ទំនុកតម្កើង 35:24 - អាល់គីតាប ឱអុលឡោះតាអាឡាជាម្ចាស់នៃខ្ញុំអើយ ទ្រង់សុចរិត សូមរកយុត្តិធម៌ឲ្យខ្ញុំផង កុំបណ្តោយឲ្យពួកគេបានសប្បាយ ព្រោះខ្ញុំចាញ់នោះឡើយ។ ព្រះគម្ពីរខ្មែរសាកល ព្រះយេហូវ៉ាដ៏ជាព្រះនៃទូលបង្គំអើយ សូមរកយុត្តិធម៌ឲ្យទូលបង្គំ ដោយសេចក្ដីសុចរិតយុត្តិធម៌របស់ព្រះអង្គផង! កុំឲ្យពួកគេបានអរសប្បាយលើទូលបង្គំឡើយ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ឱព្រះយេហូវ៉ា ជាព្រះនៃទូលបង្គំអើយ សូមវិនិច្ឆ័យទូលបង្គំ តាមសេចក្ដីសុចរិតរបស់ព្រះអង្គ សូមកុំឲ្យគេអរសប្បាយ ដោយឈ្នះទូលបង្គំឡើយ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ឱព្រះអម្ចាស់ជាព្រះនៃទូលបង្គំអើយ ព្រះអង្គសុចរិត សូមរកយុត្តិធម៌ឲ្យទូលបង្គំផង កុំបណ្តោយឲ្យពួកគេបានសប្បាយ ព្រោះទូលបង្គំចាញ់នោះឡើយ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឱព្រះយេហូវ៉ាដ៏ជាព្រះនៃទូលបង្គំអើយ សូមវិនិច្ឆ័យទូលបង្គំតាមសេចក្ដីសុចរិតរបស់ទ្រង់ សូមកុំឲ្យគេមានសេចក្ដីអំណរ ដោយឈ្នះទូលបង្គំឡើយ |
ឱអុលឡោះតាអាឡាអើយ សូមរកយុត្តិធម៌ឲ្យខ្ញុំផង ដ្បិតខ្ញុំបានប្រព្រឹត្តយ៉ាងត្រឹមត្រូវ! ខ្ញុំទុកចិត្តលើអុលឡោះតាអាឡា ដោយឥតសង្ស័យឡើយ។
ឱអុលឡោះតាអាឡាជាម្ចាស់នៃខ្ញុំអើយ! ខ្ញុំបានស្រែកអង្វរទ្រង់ ហើយទ្រង់ប្រោសខ្ញុំឲ្យបានជា។
សូមកុំបណ្តោយឲ្យអស់អ្នកដែលតាំងខ្លួន ជាសត្រូវនឹងខ្ញុំ បានអរសប្បាយ ព្រោះតែខ្ញុំចាញ់ សូមកុំបណ្តោយឲ្យអស់អ្នក ដែលស្អប់ខ្ញុំដោយឥតហេតុផល ពេបជ្រាយដាក់ខ្ញុំឡើយ។
ឱអុលឡោះអើយ សូមរកយុត្តិធម៌ឲ្យខ្ញុំផង សូមកាន់ក្តីខ្ញុំតទល់នឹងមនុស្សទមិឡ! សូមរំដោះខ្ញុំឲ្យរួចផុត ពីមនុស្សមានល្បិច និងមនុស្សទុច្ចរិត។
អុលឡោះតាអាឡាជាចៅក្រមវិនិច្ឆ័យប្រជារាស្ដ្រទាំងអស់ អុលឡោះតាអាឡាជាម្ចាស់អើយ សូមរកយុត្តិធម៌ឲ្យខ្ញុំផង ដ្បិតខ្ញុំសុចរិត ហើយក៏ទៀងត្រង់ដែរ!
អុលឡោះនឹងសម្រេចការមួយដ៏ត្រឹមត្រូវ គឺទ្រង់នាំទុក្ខវេទនា យកមកសងពួកអ្នកដែលធ្វើឲ្យបងប្អូនវេទនា
គាត់ពុំដែលបានប្រព្រឹត្ដអំពើបាបសោះ ហើយក៏ពុំដែលនិយាយវៀចវេរណា ចេញពីមាត់របស់គាត់ឡើយ។