ស្តេចស៊ូឡៃម៉ានឈរពីមុខអាសនៈរបស់អុលឡោះតាអាឡា នៅចំពោះមុខសហគមន៍អ៊ីស្រអែលទាំងមូល គាត់លើកដៃទៅលើមេឃ ហើយមានប្រសាសន៍ថា៖
ទំនុកតម្កើង 68:31 - អាល់គីតាប ជនជាតិអេស៊ីបនឹងចាត់ទូតមក ជនជាតិអេត្យូពី នឹងលើកដៃស្វែងរកអុលឡោះ។ ព្រះគម្ពីរខ្មែរសាកល រាជទូតនឹងមកពីអេហ្ស៊ីប; អេត្យូពីនឹងប្រញាប់លាតដៃរបស់ខ្លួនទៅព្រះ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ពួកមានត្រកូលខ្ពស់នឹងចេញពីស្រុកអេស៊ីព្ទ អ្នកស្រុកអេធីយ៉ូពី នឹងលើកដៃទៅរកព្រះ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ជនជាតិអេស៊ីបនឹងចាត់ទូតមក ជនជាតិអេត្យូពី នឹងលើកដៃស្វែងរកព្រះជាម្ចាស់។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ពួកអ្នកធំនឹងចេញពីស្រុកអេស៊ីព្ទមក ឯស្រុកអេធីយ៉ូពី នឹងប្រញាប់ប្រវាដៃទៅឯព្រះដែរ។ |
ស្តេចស៊ូឡៃម៉ានឈរពីមុខអាសនៈរបស់អុលឡោះតាអាឡា នៅចំពោះមុខសហគមន៍អ៊ីស្រអែលទាំងមូល គាត់លើកដៃទៅលើមេឃ ហើយមានប្រសាសន៍ថា៖
ប្រសិនបើយើងខ្ញុំបំភ្លេចនាមអុលឡោះជាម្ចាស់នៃយើងខ្ញុំ ប្រសិនបើយើងខ្ញុំបែរទៅសូមអង្វរ ព្រះណាមួយផ្សេងទៀតនោះ
ភ្នែកខ្ញុំស្រវាំង ដោយកើតទុក្ខវេទនាខ្លាំងពេក ឱអុលឡោះតាអាឡាអើយ ខ្ញុំអង្វរទ្រង់ជារៀងរាល់ថ្ងៃ! ខ្ញុំលើកដៃឡើងទៅរកទ្រង់!
អុលឡោះតាអាឡាមានបន្ទូលថា: សម្បត្តិរបស់ស្រុកអេស៊ីប និងភោគទ្រព្យរបស់ស្រុកអេត្យូពី រីឯប្រជាជនមានមាឌខ្ពស់ៗមកពីស្រុកសេបា នឹងឆ្លងកាត់តាមអ្នក ហើយក្លាយទៅជាទ្រព្យសម្បត្តិរបស់អ្នក។ ប្រជាជាតិទាំងនោះនឹងដើរតាមក្រោយអ្នក ទាំងជាប់ច្រវាក់ គេនាំគ្នាក្រាបនៅចំពោះមុខអ្នក ហើយប្រកាសប្រាប់អ្នកថា: “អុលឡោះនៅជាមួយអស់លោកពិតមែន ក្រៅពីទ្រង់ គ្មានព្រះណាទៀតទេ ដ្បិតព្រះទាំងឡាយសុទ្ធតែឥតបានការ។
យើងនឹងដាក់ទីសំគាល់មួយជាសញ្ញា នៅកណ្ដាលជាតិសាសន៍ទាំងនោះ។ យើងនឹងចាត់អ្នកខ្លះក្នុងចំណោមអស់អ្នកដែលបានរួចជីវិត ឲ្យទៅកាន់ប្រទេសនៃប្រជាជាតិទាំងឡាយ គឺទៅស្រុកតើស៊ីស ស្រុកពូល និងស្រុកលូឌ (អ្នកស្រុកនោះជាអ្នកបាញ់ព្រួញដ៏ចំណាន) ស្រុកទូបាល និងស្រុកយ៉ាវ៉ាន ព្រមទាំងកោះឆ្ងាយៗទាំងប៉ុន្មាន អ្នកស្រុកទាំងនោះមិនដែលឮគេនិយាយអំពីយើង ហើយក៏មិនដែលឃើញសិរីរុងរឿងរបស់យើងដែរ។ អ្នកដែលយើងចាត់ឲ្យទៅនឹងថ្លែងពីសិរីរុងរឿងរបស់យើង នៅក្នុងចំណោមប្រជាជាតិទាំងឡាយ។
អ្នកថ្វាយបង្គំយើង ដែលយើងកំចាត់កំចាយ ឲ្យទៅនៅខាងនាយទន្លេស្រុកអេត្យូពី នឹងនាំគ្នាយកជំនូនមកឲ្យយើង។