នៅតំណទីបួន ទើបពូជពង្សរបស់អ្នកវិលត្រឡប់មកទីនេះវិញ ដ្បិតជនជាតិអាម៉ូរីប្រព្រឹត្តបទល្មើសមិនទាន់ដល់កំរិតនៅឡើយ»។
ទំនុកតម្កើង 105:43 - អាល់គីតាប ទ្រង់បាននាំប្រជារាស្ត្ររបស់ទ្រង់ ចេញមកដោយអំណរសប្បាយ ទ្រង់បាននាំប្រជាជនដែលទ្រង់ បានជ្រើសរើសចេញមកដោយហ៊ោកញ្ជ្រៀវ។ ព្រះគម្ពីរខ្មែរសាកល ដូច្នេះ ព្រះអង្គបាននាំប្រជារាស្ត្ររបស់ព្រះអង្គចេញមកដោយសេចក្ដីរីករាយ ក៏បាននាំអ្នកដែលត្រូវបានជ្រើសរើសរបស់ព្រះអង្គចេញមកដោយសម្រែកហ៊ោសប្បាយ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ៙ ព្រះអង្គបាននាំប្រជារាស្ត្ររបស់ព្រះអង្គ ចេញមកដោយអំណរ ព្រះអង្គបាននាំពួកអ្នកដែលព្រះអង្គ បានជ្រើសរើសចេញមក ដោយច្រៀងចម្រៀង។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះអង្គបាននាំប្រជារាស្ត្ររបស់ព្រះអង្គ ចេញមកដោយអំណរសប្បាយ ព្រះអង្គបាននាំប្រជាជនដែលទ្រង់ បានជ្រើសរើសចេញមកដោយហ៊ោកញ្ជ្រៀវ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ទ្រង់បាននាំរាស្ត្រទ្រង់ចេញមក ដោយសេចក្ដីរីករាយ គឺជាពួកអ្នករើសតាំងរបស់ទ្រង់ ដោយច្រៀងបណ្តើរ |
នៅតំណទីបួន ទើបពូជពង្សរបស់អ្នកវិលត្រឡប់មកទីនេះវិញ ដ្បិតជនជាតិអាម៉ូរីប្រព្រឹត្តបទល្មើសមិនទាន់ដល់កំរិតនៅឡើយ»។
អ្នករាល់គ្នាជាពូជពង្សរបស់អ៊ីព្រហ៊ីម ដែលជាអ្នកបម្រើរបស់ទ្រង់ អ្នករាល់គ្នាជាកូនចៅរបស់យ៉ាកកូប ដែលទ្រង់បានជ្រើសរើសអើយ
ដើម្បីឲ្យខ្ញុំឃើញសុភមង្គល របស់ប្រជាជនដែលទ្រង់បានជ្រើសរើស ឲ្យខ្ញុំមានអំណររួមជាមួយ ប្រជាជាតិរបស់ទ្រង់ ហើយឲ្យខ្ញុំបានខ្ពស់មុខ រួមជាមួយប្រជារាស្ដ្ររបស់ទ្រង់។
អុលឡោះតាអាឡាធ្វើឲ្យស្តេចហ្វៀរ៉អ៊ូនជាស្តេចស្រុកអេស៊ីបមានចិត្តមានះ ហើយដេញតាមជនជាតិអ៊ីស្រអែល។ ជនជាតិអ៊ីស្រអែលបានចាកចេញពីស្រុកអេស៊ីប ដូចជាមានសេរីភាព។
ពួកឈ្លើយសឹកដែលអុលឡោះតាអាឡាបានរំដោះ នឹងដើរត្រឡប់មកស្រុកវិញ ពួកគេមកដល់ក្រុងស៊ីយ៉ូន ដោយស្រែកហ៊ោយ៉ាងសប្បាយ។ ទឹកមុខរបស់ពួកគេពោរពេញទៅដោយអំណរ រកអ្វីប្រៀបស្មើពុំបាន ពួកគេសប្បាយរីករាយឥតឧបមា ដ្បិតទុក្ខព្រួយ និងសំរែកយំថ្ងូរ លែងមានទៀតហើយ។
ពិតមែនហើយ អ្នករាល់គ្នានឹងចេញមក ប្រកបដោយអំណរសប្បាយ យើងនឹងដឹកនាំអ្នកយ៉ាងសុខសាន្ត។ ពេលនោះ ភ្នំតូចធំនឹងស្រែកហ៊ោយ៉ាងសប្បាយ ហើយរុក្ខជាតិនៅតាមវាល ក៏នាំគ្នាអបអរសាទរដែរ។
អុលឡោះជាម្ចាស់របស់ជនជាតិអ៊ីស្រអែលបានជ្រើសរើសបុព្វបុរសរបស់យើង និងប្រទានឲ្យប្រជារាស្ដ្រនេះបានចំរើនឡើង នៅពេលគេស្នាក់នៅក្នុងប្រទេសអេស៊ីប។ បន្ទាប់មក អុលឡោះបាននាំគេចេញពីប្រទេសនោះ ដោយអំណាចរបស់ទ្រង់។
គឺម៉ូសានេះហើយ ដែលបានដឹកនាំជនជាតិអ៊ីស្រអែលចេញមក ទាំងសំដែងអំណាច និងទីសំគាល់ដ៏អស្ចារ្យ នៅស្រុកអេស៊ីប នៅសមុទ្រក្រហម និងនៅវាលរហោស្ថាន អស់រយៈពេលសែសិបឆ្នាំផង។
បន្ទាប់មកយើងចាត់ម៉ូសា និងហារូនឲ្យមក ហើយយើងបានប្រហារអ្នកស្រុកអេស៊ីប ដោយសារគ្រោះកាចដែលយើងធ្វើនៅក្នុងចំណោមពួកគេ រួចយើងនាំប្រជាជនរបស់អ្នករាល់គ្នាចេញពីស្រុកនោះ។
យើងបានរំដោះអ្នករាល់គ្នាឲ្យរួចពីកណ្តាប់ដៃរបស់ជនជាតិអេស៊ីប និងកណ្តាប់ដៃរបស់អស់អ្នកដែលជិះជាន់ សង្កត់សង្កិនអ្នករាល់គ្នា។ យើងបានដេញពួកគេចេញពីមុខអ្នករាល់គ្នា ព្រមទាំងប្រគល់ទឹកដីរបស់ពួកគេមកឲ្យអ្នករាល់គ្នាទៀតផង។