និក្ខមនំ 7:10 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦10 លោកម៉ូសេ និងលោកអើរ៉ុនក៏ចូលទៅគាល់ផារ៉ោន ហើយបានធ្វើតាមសេចក្ដីដែលព្រះយេហូវ៉ាបានបង្គាប់។ លោកអើរ៉ុនបោះដំបងរបស់លោកទៅខាងមុខផារ៉ោន និងពួកមហាតលិករបស់ស្ដេច ហើយដំបងក៏ត្រឡប់ជាសត្វពស់។ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥10 លោកម៉ូសេ និងលោកអើរ៉ុនក៏ទៅគាល់ព្រះចៅផារ៉ោន ហើយធ្វើតាមសេចក្ដីដែលព្រះអម្ចាស់បានបង្គាប់មកពួកលោក។ លោកអើរ៉ុនបោះដំបងនៅមុខព្រះចៅផារ៉ោន និងពួកមន្ត្រី ហើយដំបងក៏ក្លាយទៅជាពស់។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤10 ម៉ូសេ នឹងអើរ៉ុនក៏ចូលទៅគាល់ផារ៉ោន ហើយបានធ្វើតាមបង្គាប់ព្រះយេហូវ៉ា អើរ៉ុនលោកបោះដំបងទៅនៅមុខផារ៉ោន នឹងពួកមហាតលិកទ្រង់ នោះដំបងក៏ត្រឡប់ជាសត្វពស់ សូមមើលជំពូកអាល់គីតាប10 ម៉ូសា និងហារូនក៏ទៅជួបស្តេចហ្វៀរ៉អ៊ូន ហើយធ្វើតាមសេចក្តីដែល អុលឡោះតាអាឡាបានបង្គាប់មកពួកគាត់។ ហារូនបោះដំបងនៅមុខស្តេចហ្វៀរ៉អ៊ូន និងពួកមន្ត្រី ហើយដំបងក៏ក្លាយទៅជាពស់។ សូមមើលជំពូក |