អុលឡោះធ្វើឲ្យខ្ញុំធ្លាក់ខ្លួនខ្សោយ ទ្រង់បន្ទាបបន្ថោកខ្ញុំ ហេតុនេះហើយបានជាពួកគេមើលងាយខ្ញុំ តាមចិត្តរបស់ពួកគេ។
ទំនុកតម្កើង 35:21 - អាល់គីតាប ពួកគេពោលពាក្យចោទប្រកាន់ខ្ញុំ គេស្រែកចំអកឲ្យខ្ញុំថា «ហា៎ ហ៎ា! យើងឃើញអ្នកឯងធ្វើអាក្រក់ហើយ!»។ ព្រះគម្ពីរខ្មែរសាកល ពួកគេបើកមាត់ធំដាក់ទូលបង្គំ ដោយនិយាយថា៖ “ហាសហា! ហាសហា! ភ្នែកយើងបានឃើញហើយ!”។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ គេហាមាត់ធំទាស់នឹងទូលបង្គំ ដោយពាក្យថា «ន៏ ន៏! ភ្នែកយើងបានឃើញច្បាស់ហើយ!»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពួកគេពោលពាក្យចោទប្រកាន់ទូលបង្គំ គេស្រែកចំអកឲ្យទូលបង្គំថា «ហា៎ ហ៎ា! យើងឃើញអ្នកឯងធ្វើអាក្រក់ហើយ!»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ អើ គេហាមាត់ធំទាស់នឹងទូលបង្គំ ដោយថា ន៏ ន៏ ភ្នែកយើងបានឃើញច្បាស់ហើយ |
អុលឡោះធ្វើឲ្យខ្ញុំធ្លាក់ខ្លួនខ្សោយ ទ្រង់បន្ទាបបន្ថោកខ្ញុំ ហេតុនេះហើយបានជាពួកគេមើលងាយខ្ញុំ តាមចិត្តរបស់ពួកគេ។
កម្លាំងរបស់ខ្ញុំកាន់តែខ្សោយទៅៗ ប្រៀបដូចជាទឹកហូរមិនត្រឡប់វិញឡើយ ឆ្អឹងខ្ញុំទាំងប៉ុន្មានដាច់ចេញពីគ្នា ហើយទឹកចិត្តក្លាហានរបស់ខ្ញុំ រលាយបាត់អស់ទៅដូចក្រមួនត្រូវថ្ងៃ។
រីឯអស់អ្នកដែលស្វែងរកទ្រង់វិញ សូមឲ្យគេបានសប្បាយរីករាយ រួមជាមួយទ្រង់! សូមឲ្យអស់អ្នកដែលស្រឡាញ់ការសង្គ្រោះ របស់ទ្រង់ ថ្លែងឥតឈប់ឈរថា «សូមលើកតម្កើងអុលឡោះតាអាឡា!»។
ទ្រង់បានរំដោះខ្ញុំ ឲ្យរួចផុតពីអាសន្នគ្រប់បែបយ៉ាង ហើយខ្ញុំនឹងឃើញខ្មាំងសត្រូវ របស់ខ្ញុំបរាជ័យ ។
ជនជាតិស៊ីរីនឹងវាយពួកគេពីខាងកើត ហើយជនជាតិភីលីស្ទីនពីខាងលិច។ ខ្មាំងសត្រូវត្របាក់លេបអ៊ីស្រអែល។ ប៉ុន្តែ ទោះជាយ៉ាងនេះក្ដី ក៏កំហឹងរបស់ទ្រង់នៅតែពុំទាន់ស្ងប់ដដែល គឺអុលឡោះតាអាឡានៅតែលាតដៃ ចាំវាយប្រដៅគេជានិច្ច។
ខ្មាំងសត្រូវទាំងប៉ុន្មាននឹងនាំគ្នាប្រមាថនាង ពួកគេគ្រហឹម បញ្ចេញចង្កូម ទាំងពោលថា “យើងបានត្របាក់លេបវាហើយ! ថ្ងៃយើងទន្ទឹងរង់ចាំនោះមកដល់ហើយ យើងបានឃើញផ្ទាល់នឹងភ្នែកហើយ!”
ត្រូវប្រាប់ជនជាតិអាំម៉ូនដូចតទៅ: ចូរស្ដាប់បន្ទូលរបស់អុលឡោះតាអាឡាជាម្ចាស់! អុលឡោះតាអាឡាជាម្ចាស់មានបន្ទូលថា ដោយអ្នកសើចចំអក នៅពេលឃើញទីសក្ការៈរបស់យើងត្រូវខ្មាំងបន្ថោក ឃើញទឹកដីអ៊ីស្រអែលត្រូវខ្មាំងបំផ្លាញ ហើយជនជាតិយូដាត្រូវខ្មាំងកៀរយកទៅជាឈ្លើយ