លោកមីកាយ៉ាជម្រាបថា៖ «ប្រសិនបើស្តេចពិតជាត្រឡប់មកវិញដោយសុខសាន្តមែននោះ បានសេចក្តីថាអុលឡោះតាអាឡាពុំមានបន្ទូលតាមរយៈខ្ញុំទេ»។ បន្ទាប់មក គាត់ពោលទៀតថា៖ «ប្រជាជនទាំងអស់គ្នា ចូរស្តាប់ចុះ!»។
ចោទិយកថា 18:22 - អាល់គីតាប ពេលណាពីណាម្នាក់ ថ្លែងបន្ទូលក្នុងនាមរបស់អុលឡោះតាអាឡា តែមិនឃើញមានហេតុការណ៍អ្វីកើតឡើងដូចពាក្យគេប្រកាសទេ បានសេចក្តីថា ពាក្យនោះមិនមែនជាបន្ទូលរបស់អុលឡោះតាអាឡាទេ។ ណាពីនោះហ៊ាននិយាយដោយចិត្តឯង ដូច្នេះ កុំខ្លាចគេឲ្យសោះ»។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ គឺពេលហោរាណាម្នាក់ថ្លែងក្នុងព្រះនាមព្រះយេហូវ៉ា បើពាក្យនោះមិនឃើញមានហេតុការណ៍អ្វីកើតឡើង ឬមិនពិតដូចពាក្យប្រកាសទេ ពាក្យនោះហើយជាពាក្យដែលព្រះយេហូវ៉ាមិនបានមានព្រះបន្ទូល គឺហោរានោះបាននិយាយតាមតែអំពើចិត្តរបស់ខ្លួន អ្នកមិនត្រូវខ្លាចគេឡើយ»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពេលព្យាការីណាម្នាក់ថ្លែងពាក្យក្នុងនាមរបស់ព្រះអម្ចាស់ តែមិនឃើញមានហេតុការណ៍អ្វីកើតឡើង ដូចពាក្យគេប្រកាសទេ បានសេចក្ដីថាពាក្យនោះមិនមែនជាព្រះបន្ទូលរបស់ព្រះអម្ចាស់ទេ។ ព្យាការីនោះហ៊ាននិយាយដោយចិត្តឯង ដូច្នេះ កុំខ្លាចគេឲ្យសោះ»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ គឺកាលណាហោរាណានឹងទាយដោយនូវព្រះនាមព្រះយេហូវ៉ា នោះបើការនោះមិនឃើញមានមក ក៏មិនកើតមកទេ ពាក្យនោះហើយជាពាក្យដែលព្រះយេហូវ៉ាមិនបានមានបន្ទូល ហោរានោះបានពោលតាមតែអំពើចិត្តរបស់ខ្លួនទេ មិនត្រូវឲ្យឯងខ្លាចគេឡើយ។ |
លោកមីកាយ៉ាជម្រាបថា៖ «ប្រសិនបើស្តេចពិតជាត្រឡប់មកវិញដោយសុខសាន្តមែននោះ បានសេចក្តីថាអុលឡោះតាអាឡាពុំមានបន្ទូលតាមរយៈខ្ញុំទេ»។ បន្ទាប់មក គាត់ពោលទៀតថា៖ «ប្រជាជនទាំងអស់គ្នា ចូរស្តាប់ចុះ!»។
នៅគ្រានោះ ស្តេចហេសេគា មានជំងឺជាទម្ងន់ ហៀបនឹងស្លាប់។ ណាពីអេសាយ ជាកូនរបស់លោកអម៉ូស មកជួបស្តេចជម្រាបថា៖ «អុលឡោះតាអាឡាមានបន្ទូលថា សូមស្តេចផ្តែផ្តាំរាជវង្សានុវង្សឲ្យហើយទៅ ដ្បិតស្តេចមិនរស់រានតទៅទៀតទេ ស្តេចជិតស្លាប់ហើយ»។
ការដាក់បណ្ដាសាដោយឥតហេតុផល គ្មានបានការអ្វីទេ គឺប្រៀបដូចជាសត្វចាប និងសត្វត្រចៀកកាំដែលហើរ តែមិនព្រមទំ។
ឲ្យរូបព្រះទាំងនេះរៀបរាប់ ហើយថ្លែងប្រាប់អំពីហេតុការណ៍ដែល នឹងត្រូវកើតមាននៅអនាគត។ ចូររំលឹកយើងអំពីហេតុការណ៍ ដែលកើតមាននៅគ្រាដើមដំបូង នោះយើងនឹងរិះគិត។ ចូររៀបរាប់អំពីព្រឹត្តិការណ៍ ដែលនឹងកើតមាននៅអនាគតកាល ដើម្បីឲ្យបានដឹងផង។
យូណើសដើរកាត់ទីក្រុងអស់មួយថ្ងៃ ទាំងប្រកាសថា៖ «សែសិបថ្ងៃទៀត អុលឡោះតាអាឡានឹងបំផ្លាញក្រុងនេះហើយ!»។
គាត់ជម្រាបអុលឡោះតាអាឡាថា៖ «អុលឡោះតាអាឡាអើយ! ឥឡូវនេះ ហេតុការណ៍កើតមាន ដូចខ្ញុំបានសង្ស័យ តាំងពីខ្ញុំនៅស្រុករបស់ខ្ញុំម៉្លេះ។ ហេតុនេះហើយបានជាខ្ញុំរត់គេចទៅស្រុកតើស៊ីស ព្រោះខ្ញុំដឹងច្បាស់ថា ទ្រង់ជាម្ចាស់ប្រកបទៅដោយចិត្តប្រណីសន្ដោស ទ្រង់តែងតែអាណិតអាសូរ មិនឆាប់ខឹង ទ្រង់មានចិត្តមេត្តាករុណា ហើយតែងតែប្រែចិត្ត មិនព្រមធ្វើទោសគេទេ។
សត្វលោកទាំងឡាយត្រូវស្ងៀមស្ងាត់ ចំពោះអុលឡោះតាអាឡា ដ្បិតទ្រង់ក្រោកឡើង ហើយចេញពី ដំណាក់ដ៏វិសុទ្ធរបស់ទ្រង់។
ផ្ទុយទៅវិញ ប្រសិនបើណាពីណាម្នាក់ហ៊ានថ្លែងបន្ទូលអ្វីមួយ ក្នុងនាមយើង ជាពាក្យដែលយើងមិនបានបង្គាប់ឲ្យថ្លែង ឬប្រសិនបើគេថ្លែងពាក្យក្នុងឈ្មោះព្រះដទៃទៀត ណាពីនោះនឹងត្រូវទទួលទោសដល់ស្លាប់”។
ប្រហែលជាអ្នកសួរថា តើធ្វើដូចម្តេចឲ្យដឹងថា បន្ទូលណាមួយដែលមិនមែនមកពីអុលឡោះតាអាឡា។
សាំយូអែលមានវ័យចំរើនធំឡើង អុលឡោះតាអាឡានៅជាមួយគាត់ ហើយគ្រប់សេចក្តីដែលគាត់ថ្លែងក្នុងនាមរបស់ទ្រង់សុទ្ធតែបានសម្រេចទាំងអស់។