបង្គាប់មកពួកលោក។ លោកអើរ៉ុនបោះដំបងនៅមុខព្រះចៅផារ៉ោន និងពួកមន្ត្រី ហើយដំបងក៏ក្លាយទៅជាពស់។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ម៉ូសេ នឹងអើរ៉ុនក៏ចូលទៅគាល់ផារ៉ោន ហើយបានធ្វើតាមបង្គាប់ព្រះយេហូវ៉ា អើរ៉ុនលោកបោះដំបងទៅនៅមុខផារ៉ោន នឹងពួកមហាតលិកទ្រង់ នោះដំបងក៏ត្រឡប់ជាសត្វពស់ |
ទ្រង់សំដែងទីសំគាល់ និងការអស្ចារ្យផ្សេងៗ នៅស្រុកអេស៊ីប ដើម្បីដាក់ទោសស្តេចហ្វៀរ៉អ៊ូន និងមន្ត្រីទាំងប៉ុន្មានរបស់គាត់។
ជនជាតិអ៊ីស្រអែលចាកចេញទៅ ហើយធ្វើតាមសេចក្តីទាំងប៉ុន្មាន ដែលអុលឡោះតាអាឡាបានបង្គាប់មកម៉ូសា និងហារូន។
អុលឡោះតាអាឡាមានបន្ទូលថា៖ «ចូរបោះវាទៅដីទៅ!»។ ម៉ូសាបោះដំបងទៅដី ដំបងនោះក៏ក្លាយទៅជាពស់។ ម៉ូសារត់ចេញពីពស់។
ដូច្នេះ ព្រឹកឡើង ចូរអ្នកទៅជួបស្តេចហ្វៀរ៉អ៊ូន នៅពេលដែលគាត់ចុះទៅមាត់ទន្លេនីល។ ចូរកាន់ដំបងដែលបានក្លាយជាពស់នោះទៅជាមួយផង។
ម៉ូសា និងហារូន ធ្វើតាមបញ្ជារបស់អុលឡោះតាអាឡា គឺហារូនលើកដំបងវាយទឹកទន្លេនីល នៅចំពោះមុខរបស់ស្តេចហ្វៀរ៉អ៊ូន និងនៅចំពោះមុខនាម៉ឺនសព្វមុខមន្ត្រី ហើយទឹកទន្លេនីលទាំងប៉ុន្មានក៏ក្លាយទៅជាឈាម។
«ប្រសិនបើស្តេចហ្វៀរ៉អ៊ូនទាមទារឲ្យអ្នកសំដែងការអស្ចារ្យ នោះត្រូវប្រាប់ហារូនថា “ចូរយកដំបងរបស់បង បោះទៅខាងមុខស្តេចហ្វៀរ៉អ៊ូន ដំបងនោះនឹងក្លាយទៅជាពស់»។
ទោះបីពួកគេទៅពួននៅកំពូលភ្នំកើមែលក្ដី ក៏យើងទៅរកពួកគេ ហើយចាប់យកមកវិញ ទោះបីពួកគេលាក់ខ្លួននៅបាតសមុទ្រ ដើម្បីកុំឲ្យយើងឃើញក្ដី ក៏យើងប្រើនាគឲ្យទៅខាំពួកគេដែរ។
ប្រសិនបើគេកាន់ពស់ ឬផឹកអ្វីដែលមានជាតិពុល ក៏គេពុំមានគ្រោះថ្នាក់អ្វីដែរ។ ប្រសិនបើគេដាក់ដៃលើអ្នកជំងឺអ្នកជំងឺនឹងបានជាសះស្បើយ»។
ខ្ញុំបានឲ្យអ្នករាល់គ្នាមានអំណាចដើរជាន់ពស់ និងខ្យាដំរី ព្រមទាំងបង្ក្រាបអំណាចគ្រប់យ៉ាងរបស់អ៊ីព្លេសជាសត្រូវផង គ្មានអ្វីអាចធ្វើទុក្ខអ្នករាល់គ្នាបានឡើយ