Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ទំនុកតម្កើង 55:4 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

4 ចិត្ត​ទូលបង្គំ​អន្ទះ‌សា​នៅ​ក្នុង​ខ្លួន ហើយ​សេចក្ដី​ស្ញែង​ខ្លាច​ចំពោះ​សេចក្ដី​ស្លាប់ បាន​គ្រប​សង្កត់​លើ​ទូលបង្គំ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

4 ចិត្ត​របស់ទូលបង្គំ​ឈឺចុកចាប់យ៉ាងខ្លាំង​នៅក្នុង​ទូលបង្គំ​; សេចក្ដីគំរាមកំហែង​នៃ​សេចក្ដីស្លាប់ បាន​ធ្លាក់​មកលើ​ទូលបង្គំ​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

4 ចិត្ត​ទូល‌បង្គំ​អន្ទះ‌សា​នៅ​ក្នុង​ខ្លួន ហើយការ​ភ័យ​ខ្លាច​ចំពោះ​សេចក្ដី​ស្លាប់ បាន​គ្រប​សង្កត់​លើ​ទូល‌បង្គំ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

4 ទូលបង្គំ​ភ័យ​តក់‌ស្លុត​ជា​ខ្លាំង ទូលបង្គំ​ភ័យ​ញាប់‌ញ័រ ខ្លាច​ស្លាប់

សូមមើលជំពូក ចម្លង

អាល់គីតាប

4 ខ្ញុំ​ភ័យ​តក់‌ស្លុត​ជា​ខ្លាំង ខ្ញុំ​ភ័យ​ញាប់‌ញ័រ ខ្លាច​ស្លាប់

សូមមើលជំពូក ចម្លង




ទំនុកតម្កើង 55:4
14 ការដាក់ឲ្យឆ្លើយតបគ្នា  

ស៊ីម៉ាយ​វា​ជេរ​ដូច្នេះ​ថា អា​ខ្ចាយ​ឈាម អា​មនុស្ស​ពាល ចូរ​ទៅៗ


ចំណង​នៃ​សេចក្ដី​ស្លាប់​បាន​រុំ​ព័ទ្ធ​ខ្ញុំ ហើយ​សេចក្ដី​ឈឺ‌ចាប់​នៃ​ស្ថាន​ឃុំ​ព្រលឹង​មនុស្ស​ស្លាប់ បាន​ចាប់​ខ្ញុំ ខ្ញុំ​ក៏​កើត​មាន​ទុក្ខ​វេទនា នឹង​ព្រួយ​បារម្ភ


ពួក​ខ្មាំង​សត្រូវ គេ​ចំអក​ឲ្យ​ទូលបង្គំ ប្រៀប​ដូច​ជា​ដាវ ចាក់​ក្នុង​ឆ្អឹង​ទូលបង្គំ ដោយ​គេ​សួរ​ជានិច្ច​ថា តើ​ព្រះ​ឯង​នៅ​ឯ​ណា


ព្រលឹង​ទូលបង្គំ​ក៏​ថប់​បារម្ភ​ជា​ខ្លាំង​ដែរ ឯ​ទ្រង់ ឱ​ព្រះ‌យេហូវ៉ា​អើយ តើ​ដល់​កាល​ណា


សេចក្ដី​ត្មះ‌តិះដៀល​បាន​ញាំ‌ញី​ចិត្ត​ទូលបង្គំ ក៏​មាន​សេចក្ដី​ទំងន់​សង្កត់​នៅ​ពេញ​ក្នុង​ខ្លួន​ហើយ ទូលបង្គំ​បាន​គន់​រក​អ្នក​ណា​ដែល​នឹង​អាណិត​មេត្តា តែ​ឥត​មាន​១​សោះ ក៏​ស្វែង​រក​អ្នក​ណា​ដែល​នឹង​កំសាន្ត​ចិត្ត តែ​មិន​ឃើញ​១​ទេ


ដ្បិត​ព្រលឹង​នៃ​ទូលបង្គំ​មាន​ពេញ​ដោយ​សេចក្ដី​វេទនា ជីវិត​នៃ​ទូលបង្គំ​ក៏​កាន់​តែ​ជិត​ស្ថាន​ឃុំ​ព្រលឹង​មនុស្ស​ស្លាប់


ឥឡូវ​នេះ ខ្ញុំ​មាន​ចិត្ត​តប់‌ប្រមល់ តើ​ត្រូវ​ឲ្យ​ខ្ញុំ​ទូល​ដូច​ម្តេច ឱ​ព្រះវរ‌បិតា​អើយ សូម​ជួយ​សង្គ្រោះ​ទូលបង្គំ ឲ្យ​រួច​ពី​ពេល​នេះ​ផង ប៉ុន្តែ គឺ​ដោយ​ហេតុ​នេះ​ឯង បាន​ជា​ទូលបង្គំ​មក​ដល់​ពេល​នេះ


ហើយ​កាល​ទ្រង់​គង់​នៅ​ក្នុង​សាច់​ឈាម​នៅ​ឡើយ នោះ​ទ្រង់​បាន​ពោល​ពាក្យ​អធិស្ឋាន នឹង​ពាក្យ​ទូល​អង្វរ ដោយ​សំឡេង​ជា​ខ្លាំង ទាំង​ទឹក​ភ្នែក ដល់​ព្រះ​ដែល​អាច​នឹង​ប្រោស​ឲ្យ​ទ្រង់​រួច​ពី​ស្លាប់ ហើយ​ដោយ​ព្រោះ​ទ្រង់​កោត‌ខ្លាច បាន​ជា​ព្រះ​ព្រម​ទទួល​ទ្រង់


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម