ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




ចោទិយ‌កថា 4:11 - អាល់គីតាប

អ្នក​រាល់​គ្នា​បាន​ចូល​ទៅ​ជិត​ភ្នំ ហើយ​ឈរ​នៅ​ជើង​ភ្នំ។ ពេល​នោះ មាន​ភ្លើង​ឆាប​ឆេះ​ភ្នំ អណ្តាត​ភ្លើង​នេះ​ឡើង​ទៅ​ដល់​អាកាស​វេហាស៍ មាន​ភាព​ងងឹត មាន​ពពក និង​អ័ព្ទ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

អ្នក​រាល់​គ្នា​បាន​ចូល​មក​ឈរ​នៅ​ជិត​ជើង​ភ្នំ ឯ​ភ្នំ​ក៏​មាន​ភ្លើង​ឆាប​ឆេះ​ឡើង​ដល់​ផ្ទៃ​មេឃ ហើយ​ក៏​មាន​ពពក​ងងឹត​សូន្យ‌សុង។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

អ្នក​រាល់​គ្នា​បាន​ចូល​ទៅ​ជិត​ភ្នំ ហើយ​ឈរ​នៅ​ជើង​ភ្នំ។ ពេល​នោះ មាន​ភ្លើង​ឆាប‌ឆេះ​ភ្នំ អណ្ដាត​ភ្លើង​នេះ​ឡើង​ទៅ​ដល់​អាកាស‌វេហាស៍ មាន​ភាព​ងងឹត មាន​ពពក និង​អ័ព្ទ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

នោះ​ឯង​រាល់​គ្នា​បាន​ចូល​មក​ឈរ​នៅ​ជិត​ជើង​ភ្នំ ហើយ​ភ្នំ​ក៏​ឆេះ​ឡើង​ជា​ភ្លើង នាំ​ឲ្យ​ស្រអាប់​ពេញ​ផ្ទៃ​មេឃ ហើយ​ក៏​មាន​ពពក នឹង​ងងឹត​សូន្យ‌សុង​ផង

សូមមើលជំពូក



ចោទិយ‌កថា 4:11
10 ការដាក់ឲ្យឆ្លើយតបគ្នា  

ទ្រង់​ផ្អៀង​ផ្ទៃ​មេឃ ទ្រង់​ចុះ​មក ដោយ​មាន​ពពក​យ៉ាង​ក្រាស់​នៅ​ពី​ក្រោម ជើង​ផង។


ក្រោយ​ពី​រញ្ជួយ​ដី មាន​ភ្លើង ប៉ុន្តែ អុលឡោះ‌តាអាឡា​មិន​នៅ​ក្នុង​ភ្លើង​នោះ​ទេ។ បន្ទាប់​ពី​ភ្លើង​មាន​ឮ​សូរ​សំឡេង​ស្រាលៗ​យ៉ាង​ស្រទន់។


ទ្រង់​យក​ភាព​ងងឹត​ធ្វើ​ជា​កន្លែង​ពួន ហើយ​យក​ពពក​ខ្មៅ​ក្រាស់​ពេញ​ទៅ​ដោយ​ទឹក ធ្វើ​ជា​ជំរំ​ជួប​ទ្រង់។


មាន​ពពក​ដ៏​ខ្មៅ​ងងឹត​នៅ​ព័ទ្ធ​ជុំ‌វិញ​ទ្រង់ ទ្រង់​គ្រង​រាជ្យ​ដោយ​សុចរិត​យុត្តិធម៌។


អុលឡោះ‌តាអាឡា​មាន​បន្ទូល​មក​កាន់​ម៉ូសា​ថា៖ «យើង​នឹង​មក​រក​អ្នក ដោយ​ស្ថិត​នៅ​ក្នុង​ផ្ទាំង​ពពក​យ៉ាង​ក្រាស់ ដើម្បី​ឲ្យ​ប្រជា‌ជន​ឮ​យើង​និយាយ​ជា​មួយ​អ្នក ហើយ​ទុក​ចិត្ត​លើ​អ្នក​ជា​រៀង​រហូត»។ ម៉ូសា​ក៏​រៀប​រាប់​ចម្លើយ​របស់​ប្រជា‌ជន ជម្រាបអុលឡោះ‌តាអាឡា។


អុលឡោះ‌តាអាឡា មាន​បន្ទូល​ពី​ក្នុង​ភ្លើង​នោះ​មក​កាន់​អ្នក​រាល់​គ្នា អ្នក​រាល់​គ្នា​ឮ​សំឡេង​របស់​ទ្រង់ តែ​អ្នក​រាល់​គ្នា​ពុំ​បាន​ឃើញ​ទ្រង់​មាន​ភិន​ភាគ​ដូច​ម្តេច​ឡើយ គឺ​ឮ​តែ​សំឡេង​ប៉ុណ្ណោះ។


ក្រោយ​ពី​បាន​ឮ​សំឡេង​ពី​ទី​ងងឹត ក្នុង​ពេល​ដែល​ភ្លើង​កំពុង​តែ​ឆាប​ឆេះ​ភ្នំ​នោះ មេ​ដឹក​នាំ​នៃ​កុល‌សម្ព័ន្ធ និង​ពួក​អះលី‌ជំអះ​ទាំង​អស់​របស់​អ្នក​រាល់​គ្នា​មក​ជិត​ខ្ញុំ