Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




១ ពង្សាវ‌តារ‌ក្សត្រ 22:28 - អាល់គីតាប

28 លោក​មីកា‌យ៉ា​ជម្រាប​ថា៖ «ប្រសិន​បើ​ស្តេច​ពិត​ជា​ត្រឡប់​មក​វិញ​ដោយ​សុខ‌សាន្ត​មែន​នោះ បាន​សេចក្តី​ថាអុលឡោះ‌តាអាឡា​ពុំ​មាន​បន្ទូល​តាម​រយៈ​ខ្ញុំ​ទេ»។ បន្ទាប់​មក គាត់​ពោល​ទៀត​ថា៖ «ប្រជា‌ជន​ទាំង​អស់​គ្នា ចូរ​ស្តាប់​ចុះ!»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

28 នោះ​មីកា‌យ៉ា​ទូល​ថា៖ «ប្រសិន‌បើ​ទ្រង់​ដែល​យាង​មក​វិញ ដោយ​សុខ‌សាន្ត នោះ​គឺ​ព្រះ‌យេហូវ៉ា​មិន​បាន​មាន​ព្រះ‌បន្ទូល ដោយ‌សារ​ទូល‌បង្គំ​ទេ» រួច​គាត់​ថែម​ពាក្យ​នេះ​ថា៖ «ឱ​ជន​ទាំង‌ឡាយ​អើយ ចូរ​ស្តាប់​ចុះ»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

28 លោក​មីកា‌យ៉ា​ទូល​ថា៖ «ប្រសិន​បើ​ព្រះ‌ករុណា​ពិត​ជា​យាង​ត្រឡប់​មក​វិញ​ដោយ​សុខ‌សាន្ត​មែន​នោះ បាន​សេចក្ដី​ថា​ព្រះ‌អម្ចាស់​ពុំ​មាន​ព្រះ‌បន្ទូល​តាម​រយៈ​ទូលបង្គំ​ទេ»។ បន្ទាប់​មក លោក​ពោល​ទៀត​ថា៖ «ប្រជា‌ជន​ទាំង​អស់​គ្នា ចូរ​ស្ដាប់​ចុះ!»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

28 នោះ​មីកាយ៉ា​ទូល​ថា បើ‌សិន​ជា​ទ្រង់​ដែល​យាង​មក​វិញ ដោយ​សុខ‌សាន្ត នោះ​គឺ​ព្រះ‌យេហូវ៉ា​មិន​បាន​មាន​បន្ទូល ដោយ‌សារ​ទូលបង្គំ​ទេ រួច​គាត់​ថែម​ពាក្យ​នេះ​ថា ឱ​ជន​ទាំង‌ឡាយ​អើយ ចូរ​ស្តាប់​ចុះ។

សូមមើលជំពូក ចម្លង




១ ពង្សាវ‌តារ‌ក្សត្រ 22:28
15 ការដាក់ឲ្យឆ្លើយតបគ្នា  

អេលី‌យ៉េស​មាន​ប្រសាសន៍​ទៅ​កាន់​មេ​កង​នោះ​ថា៖ «ប្រសិន​បើ​ខ្ញុំ​ពិត​ជា​អ្នក​ជំនិត​របស់​អុលឡោះ​មែន សូម​ឲ្យ​ភ្លើង​ធ្លាក់​ពី​លើ​មេឃ​មក ឆេះ​អ្នក និង​ពល​ទាហាន​ទាំង​ហា‌សិប​នាក់​របស់​អ្នក​ចុះ!»។ ភ្លើង​ក៏​ធ្លាក់​ពី​លើ​មេឃ​មក ឆេះ​មេ​កង និង​ពល​ទាហាន​ទាំង​ហា‌សិប​នាក់​នោះ​មែន។


អេលី‌យ៉េស​មាន​ប្រសាសន៍​មក​ពួក​គេ​ថា៖ «ប្រសិន​បើ​ខ្ញុំ​ពិត​ជា​អ្នក​ជំនិត​របស់​អុលឡោះ​មែន សូម​ឲ្យ​ភ្លើង​ធ្លាក់​ពី​លើ​មេឃ​មក ឆេះ​អ្នក និង​ពល​ទាហាន​ទាំង​ហា‌សិប​នាក់​របស់​អ្នក​ចុះ!»។ ភ្លើង​ក៏​ធ្លាក់​ពី​លើ​មេឃ​មក ឆេះ​មេ​កង និង​ពល​ទាហាន​ទាំង​ហា‌សិប​នាក់​នោះ​មែន។


