ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




ទំនុកតម្កើង 88:5 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ទូលបង្គំ​ដេក​ស្តូក​ដូច​មនុស្ស​ស្លាប់​នៅ​ក្នុង​ផ្នូរ ទូលបង្គំ​ប្រៀប​បាន​នឹង​អស់​អ្នក​ដែល​ព្រះអង្គ លែង​នឹក​នា និង​លែង​ជួយ​ទៀត។

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

ទូលបង្គំត្រូវបាន​បោះបង់ចោល​នៅក្នុងចំណោម​មនុស្ស​ស្លាប់ ដូចជា​មនុស្ស​ដែលត្រូវគេសម្លាប់ ដេក​នៅក្នុង​ផ្នូរ ដែល​ព្រះអង្គ​មិន​បាន​នឹកចាំ​ពួកគេ​ទៀត ហើយ​ពួកគេ​ក៏​ត្រូវបាន​កាត់ចេញ​ពី​ព្រះហស្ត​របស់ព្រះអង្គ​។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ដូច​ជា​អ្នកដែល​ត្រូវ​គេ​បោះ‌បង់​ចោល នៅ​កណ្ដាល​ពួក​មនុស្ស​ស្លាប់ ដូច​ជា​អ្នក​ដែល​ត្រូវ​គេ​សម្លាប់ ដែល​ដេក​នៅ​ក្នុង​ផ្នូរ ដូច​ជា​អស់​អ្នក​ដែល​ព្រះ‌អង្គ​លែង​នឹក​នា ហើយ​ត្រូវ​បាន​កាត់​ចេញ ពី​ព្រះ‌ហស្ត​របស់​ព្រះ‌អង្គ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ត្រូវ​បោះ‌បង់​ចោល​នៅ​កណ្តាល​ពួក​មនុស្ស​ស្លាប់​ហើយ ដូច​ជា​អ្នក​១​ដែល​ត្រូវ​គេ​កាប់​សំឡាប់ ដែល​ដេក​នៅ​ក្នុង​ផ្នូរ ជា​អ្នក​ដែល​ទ្រង់​មិន​នឹក​ចាំ​ទៀត​សោះ ហើយ​ត្រូវ​កាត់​ចេញ​ពី​ព្រះ‌ហស្ត​ទ្រង់​ទៅ

សូមមើលជំពូក

អាល់គីតាប

ខ្ញុំ​ដេក​ស្តូក​ដូច​មនុស្ស​ស្លាប់​នៅ​ក្នុង​ផ្នូរ ខ្ញុំ​ប្រៀប​បាន​នឹង​អស់​អ្នក​ដែល​ទ្រង់ លែង​នឹក​នា និង​លែង​ជួយ​ទៀត។

សូមមើលជំពូក



ទំនុកតម្កើង 88:5
15 ការដាក់ឲ្យឆ្លើយតបគ្នា  

នៅ​ពេល​ព្រះ‌ជាម្ចាស់​រំលាយ​ក្រុង​ទាំង​ប៉ុន្មាន នៅ​តំបន់​វាល​រាប​នោះ ព្រះអង្គ​បាន​នឹក​គិត​ដល់​លោក​អប្រាហាំ គឺ​ព្រះអង្គ​បាន​ប្រោស​លោក​ឡុត​ឲ្យ​រួច​ផុត​ពី​មហន្ត‌រាយ ក្នុង​ពេល​ព្រះអង្គ​រំលាយ​ក្រុង​ដែល​លោក​ឡុត​រស់​នៅ​នោះ។


ព្រះ‌ជាម្ចាស់​នឹក​ដល់​លោក​ណូអេ និង​សត្វ​ព្រៃ សត្វ​ស្រុក​ទាំង​ប៉ុន្មាន ដែល​នៅ​ក្នុង​ទូក​ជា​មួយ​លោក ព្រះអង្គ​ធ្វើ​ឲ្យ​មាន​ខ្យល់​បក់​មក​លើ​ផែនដី ហើយ​ទឹក​ក៏​ចាប់​ផ្ដើម​ស្រក។


បើ​ព្រះអង្គ​យាង​មក​ចាប់​អ្នក​មាន​ទោស នាំ​ទៅ​តុលា​ការ តើ​នរណា​អាច​ជំទាស់​នឹង​ព្រះអង្គ​បាន?


ដង្ហើម​របស់​ខ្ញុំ​ចង់​ផុត អាយុ​ជីវិត​របស់​ខ្ញុំ​ជិត​រលត់ ហើយ​ផ្នូរ​ក៏​នៅ​រង់‌ចាំ​ខ្ញុំ។


គឺ​សូម​ព្រះ‌ជាម្ចាស់​មេត្តា​កិន​កម្ទេច​ខ្ញុំ សូម​ព្រះអង្គ​លាត​ព្រះ‌ហស្ដ បង្ហើយ​អាយុ​ជីវិត​របស់​ខ្ញុំ​ទៅ​ចុះ!


នៅ​ពេល​ណា​យើង​រង​ទុក្ខ​វេទនា ព្រះអង្គ​តែងតែ​នឹក​ដល់​យើង ដ្បិត​ព្រះ‌ហឫទ័យ​មេត្តា‌ករុណា​របស់​ព្រះអង្គ នៅ​ស្ថិត‌ស្ថេរ​រហូត​ត​ទៅ!


ឱ​ព្រះ‌អម្ចាស់​អើយ! ទូលបង្គំ​ស្រែក​អង្វរ​រក​ព្រះអង្គ ឱ​ព្រះ​ជា​ថ្ម‌ដា​នៃ​ទូលបង្គំ​អើយ សូម​ព្រះ‌សណ្ដាប់​សម្រែក​របស់​ទូលបង្គំ​ផង! ប្រសិន​បើ​ព្រះអង្គ​នៅ​ស្ងៀម មិន​ឆ្លើយ​នឹង​ទូលបង្គំ​ទេ​នោះ ទូលបង្គំ​មុខ​ជា​ធ្លាក់​ទៅ​ក្នុង​រណ្ដៅ​មិន​ខាន!


គ្មាន​នរណា​នឹក​នា​ពី​ទូលបង្គំ​ទៀត​ទេ ទូលបង្គំ​ប្រៀប​បី​ដូច​មនុស្ស​ស្លាប់ និង​ដូច​ជា​ឆ្នាំង​កំបែក​ដែល​គេ​បោះ​ចោល។


ពេល​ទូលបង្គំ​ខ្វល់​ខ្វាយ ទូលបង្គំ​ស្មាន​ថា ព្រះអង្គ​បាន​បណ្តេញ​ទូលបង្គំ ចេញ​ឆ្ងាយ​ពី​ព្រះ‌ភ័ក្ត្រ​របស់​ព្រះអង្គ​ហើយ ប៉ុន្តែ ពេល​ទូលបង្គំ​ស្រែក​រក​ព្រះអង្គ ទ្រង់​ព្រះ‌សណ្ដាប់​ពាក្យ​អង្វរ​របស់​ទូលបង្គំ។


ព្រះ‌ពិរោធ​ដ៏​ខ្លាំង‌ក្លា​របស់​ព្រះអង្គ សង្កត់​មក​លើ​ទូលបង្គំ ព្រះអង្គ​ធ្វើ​ឲ្យ​ទូលបង្គំ ភ័យ​តក់‌ស្លុត​បាត់​ស្មារតី។


គេ​ចាប់​លោក​ទាំង​បង្ខំ​យក​ទៅ​កាត់​ទោស ហើយ​នាំ​ទៅ​សម្លាប់ គ្មាន​នរណា​រវី‌រវល់​យក​ចិត្ត​ទុក​ដាក់ នឹង​ពូជ‌ពង្ស​របស់​លោក​ឡើយ។ គេ​បាន​ដក​លោក​ចេញ​ពី​ចំណោម​មនុស្ស ដែល​រស់​នៅ​លើ​ផែនដី​នេះ លោក​ត្រូវ​គេ​វាយ​រហូត​ដល់​បាត់​បង់​ជីវិត ព្រោះ​តែ​អំពើ​បាប​នៃ​ប្រជា‌ជន​របស់​លោក។


ព្រះអង្គ​មាន​ព្រះ‌បន្ទូល​មក​ខ្ញុំ​ថា៖ «កូន​មនុស្ស​អើយ! ឆ្អឹង​ទាំង​អស់​នេះ​ជា​ពូជ‌ពង្ស​អ៊ីស្រា‌អែល​ទាំង​មូល។ ពួក​គេ​តែង​ពោល​ថា “ឆ្អឹង​របស់​យើង​ស្ងួត​ហួត‌ហែង​អស់ យើង​ផុត​សង្ឃឹម​ហើយ! យើង​វិនាស​ហើយ!”