ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




និក្ខមនំ 3:10 - អាល់គីតាប

ឥឡូវ​នេះ យើង​ចាត់​អ្នក​ឲ្យ​ទៅ​ជួប​ស្ដេច​ហ្វៀរ៉អ៊ូន។ ចូរ​ទៅ​នាំ​ជន‌ជាតិ​អ៊ីស្រ‌អែល ជា​ប្រជា‌រាស្ត្រ​របស់​យើង​ចេញ​ពី​ស្រុក​អេស៊ីប»។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ដូច្នេះ ឥឡូវ​នេះ យើង​នឹង​ចាត់​អ្នក​ឲ្យ​ទៅ​ជួប​ផារ៉ោន ដើម្បី​ឲ្យ​អ្នក​បាន​នាំ​ប្រជា‌រាស្ត្រ​របស់​យើង គឺ​កូន​ចៅ​អ៊ីស្រា‌អែល ចេញ​ពី​ស្រុក​អេស៊ីព្ទ»។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ឥឡូវ​នេះ យើង​ចាត់​អ្នក​ឲ្យ​ទៅ​ជួប​ស្ដេច​ផារ៉ោន។ ចូរ​ទៅ​នាំ​ជន‌ជាតិ​អ៊ីស្រា‌អែល ជា​ប្រជា‌រាស្ដ្រ​របស់​យើង​ចេញ​ពី​ស្រុក​អេស៊ីប»។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ដូច្នេះ ចូរ​មក​ឥឡូវ អញ​នឹង​ចាត់​ឯង​ឲ្យ​ទៅ​ផារ៉ោន ដើម្បី​ឲ្យ​ឯង​បាន​នាំ​រាស្ត្រ​អញ គឺ​ជា​ពួក​កូន​ចៅ​អ៊ីស្រាអែល​ចេញ​ពី​ស្រុក​អេស៊ីព្ទ​មក។

សូមមើលជំពូក



និក្ខមនំ 3:10
20 ការដាក់ឲ្យឆ្លើយតបគ្នា  

អុលឡោះ‌តាអាឡា មាន​បន្ទូល​មក​កាន់​អ៊ីប្រាំ​ថា៖ «តោង​ដឹង​ថា ពូជ‌ពង្ស​របស់​អ្នក​នឹង​ទៅ​ស្នាក់​នៅ​ក្នុង​ស្រុក​មួយ ដែល​មិន​មែន​ជា​ស្រុក​របស់​ខ្លួន គេ​នឹង​ធ្លាក់​ខ្លួន​ទៅ​ជា​ទាសករ​នៅ​ក្នុង​ស្រុក​នោះ ហើយ​អ្នក​ស្រុក​នោះ​នឹង​ជិះ​ជាន់​គេ​អស់​រយៈ​ពេល​បួន​រយ​ឆ្នាំ។


ប៉ុន្តែ យើង​នឹង​ដាក់​ទោស​ប្រជា‌ជាតិ ដែល​យក​ពូជ‌ពង្ស​អ្នក​ធ្វើ​ជា​ទាសករ។ បន្ទាប់​មក គេ​នឹង​ចាក​ចេញ​ទៅ ដោយ​នាំ​យក​ទ្រព្យ​សម្បត្តិ​ជា​ច្រើន​ទៅ​ជា​មួយ​ផង។


ទ្រង់​បាន​ចាត់​ម៉ូសា ជា​អ្នក​បម្រើ​របស់​ទ្រង់ ព្រម​ទាំង​ហារូន ជា​អ្នក​ដែល​ទ្រង់​បាន​ជ្រើស​រើស​ឲ្យ​ទៅ។​


ទ្រង់​ដឹក​នាំ​ប្រជា‌រាស្ត្រ​របស់​ទ្រង់ តាម​រយៈ​ម៉ូសា និង​ហារូន ដូច​អ្នក​គង្វាល​ដឹក​នាំ​ហ្វូង​ចៀម​ដែរ។


ជន‌ជាតិ​អ៊ីស្រ‌អែល​ស្នាក់​នៅ​ស្រុក​អេស៊ីប អស់​រយៈ​ពេល​បួន​រយ​សាម‌សិប​ឆ្នាំ។


លុះ​ផុត​រយៈ​ពេល​បួន​រយ​សាម‌សិប​ឆ្នាំ​ហើយ នៅ​ពេល​កំណត់​នេះ ប្រជា‌ជន​ទាំង​មូល​របស់អុលឡោះ‌តាអាឡា​ក៏​នាំ​គ្នា​ចាក​ចេញ​ពី​ស្រុក​អេស៊ីប។


ម៉ូសា​ជម្រាបអុលឡោះ‌តាអាឡា​ថា៖ «អុលឡោះ‌តាអាឡា! អើយ​ទ្រង់​បាន​បង្គាប់​ឲ្យ​ខ្ញុំ​នាំ​ប្រជា‌ជន​នេះ​ឆ្ពោះ​ទៅ​ទឹក​ដី​សន្យា ប៉ុន្តែ ទ្រង់​ពុំ​បាន​ប្រាប់​ឲ្យ​ខ្ញុំ​ដឹង​ថា ទ្រង់​នឹង​ចាត់​នរណា​ឲ្យ​ទៅ​ជា​មួយ​ខ្ញុំ​ឡើយ។ ទ្រង់​មាន​បន្ទូល​ថា ទ្រង់​ស្គាល់​ខ្ញុំ​ច្បាស់​ហើយ​ទ្រង់​ពេញ​ចិត្ត​នឹង​ខ្ញុំ​ទៀត​ផង។


ឥឡូវ​នេះ ប្រសិន​បើ​អុលឡោះ​ពេញ​ចិត្ត​នឹង​ខ្ញុំ​មែន​នោះ សូម​បង្ហាញ​មាគ៌ា​របស់​ទ្រង់​មក​ខ្ញុំ ដើម្បី​ឲ្យ​ខ្ញុំ​ស្គាល់​ទ្រង់ ហើយ​ពេញ​ចិត្ត​ទ្រង់​ទៀត​ផង។ សូម​នឹក​ចាំ​ថា ប្រជា‌ជាតិ​នេះ​ជា​ប្រជា‌រាស្ត្រ​របស់​ទ្រង់»។


អុលឡោះ‌តាអាឡា​បាន​បង្គាប់​ឲ្យ​ហារូន និង​ម៉ូសា​នេះ​នាំ​កូន​ចៅ​អ៊ីស្រ‌អែល​ចេញ​ពី​ស្រុក​អេស៊ីប ដោយ​មាន​របៀប​រៀប​រយ​ដូច​កង‌ទ័ព​មួយ។


យ៉ាកកូប​ភៀស​ខ្លួន​ទៅ​នៅ​ស្រុក​អើ‌រ៉ាម អ៊ីស្រ‌អែល​បម្រើ​គេ ព្រោះ​ចង់​បាន​ប្រពន្ធ គាត់​មើល​ថែ​ទាំ​ហ្វូង​សត្វ ដើម្បី​បាន​ប្រពន្ធ។


តើ​មក​ពី​យើង​បាន​នាំ​អ្នក​ចេញ​ពី ស្រុក​អេស៊ីប​ឬ? តើ​មក​ពី​យើង​បាន​លោះ​អ្នក ឲ្យ​រួច​ពី​ទាស‌ភាព​ឬ? តើ​មក​ពី​យើង​ចាត់​ម៉ូសា ហារូន និង​ម៉ារាម ឲ្យ​នាំ​មុខ​អ្នក​ឬ?


យើង​បាន​ឃើញ​ប្រជា‌រាស្ដ្រ​របស់​យើង​រង​ទុក្ខ​លំបាក​នៅ​ស្រុក​អេស៊ីប យើង​ក៏​បាន​ឮ​សំរែក​សោក​សៅ​របស់​គេ​ដែរ យើង​ចុះ​មក​នេះ ដើម្បី​រំដោះ​ពួក​គេ។ ចូរ​មក! យើង​នឹង​ចាត់​អ្នក​ឲ្យ​ទៅ​ស្រុក​អេស៊ីប​ឥឡូវ​នេះ”។


គឺ​ម៉ូសា​នេះ​ហើយ ដែល​បាន​ដឹក​នាំ​ជន‌ជាតិ​អ៊ីស្រ‌អែល​ចេញ​មក ទាំង​សំដែង​អំណាច និង​ទី​សំគាល់​ដ៏​អស្ចារ្យ នៅ​ស្រុក​អេស៊ីប នៅ​សមុទ្រ​ក្រហម និង​នៅ​វាល​រហោ‌ស្ថាន អស់​រយៈ​ពេល​សែ‌សិប​ឆ្នាំ​ផង។


អុលឡោះ​មាន​បន្ទូល​ថាៈ “ពូជ​ពង្ស​របស់​អ្នក​នឹង​ទៅ​ស្នាក់​នៅ​ក្នុង​ស្រុក​មួយ ដែល​មិន​មែន​ជា​ស្រុក​របស់​ខ្លួន គេ​នឹង​ធ្លាក់​ខ្លួន​ទៅ​ជា​ទាសករ​នៅ​ក្នុង​ស្រុក​នោះ ហើយ​អ្នក​ស្រុក​នោះ​នឹង​ជិះ​ជាន់​គេ អស់​រយៈ​ពេល​បួន​រយ​ឆ្នាំ”។


អុលឡោះ​មាន​បន្ទូល​ទៀត​ថា “ប៉ុន្តែ យើង​នឹង​ដាក់​ទោស​ប្រជា‌ជាតិ ដែល​យក​ពូជ​ពង្ស​អ្នក​ធ្វើ​ជា​ទាសករ។ បន្ទាប់​មក គេ​នឹង​ចាក​ចេញ​ទៅ ហើយ​គោរព​ថ្វាយ‌បង្គំ​យើង​នៅ​កន្លែង​នេះ”។


អុលឡោះ‌តាអាឡា បែរ​មក​រក​គាត់ ហើយ​មាន​បន្ទូល​ថា៖ «ដោយ‌សារ​កម្លាំង​ដែល​អ្នក​មាន ចូរ​ទៅ​សង្គ្រោះ​អ៊ីស្រ‌អែល​ឲ្យ​រួច​ពី​កណ្តាប់​ដៃ​របស់​ជន‌ជាតិ​ម៉ាឌាន គឺ​យើង​ចាត់​អ្នក​ឲ្យ​ទៅ!»។


សាំយូ‌អែល​និយាយ​ទៅ​កាន់​ប្រជា‌ជន​ទៀត​ថា៖ «អុលឡោះ‌តាអាឡា​បាន​ប្រើ​ម៉ូសា និង​ហារូន ដើម្បី​នាំ​បុព្វ‌បុរស​របស់​អ្នក​រាល់​គ្នា​ចេញ​ពី​ស្រុក​អេស៊ីប។


ក្រោយ​ពេល​ដែល​យ៉ាកកូប​ទៅ​ដល់​ស្រុក​អេស៊ីប បុព្វ‌បុរស​របស់​អ្នក​រាល់​គ្នា​បាន​ស្រែក​អង្វរ​រកអុលឡោះ‌តាអាឡា។ ទ្រង់​ក៏​ចាត់​ម៉ូសា និង​ហារូន​ឲ្យ​ទៅ​នាំ​បុព្វ‌បុរស​របស់​អ្នក​រាល់​គ្នា​ចេញ​ពី​ស្រុក​អេស៊ីប មក​រស់​នៅ​ក្នុង​ស្រុក​នេះ។