លោក​មីកា‌យ៉ា​ជម្រាប​ថា៖ «ប្រសិន​បើ​ស្តេច​ពិត​ជា​ត្រឡប់​មក​វិញ ដោយ​សុខ‌សាន្ត​មែន​នោះ បាន​សេចក្តី​ថា អុលឡោះ‌តាអាឡា​ពុំ​មាន​បន្ទូល​តាម​រយៈ​ខ្ញុំ​ទេ»។ បន្ទាប់​មក គាត់​ពោល​ទៀត​ថា៖ «ប្រជា‌ជន​ទាំង​អស់​គ្នា ចូរ​ស្តាប់​ចុះ!»។


យើង​បំពេញ​តាម​ពាក្យ​សំដី​អ្នក​បម្រើ​របស់​យើង ហើយ​ធ្វើ​ឲ្យ​គម្រោង‌ការ​របស់​អស់​អ្នក​ដែល យើង​ចាត់​ឲ្យ​មក​នោះ បាន​សម្រេច។ យើង​ថ្លែង​អំពី​ក្រុង​យេរូ‌សាឡឹម​ថា ចូរ​ឲ្យ​មាន​ប្រជា‌ជន​រស់​នៅ​ក្នុង​ក្រុង​នេះ​វិញ យើង​ថ្លែង​អំពី​ក្រុង​នានា​ក្នុង​ស្រុក​យូដា​ថា ចូរ​សង់​ក្រុង​ទាំង​នោះ​ឡើង​វិញ យើង​នឹង​ធ្វើ​ឲ្យ​អ្វីៗ​ដែល​បាក់​បែក មាន​រូប​រាង​ឡើង​វិញ។


ប៉ុន្តែ សូម​ស្ដាប់​សេចក្ដី​ដែល​ខ្ញុំ​យក​មក​ជម្រាប​អ្នក និង​ប្រជា‌ជន​ទាំង​មូល ឲ្យ​បាន​ជ្រាប ដូច​ត​ទៅ:


ជន‌ជាតិ​អ៊ីស្រ‌អែល​អើយ! ចូរ​នាំ​គ្នា​ស្ដាប់​សេចក្ដី​ដែលអុលឡោះ‌តាអាឡា មាន​បន្ទូល​ប្រឆាំង​នឹង​អ្នក​រាល់​គ្នា។ «យើង​ប្រឆាំង​នឹង​អ្នក​រាល់​គ្នា ជា​ពូជ​អំបូរ ដែល​យើង​បាន​នាំ​ចេញ​ពី​ស្រុក​អេស៊ីប។


ជាតិ​សាសន៍​ទាំង​អស់​អើយ ចូរ​នាំ​គ្នា​ស្ដាប់! ផែនដី និង​អ្វីៗ​ដែល​រស់​នៅ​លើ​ផែនដី​អើយ ចូរ​យក​ចិត្ត​ទុក​ដាក់​ស្ដាប់! អុលឡោះ‌តាអាឡា​ជា​ម្ចាស់​ចោទ​ប្រកាន់​អ្នក​រាល់​គ្នា ពី​ទី‌សក្ការៈ​ដ៏‌វិសុទ្ធ​របស់​ទ្រង់។


ប្រសិន​បើ​អ្នក​ទាំង​នេះ​ស្លាប់​តាម​ធម្មតា គឺ​ប្រសិន​បើ​ពួក​គេ​ស្លាប់​ដូច​មនុស្ស​ឯ​ទៀតៗ នោះ​បាន​សេចក្តី​ថា អុលឡោះ‌តាអាឡា​ពុំ​បាន​ចាត់​ខ្ញុំ​ឲ្យ​មក​ទេ។


បើ​ទត​ផ្ទាល់​ហៅ​អាល់ម៉ា‌ហ្សៀស​ថា “អម្ចាស់” ដូច្នេះ តើ​ឲ្យ​អាល់ម៉ា‌ហ្សៀស​ត្រូវ​ជា​ពូជ‌ពង្ស​របស់​ទត​ដូច​ម្ដេច​កើត?»។ បណ្ដា‌ជន​ជា​ច្រើន​ចូល​ចិត្ដ​ប្រសាសន៍​របស់​អ៊ីសា​ណាស់។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម