Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ចោទិយ‌កថា 18:22 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

22 ពេល​ព្យាការី​ណា​ម្នាក់​ថ្លែង​ពាក្យ​ក្នុង​នាម​របស់​ព្រះ‌អម្ចាស់ តែ​មិន​ឃើញ​មាន​ហេតុ‌ការណ៍​អ្វី​កើត​ឡើង ដូច​ពាក្យ​គេ​ប្រកាស​ទេ បាន​សេចក្ដី​ថា​ពាក្យ​នោះ​មិន​មែន​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់​ទេ។ ព្យាការី​នោះ​ហ៊ាន​និយាយ​ដោយ​ចិត្ត​ឯង ដូច្នេះ កុំ​ខ្លាច​គេ​ឲ្យ​សោះ»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

22 គឺ​ពេល​ហោរា​ណា​ម្នាក់​ថ្លែងក្នុង​ព្រះ‌នាម​ព្រះ‌យេហូវ៉ា បើ​ពាក្យ​នោះ​មិន​ឃើញ​មាន​ហេតុ‌ការណ៍​អ្វី​កើត​ឡើង ឬ​មិនពិត​ដូច​ពាក្យ​ប្រកាស​ទេ ពាក្យ​នោះ​ហើយ​ជា​ពាក្យ​ដែល​ព្រះ‌យេហូវ៉ា​មិន​បាន​មាន​ព្រះ‌បន្ទូល គឺ​ហោរា​នោះ​បាន​និយាយ​តាម​តែ​អំពើ​ចិត្ត​របស់​ខ្លួន អ្នក​មិន​ត្រូវ​ខ្លាច​គេ​ឡើយ»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

22 គឺ​កាល​ណា​ហោរា​ណា​នឹង​ទាយ​ដោយ​នូវ​ព្រះ‌នាម​ព្រះ‌យេហូវ៉ា នោះ​បើ​ការ​នោះ​មិន​ឃើញ​មាន​មក ក៏​មិន​កើត​មក​ទេ ពាក្យ​នោះ​ហើយ​ជា​ពាក្យ​ដែល​ព្រះ‌យេហូវ៉ា​មិន​បាន​មាន​បន្ទូល ហោរា​នោះ​បាន​ពោល​តាម​តែ​អំពើ​ចិត្ត​របស់​ខ្លួន​ទេ មិន​ត្រូវ​ឲ្យ​ឯង​ខ្លាច​គេ​ឡើយ។

សូមមើលជំពូក ចម្លង

អាល់គីតាប

22 ពេល​ណាពី​ណា​ម្នាក់ ថ្លែង​បន្ទូល​ក្នុង​នាម​របស់អុលឡោះ‌តាអាឡា តែ​មិន​ឃើញ​មាន​ហេតុ‌ការណ៍​អ្វី​កើត​ឡើង​ដូច​ពាក្យ​គេ​ប្រកាស​ទេ បាន​សេចក្តី​ថា ពាក្យ​នោះ​មិន​មែន​ជា​បន្ទូល​របស់អុលឡោះ‌តាអាឡាទេ។ ណាពី​នោះ​ហ៊ាន​និយាយ​ដោយ​ចិត្ត​ឯង ដូច្នេះ កុំ​ខ្លាច​គេ​ឲ្យ​សោះ»។

សូមមើលជំពូក ចម្លង




ចោទិយ‌កថា 18:22
13 ការដាក់ឲ្យឆ្លើយតបគ្នា  

លោក​មីកា‌យ៉ា​ទូល​ថា៖ «ប្រសិន​បើ​ព្រះ‌ករុណា​ពិត​ជា​យាង​ត្រឡប់​មក​វិញ​ដោយ​សុខ‌សាន្ត​មែន​នោះ បាន​សេចក្ដី​ថា​ព្រះ‌អម្ចាស់​ពុំ​មាន​ព្រះ‌បន្ទូល​តាម​រយៈ​ទូលបង្គំ​ទេ»។ បន្ទាប់​មក លោក​ពោល​ទៀត​ថា៖ «ប្រជា‌ជន​ទាំង​អស់​គ្នា ចូរ​ស្ដាប់​ចុះ!»។


នៅ​គ្រា​នោះ ព្រះ‌បាទ​ហេ‌សេគា​ប្រឈួន​ជា​ទម្ងន់ ហៀប​នឹង​សុគត។ ព្យាការី​អេសាយ ជា​កូន​របស់​លោក​អម៉ូស មក​គាល់​ស្ដេច ទូល​ថា៖ «ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា សូម​ព្រះ‌ករុណា​ផ្ដែ‌ផ្ដាំ​រាជ‌វង្សា‌នុវង្ស​ឲ្យ​ហើយ​ទៅ ដ្បិត​ព្រះ‌ករុណា​មិន​រស់​រាន​ត​ទៅ​ទៀត​ទេ ព្រះ‌ករុណា​ជិត​សោយ​ទិវង្គត​ហើយ»។


ការ​ដាក់​បណ្ដាសា​ដោយ​ឥត​ហេតុ​ផល គ្មាន​បាន​ការ​អ្វី​ទេ គឺ​ប្រៀប​ដូច​ជា​សត្វ​ចាប និង​សត្វ​ត្រចៀក‌កាំ​ដែល​ហើរ តែ​មិន​ព្រម​ទំ។


ឲ្យ​ព្រះ​ទាំង​នេះ​រៀប​រាប់ ហើយ​ថ្លែង​ប្រាប់​អំពី​ហេតុ‌ការណ៍​ដែល នឹង​ត្រូវ​កើត​មាន​នៅ​អនាគត។ ចូរ​រំឭក​យើង​អំពី​ហេតុ‌ការណ៍ ដែល​កើត​មាន​នៅ​គ្រា​ដើម​ដំបូង នោះ​យើង​នឹង​រិះគិត។ ចូរ​រៀប​រាប់​អំពី​ព្រឹត្តិ‌ការណ៍ ដែល​នឹង​កើត​មាន​នៅ​អនាគត​កាល ដើម្បី​ឲ្យ​បាន​ដឹង​ផង។


លោក​យ៉ូណាស​ដើរ​កាត់​ទីក្រុង​អស់​មួយ​ថ្ងៃ ទាំង​ប្រកាស​ថា៖ «សែ‌សិប​ថ្ងៃ​ទៀត ព្រះ‌អម្ចាស់​នឹង​បំផ្លាញ​ក្រុង​នេះ​ហើយ!»។


លោក​ទូល​ព្រះ‌អម្ចាស់​ថា៖ «បពិត្រ​ព្រះ‌អម្ចាស់! ឥឡូវ​នេះ ហេតុ‌ការណ៍​កើត​មាន ដូច​ទូលបង្គំ​បាន​សង្ស័យ តាំង​ពី​ទូលបង្គំ​នៅ​ស្រុក​របស់​ទូលបង្គំ​ម៉្លេះ។ ហេតុ​នេះ​ហើយ​បាន​ជា​ទូលបង្គំ​រត់​គេច​ទៅ​ស្រុក​តើស៊ីស ព្រោះ​ទូលបង្គំ​ដឹង​ច្បាស់​ថា ព្រះអង្គ​ជា​ព្រះ​ប្រកប​ទៅ​ដោយ​ព្រះ‌ហឫទ័យ​ប្រណី‌សន្ដោស ព្រះអង្គ​តែងតែ​អាណិត‌អាសូរ មិន​ឆាប់​ខ្ញាល់ ព្រះអង្គ​មាន​ព្រះ‌ហឫទ័យ​មេត្តា‌ករុណា ហើយ​តែងតែ​ប្រែ​ព្រះ‌ហឫទ័យ មិន​ព្រម​ធ្វើ​ទោស​គេ​ទេ។


សត្វ​លោក​ទាំង‌ឡាយ​ត្រូវ​ស្ងៀម‌ស្ងាត់ នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌អម្ចាស់ ដ្បិត​ព្រះអង្គ​តើន​ឡើង ហើយ​យាង​ចេញ​ពី ព្រះ‌ដំណាក់​ដ៏វិសុទ្ធ​របស់​ព្រះអង្គ។


ផ្ទុយ​ទៅ​វិញ ប្រសិន​បើ​ព្យាការី​ណា​ម្នាក់​ហ៊ាន​ថ្លែង​ពាក្យ​អ្វី​មួយ​ក្នុង​នាម​យើង ជា​ពាក្យ​ដែល​យើង​មិន​បាន​បង្គាប់​ឲ្យ​ថ្លែង ឬ​ប្រសិន​បើ​គេ​ថ្លែង​ពាក្យ​ក្នុង​នាម​ព្រះ​ដទៃ​ទៀត ព្យាការី​នោះ​នឹង​ត្រូវ​ទទួល​ទោស​ដល់​ស្លាប់”។


អ្នក​ប្រហែល​ជា​សួរ​ថា តើ​ធ្វើ​ដូច​ម្ដេច​ឲ្យ​ដឹង​ថា ពាក្យ​ណា​មួយ​ដែល​មិន​មែន​មក​ពី​ព្រះ‌អម្ចាស់។


សាំយូ‌អែល​មាន​វ័យ​ចម្រើន​ធំ​ឡើង ព្រះ‌អម្ចាស់គង់​ជា​មួយ​លោក ហើយ​គ្រប់​សេចក្ដី​ដែល​លោក​ថ្លែង​ក្នុង​ព្រះ‌នាម​របស់​ព្រះអង្គ សុទ្ធ​តែ​បាន​សម្រេច​ទាំង​អស់។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម