ទំនុកតម្កើង 55:4 - អាល់គីតាប ខ្ញុំភ័យតក់ស្លុតជាខ្លាំង ខ្ញុំភ័យញាប់ញ័រ ខ្លាចស្លាប់ ព្រះគម្ពីរខ្មែរសាកល ចិត្តរបស់ទូលបង្គំឈឺចុកចាប់យ៉ាងខ្លាំងនៅក្នុងទូលបង្គំ; សេចក្ដីគំរាមកំហែងនៃសេចក្ដីស្លាប់ បានធ្លាក់មកលើទូលបង្គំ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ចិត្តទូលបង្គំអន្ទះសានៅក្នុងខ្លួន ហើយការភ័យខ្លាចចំពោះសេចក្ដីស្លាប់ បានគ្របសង្កត់លើទូលបង្គំ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ទូលបង្គំភ័យតក់ស្លុតជាខ្លាំង ទូលបង្គំភ័យញាប់ញ័រ ខ្លាចស្លាប់ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ចិត្តទូលបង្គំអន្ទះសានៅក្នុងខ្លួន ហើយសេចក្ដីស្ញែងខ្លាចចំពោះសេចក្ដីស្លាប់ បានគ្របសង្កត់លើទូលបង្គំ |
មច្ចុរាជបានរួបរឹតខ្ញុំ ធ្វើឲ្យខ្ញុំអន្ទះអន្ទែងភ័យខ្លាចស្លាប់ ខ្ញុំរងទុក្ខលំបាក ហើយឈឺចុកចាប់ពន់ប្រមាណ។
ខ្មាំងសត្រូវនាំគ្នាជេរប្រមាថខ្ញុំ ធ្វើឲ្យខ្ញុំឈឺចុកចាប់សព្វសព៌ាង្គកាយ គេចេះតែពោលមកខ្ញុំគ្រប់ពេល គ្រប់វេលាថា «តើអុលឡោះជាម្ចាស់របស់ឯងនៅឯណា?»។
ចិត្តគំនិតខ្ញុំតប់ប្រមល់ជាខ្លាំង អុលឡោះតាអាឡាជាម្ចាស់អើយ តើទុកឲ្យខ្ញុំនៅដូច្នេះ ដល់កាលណាទៀត?
ពាក្យជេរប្រមាថរបស់ពួកគេបានធ្វើឲ្យ ខ្ញុំមានចិត្តខ្លោចផ្សា និងគ្រាំគ្រា ខ្ញុំសង្ឃឹមថានឹងមានគេអាណិតខ្ញុំ តែគ្មាននរណាម្នាក់អាណិតសោះ! ខ្ញុំសង្ឃឹមថានឹងមានគេរំលែកទុក្ខខ្ញុំ តែរកមិនបានឡើយ!
«ឥឡូវនេះ ខ្ញុំរន្ធត់ចិត្ដណាស់ មិនដឹងជានឹងសុំថាដូចម្ដេចឡើយ។ ឱអុលឡោះជាបិតាអើយ សូមសង្គ្រោះខ្ញុំឲ្យរួចផុតពីទុក្ខលំបាក នៅពេលកំណត់នេះផង។ ប៉ុន្ដែ ខ្ញុំមក ដើម្បីរងទុក្ខលំបាកក្នុងពេលកំណត់នេះហើយ។
កាលអាល់ម៉ាហ្សៀសរស់នៅក្នុងលោកនេះនៅឡើយ គាត់បានបន្លឺសំឡេងយ៉ាងខ្លាំង និងបង្ហូរទឹកភ្នែកទូរអាសូមអុលឡោះ ដែលអាចសង្គ្រោះគាត់ឲ្យរួចពីស្លាប់។ ដោយអាល់ម៉ាហ្សៀសបានគោរពប្រណិប័តន៍អុលឡោះ នោះអុលឡោះក៏ប្រោសប្រទានតាមពាក្យសូមអង្វរ។