Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




និក្ខមនំ 3:11 - អាល់គីតាប

11 ម៉ូសា​ឆ្លើយ​ថា៖ «តើ​ខ្ញុំ​មាន​ឋានៈ​អ្វី​បាន​ជា​ខ្ញុំ​ត្រូវ​ទៅ​ជួប​ស្តេច​ហ្វៀរ៉អ៊ូន និង​នាំ​ជន‌ជាតិ​អ៊ីស្រ‌អែល​ចេញ​ពី​ស្រុក​អេស៊ីប​ដូច្នេះ?»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

11 លោក​ម៉ូសេ​ទូល​ព្រះ​ថា៖ «តើ​ទូល‌បង្គំ​ជា​អ្វី​ដែល​ត្រូវ​ទៅ​ជួប​ផារ៉ោន ហើយ​នាំ​កូន​ចៅ​អ៊ីស្រា‌អែល​ចេញ​ពី​ស្រុក​អេស៊ីព្ទ​ដូច្នេះ?»

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

11 លោក​ម៉ូសេ​ទូល​ព្រះ‌ជាម្ចាស់​ថា៖ «តើ​ទូលបង្គំ​មាន​ឋានៈ​អ្វី​បាន​ជា​ទូលបង្គំ​ត្រូវ​ទៅ​ជួប​ព្រះចៅ​ផារ៉ោន និង​នាំ​ជន‌ជាតិ​អ៊ីស្រា‌អែល​ចេញ​ពី​ស្រុក​អេស៊ីប​ដូច្នេះ?»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

11 នោះ​ម៉ូសេ​ទូល​ទៅ​ព្រះ​ថា តើ​ទូលបង្គំ​ជា​អ្វី ដែល​ព្រះ‌អង្គ​ឲ្យ​ទូលបង្គំ​ទៅ​ឯ​ផារ៉ោន ហើយ​ឲ្យ​ទូលបង្គំ​នាំ​ពួក​កូន​ចៅ​អ៊ីស្រាអែល​ចេញ​ពី​ស្រុក​អេស៊ីព្ទ​មក​ដូច្នេះ

សូមមើលជំពូក ចម្លង




និក្ខមនំ 3:11
13 ការដាក់ឲ្យឆ្លើយតបគ្នា  

ស្តេច​ទត​ក៏​ទៅ​ជួបអុលឡោះ‌តាអាឡា ហើយ​ទូរអា​សួរ​ថា៖ «អុលឡោះ‌តាអាឡា​ជា​ម្ចាស់​អើយ! តើ​ខ្ញុំ និង​អំបូរ​របស់​ខ្ញុំ​ជា​អ្វី បាន​ជា​ទ្រង់​ប្រោស​ប្រទាន​ឲ្យ​ខ្ញុំ​ទទួល​ឋានៈ​ខ្ពង់‌ខ្ពស់​បែប​នេះ?


អុលឡោះ‌តាអាឡា ជា​ម្ចាស់​នៃ​ខ្ញុំ ទ្រង់​បាន​តែង‌តាំង​ខ្ញុំ ឲ្យ​ឡើង​ស្នង​រាជ្យ​របស់​ស្តេច​ទត​ជា​បិតា​ខ្ញុំ។ ប៉ុន្តែ ខ្ញុំ​នៅ​ក្មេង​ខ្ចី​ពេក មិន​ទាន់​ចេះ​គ្រប់‌គ្រង​ស្រុក​នៅ​ឡើយ។


ហេតុ​នេះ​សូម​ទ្រង់​ប្រោស​ប្រទាន​ឲ្យ​ខ្ញុំ​មាន​ប្រាជ្ញា​ឈ្លាស​វៃ ដើម្បី​គ្រប់‌គ្រង​ប្រជា‌រាស្ត្រ​របស់​ទ្រង់ ហើយ​ឲ្យ​ខ្ញុំ​ចេះ​វិនិច្ឆ័យ ស្គាល់​ការ​ល្អ ការ​អាក្រក់ បើ​មិន​ដូច្នោះ​ទេ តើ​នរណា​អាច​គ្រប់‌គ្រង​លើ​ប្រជា‌រាស្ត្រ​ដ៏​ច្រើន ឥត​គណនា​របស់​ទ្រង់​បាន?»។


តើ​ខ្ញុំ​ជា​អ្វី? តើ​ប្រជា‌រាស្ត្រ​របស់​ខ្ញុំ​ជា​អ្វី​ដែរ បាន​ជា​យើង​ខ្ញុំ​អាច​នាំ​ជំនូន​ដោយ​ស្ម័គ្រ​ចិត្ត​បែប​នេះ មក​ជូន​ទ្រង់? អ្វីៗ​ទាំង​អស់​ដែល​យើង​ខ្ញុំ​មាន សុទ្ធ​តែ​ជា​កម្ម‌សិទ្ធិ​របស់​ទ្រង់​ដែរ ហើយ​អ្វីៗ​ដែល​យើង​ខ្ញុំ​យក​មក​ជូន​ទ្រង់ ក៏​ជា​របស់​ដែល​ទ្រង់​ប្រទាន​មក​យើង​ខ្ញុំ​ដែរ។


ម៉ូសា​ជម្រាប​អុលឡោះ​ថា៖ «សូម្បី​តែ​ជន‌ជាតិ​អ៊ីស្រ‌អែល ក៏​មិន​ព្រម​ស្តាប់​ខ្ញុំ​ផង ធ្វើ​ដូច​ម្តេច​ឲ្យ​ស្តេច​ហ្វៀរ៉អ៊ូន​ស្តាប់​ខ្ញុំ ជា​មនុស្ស​ដែល​គ្មាន​វោ​ហារ​នេះ!»។


ខ្ញុំ​ជម្រាប​ទ្រង់​វិញ​ថា៖ «អុលឡោះ‌តាអាឡា​ជា​ម្ចាស់​អើយ! ខ្ញុំ​គ្មាន​សិទ្ធិ​នឹង​ថ្លែង​បន្ទូល​ទេ ដ្បិត​ខ្ញុំ​នៅ​ក្មេង​ពេក»។


ចំពោះ​អ្នក​វិនាស យើង​ជា​ក្លិន​នៃ​សេចក្ដី​ស្លាប់​ដែល​នាំ​ឲ្យ​គេ​ស្លាប់ ចំពោះ​អ្នក​ដែល​បាន​ទទួល​ការ​សង្គ្រោះ យើង​ជា​ក្លិន​នៃ​ជីវិត ដែល​នាំ​ឲ្យ​គេ​មាន​ជីវិត។ តើ​នរណា​មាន​សមត្ថ‌ភាព អាច​នឹង​បំពេញ​កិច្ចការ​នេះ​បាន?


យើង​មិន​អាច​ចាត់​ទុក​ថា ខ្លួន​យើង​មាន​សមត្ថ‌ភាព​នឹង​ធ្វើ​កិច្ចការ​អ្វី​មួយ​បាន​ដោយ​ខ្លួន​យើង​ផ្ទាល់​ឡើយ គឺ​អុលឡោះ​ឯ‌ណោះ​ដែល​ប្រទាន​ឲ្យ​យើង​មាន​សមត្ថ‌ភាព​អាច​ធ្វើ​បាន។


លោក​គេឌាន​ឆ្លើយ​ថា៖ «អុលឡោះ​ជាអម្ចាស់​អើយ ធ្វើ​ដូច​ម្តេច​ឲ្យ​ខ្ញុំ​អាច​សង្គ្រោះ​អ៊ីស្រ‌អែល​បាន? ដ្បិត​ក្នុង​កុល‌សម្ព័ន្ធ​ម៉ាណា‌សេ​អំបូរ​របស់​ខ្ញុំ​ខ្សត់​ខ្សោយ​ជាង​គេ ហើយ​ក្នុង​គ្រួសារ​របស់​ខ្ញុំ​ទៀត​សោត ក៏​ខ្ញុំ​ក្មេង​ជាង​គេ​ដែរ»។


ទត​ជម្រាប​ថា៖ «សូម​ជម្រាប​ស្តេច! តើ​ខ្ញុំ​ជា​នរណា ហើយ​គ្រួសារ និង​អំបូរ​របស់​ឪពុក​ខ្ញុំ​មាន​ឋានៈ​អ្វី នៅ​ក្នុង​ស្រុក​អ៊ីស្រ‌អែល បាន​ជា​ខ្ញុំ​អាច​ធ្វើ​ជា​កូន​ប្រសា​ស្តេច​ដូច្នេះ?»។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម