Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




និក្ខមនំ 7:15 - អាល់គីតាប

15 ដូច្នេះ ព្រឹក​ឡើង ចូរ​អ្នក​ទៅ​ជួប​ស្តេច​ហ្វៀរ៉អ៊ូន នៅ​ពេល​ដែល​គាត់​ចុះ​ទៅ​មាត់​ទន្លេ​នីល។ ចូរ​កាន់​ដំបង​ដែល​បាន​ក្លាយ​ជា​ពស់​នោះ​ទៅ​ជា​មួយ​ផង។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

15 ចូរ​ទៅ​ជួប​ផារ៉ោន​នៅ​ពេល​ព្រឹក ពេល​ស្តេច​ចេញ​ទៅ​មាត់​ទឹក ចូរ​ឈរ​នៅ​មាត់​ទន្លេ​ដើម្បី​ជួប​ស្ដេច ហើយ​កាន់​ដំបង​ដែល​បាន​ប្រែ​ទៅ​ជា​ពស់​នោះ​ទៅ​ជា‌មួយ​ផង។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

15 ដូច្នេះ ព្រឹក​ឡើង ចូរ​អ្នក​ទៅ​ជួប​ស្ដេច​ផារ៉ោន នៅ​ពេល​ស្ដេច​ចុះ​ទៅ​មាត់​ទន្លេ​នីល។ ចូរ​កាន់​ដំបង​ដែល​បាន​ក្លាយ​ជា​ពស់​នោះ​ទៅ​ជា​មួយ​ផង។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

15 ដល់​ព្រឹក​ឡើង ផារ៉ោន​នឹង​ចេញ​មក​ឯ​មាត់​ទឹក នោះ​ត្រូវ​ឲ្យ​ឯង​ទៅ​ឈរ​នៅ​មាត់​ទន្លេ ចាំ​ជួប​នឹង​ទ្រង់​ចុះ ហើយ​ត្រូវ​យក​ដំបង​ដែល​បាន​ប្រែ​ទៅ​ជា​ពស់ នោះ​កាន់​នៅ​ដៃ​ឯង​ផង

សូមមើលជំពូក ចម្លង




និក្ខមនំ 7:15
7 ការដាក់ឲ្យឆ្លើយតបគ្នា  

ប៉ុន្តែ ទ្រង់​មិន​អនុញ្ញាត​ឲ្យ​នរណា​ម្នាក់ សង្កត់‌សង្កិន​អ្នក​រាល់​គ្នា​ទេ ដើម្បី​ការ‌ពារ​អ្នក​រាល់​គ្នា ទ្រង់​បាន​បន្ទោស​ស្តេច​នានា​ថា:


បុត្រី​របស់​ស្តេច​ហ្វៀរ៉អ៊ូន​ចុះ​ទៅ​ងូត​ទឹក​ទន្លេ។ ភីលៀង​របស់​នាង​នាំ​គ្នា​ដើរ​លេង​តាម​មាត់​ច្រាំង នាង​មើល​ឃើញ​ជាល​នៅ​ក្នុង​គុម្ព​ត្រែង ក៏​ប្រើ​ភីលៀង​ឲ្យ​ទៅ​យក​មក។


ម៉ូសា និង​ហារូន​ក៏​ទៅ​ជួប​ស្តេច​ហ្វៀរ៉អ៊ូន ហើយ​ធ្វើ​តាម​សេចក្តី​ដែល អុលឡោះ‌តាអាឡា​បាន​បង្គាប់​មក​ពួក​គាត់។ ហារូន​បោះ​ដំបង​នៅ​មុខ​ស្តេច​ហ្វៀរ៉អ៊ូន និង​ពួក​មន្ត្រី ហើយ​ដំបង​ក៏​ក្លាយ​ទៅ​ជា​ពស់។


បន្ទាប់​មក អុលឡោះ‌តាអាឡា​មាន​បន្ទូល​មក​កាន់​ម៉ូសា​ថា៖ «ស្តេច​ហ្វៀរ៉អ៊ូន​មានះ​ណាស់ ហើយ​មិន​អនុ‌ញ្ញាត​ឲ្យ​ប្រជា‌ជន​ចេញ​ទៅ​ទេ។


អុលឡោះ‌តាអាឡា​មាន​បន្ទូល​មក​កាន់​ម៉ូសា​ថា៖ «ព្រឹក​ស្អែក ចូរ​ក្រោក​ពី​ព្រលឹម ទៅ​ជួប​ស្តេច​ហ្វៀរ៉អ៊ូន នៅ​ពេល​ស្តេច​ចុះ​ទៅ​ទន្លេ ហើយ​ជម្រាប​ស្តេច​ដូច​តទៅ “អុលឡោះ‌តាអាឡា​មាន​បន្ទូល​ថា: ចូរ​បើក​ឲ្យ​ប្រជា‌រាស្ត្រ​របស់​យើង ចេញ​ទៅ​គោរព​បម្រើ​យើង។


ចូរ​ប្រកាស​ថា អុលឡោះ‌តាអាឡា​ជា​ម្ចាស់​មាន​បន្ទូល​ដូច​ត​ទៅ: ហ្វៀរ៉‌អ៊ូន​ជា​ស្ដេច​ស្រុក​អេស៊ីប​អើយ យើង​ប្រឆាំង​នឹង​អ្នក​ហើយ! អ្នក​ជា​ក្រពើ​ដ៏​ធំ​សំបើម ដេក​នៅ​តាម​ដៃ​ទន្លេ ហើយ​ពោល​ថា ទន្លេ​នីល​ជា​របស់​អ្នក អ្នក​បាន​បង្កើត​ទន្លេ​នេះ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម