ដ្បិតកំហុសរបស់ខ្ញុំបានជន់ជោរ ឡើងលិចក្បាលខ្ញុំ ហើយជាបន្ទុកមួយដ៏ធ្ងន់សង្កត់មកលើខ្ញុំ។
ដ្បិតអំពើទុច្ចរិតរបស់ទូលបង្គំបានឡើងលិចក្បាលទូលបង្គំ; វាធ្ងន់ពេកសម្រាប់ទូលបង្គំ ដូចបន្ទុកដ៏ធ្ងន់។
ដ្បិតអំពើទុច្ចរិតរបស់ទូលបង្គំ បានឡើងលិចក្បាលទូលបង្គំហើយ ក៏ដូចជាបន្ទុកយ៉ាងធ្ងន់ ដែលទូលបង្គំទ្រាំមិនបាន។
ដ្បិតកំហុសរបស់ទូលបង្គំបានជន់ជោរ ឡើងលិចក្បាលទូលបង្គំ ហើយជាបន្ទុកមួយដ៏ធ្ងន់សង្កត់មកលើទូលបង្គំ។
ដ្បិតអំពើទុច្ចរិតរបស់ទូលបង្គំ បានឡើងលិចក្បាលទូលបង្គំហើយ ក៏ដូចជាបន្ទុកយ៉ាងធ្ងន់ ដែលទូលបង្គំទ្រាំមិនបាន
ដោយទូរអាអង្វរថា៖ «ឱអុលឡោះជាម្ចាស់នៃខ្ញុំអើយ! ខ្ញុំអាម៉ាស់មុខខ្លាំងណាស់! ម្ចាស់នៃខ្ញុំអើយ ខ្ញុំខ្មាសមិនហ៊ានសម្លឹងទៅរកទ្រង់ទេ ដ្បិតកំហុសរបស់យើងខ្ញុំកើនកាន់តែច្រើនឡើង ខ្ពស់ជាងក្បាលយើងខ្ញុំទៅទៀត។ រីឯអំពើបាបរបស់យើងខ្ញុំក៏គរឡើងជាច្រើន រហូតដល់ផ្ទៃមេឃដែរ។
អុលឡោះក៏វាយប្រដៅមនុស្សតាមរយៈ ការឈឺចាប់ដែរ គឺនៅពេលដែលគេដេក ឈឺចុកចាប់សព្វសព៌ាង្គកាយ។
អ្នកខ្លះទៅជាល្ងីល្ងើ ព្រោះតែអំពើបាប និងកំហុសដែលគេបានប្រព្រឹត្ត បណ្ដាលឲ្យគេរងទុក្ខវេទនា។
មានទុក្ខលំបាកច្រើនឥតគណនារួបរឹតខ្ញុំ កំហុសរបស់ខ្ញុំផ្ទាល់បានតាមយាយីខ្ញុំ ធ្វើឲ្យខ្ញុំស្រវាំងភ្នែកមើលអ្វីលែងឃើញ កំហុសខ្ញុំមានចំនួនច្រើនជាង សរសៃសក់របស់ខ្ញុំទៅទៀត ខ្ញុំលែងមានកម្លាំង ប្រឈមមុខទៀតហើយ។
“ក្រោយពីបានរងទុក្ខលំបាកយ៉ាងខ្លាំងមក ជីវិតរបស់អ្នកបម្រើនឹងមានពន្លឺ មនុស្សជាច្រើននឹងទទួលស្គាល់ ចំណេះដឹងរបស់គាត់។ អ្នកបម្រើរបស់យើងសុចរិត គាត់ក៏ប្រោសមហាជនឲ្យបានសុចរិត ដោយទទួលយកកំហុសរបស់ពួកគេ។
ទ្រង់ប្រមូលអំពើបាបដែលខ្ញុំបានប្រព្រឹត្ត យកមកចងភ្ជាប់គ្នា បំពាក់នៅករបស់ខ្ញុំ ធ្វើឲ្យខ្ញុំធ្លាក់ខ្លួនខ្សោយ។ អុលឡោះបានប្រគល់ខ្ញុំ ទៅក្នុងកណ្ដាប់ដៃរបស់សត្រូវ ហើយខ្ញុំពុំអាចរើខ្លួនរួចឡើយ។
នៅថ្ងៃទីបី ប្រសិនបើនរណាម្នាក់បរិភោគសាច់ដែលខ្លួនបានធ្វើជាគូរបានមេត្រីភាព អ្នកនោះនឹងនាំឲ្យខ្លួនមានទោស។ អុលឡោះតាអាឡាមិនព្រមទទួលគូរបានរបស់គេទេ ព្រោះជាគូរបានឥតបានការ ហើយជាសាច់សៅហ្មង។
«អស់អ្នកដែលនឿយហត់ និងមានបន្ទុកធ្ងន់អើយ! ចូរមករកខ្ញុំ ខ្ញុំនឹងឲ្យអ្នករាល់គ្នាបានសម្រាក។
អាល់ម៉ាហ្សៀសបានផ្ទុកបាបរបស់យើង ក្នុងរូបកាយរបស់គាត់ ដែលជាប់លើឈើឆ្កាង ដើម្បីឲ្យយើងលែងជំពាក់ជំពិន នឹងបាបតទៅមុខទៀត ហើយឲ្យយើងមានជីវិត ដោយប្រព្រឹត្តតែអំពើសុចរិ។ បងប្អូនបានជាសះស្បើយដោយសារ ស្នាមរបួសរបស់គាត់