Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




យ៉ូប 6:9 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

9 គឺ​សូម​ព្រះ‌ជាម្ចាស់​មេត្តា​កិន​កម្ទេច​ខ្ញុំ សូម​ព្រះអង្គ​លាត​ព្រះ‌ហស្ដ បង្ហើយ​អាយុ​ជីវិត​របស់​ខ្ញុំ​ទៅ​ចុះ!

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

9 គឺ​សូម​ព្រះ​សព្វ​ព្រះ‌ហឫ‌ទ័យ​នឹង​កិន​កម្ទេច​ខ្ញុំ​ទៅ ហើយ​គ្រវី​ព្រះ‌ហស្ត ឲ្យ​ខ្ញុំ​ត្រូវ​កាត់​ដាច់​ចេញ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

9 គឺ​ឲ្យ​ព្រះ​បាន​សព្វ​ព្រះ‌ហឫទ័យ​នឹង​កិន​កំទេច​ខ្ញុំ​ទៅ ហើយ​គ្រវី​ព្រះ‌ហស្ត​ទ្រង់ ឲ្យ​ខ្ញុំ​ត្រូវ​កាត់​ដាច់​ចេញ

សូមមើលជំពូក ចម្លង

អាល់គីតាប

9 គឺ​សូម​អុលឡោះ​មេត្តា​កិន​កំទេច​ខ្ញុំ សូម​ទ្រង់​ប្រើ​អំណាច បង្ហើយ​អាយុ​ជីវិត​របស់​ខ្ញុំ​ទៅ​ចុះ!

សូមមើលជំពូក ចម្លង




យ៉ូប 6:9
16 ការដាក់ឲ្យឆ្លើយតបគ្នា  

រីឯ​លោក​វិញ លោក​ធ្វើ​ដំណើរ​កាត់​វាល​រហោ‌ស្ថាន​ពេញ​មួយ​ថ្ងៃ ហើយ​ទៅ​អង្គុយ​ក្រោម​ដើម​ដង្កោ​មួយ រួច​ទូល‌អង្វរ​សុំ​ស្លាប់ ទាំង​ពោល​ថា៖ «ព្រះ‌អម្ចាស់​អើយ! ទូលបង្គំ​ទ្រាំ​លែង​បាន​ទៀត​ហើយ! ឥឡូវ​នេះ សូម​ព្រះអង្គ​ដក​ជីវិត​ទូលបង្គំ​ចុះ! ដ្បិត​ទូលបង្គំ​មិន​ប្រសើរ​ជាង​ដូនតា​របស់​ទូលបង្គំ​ទេ»។


«ខ្ញុំ​ឆ្អែត​ចិត្ត​នឹង​ជីវិត​ណាស់! ខ្ញុំ​មិន​អាច​ទប់​ការ​ត្អូញ‌ត្អែរ របស់​ខ្ញុំ​បាន​ទៀត​ទេ ខ្ញុំ​នឹង​ស្រដី​ចេញ​មក ដោយ​ឈឺ​ចាប់​ក្នុង​ចិត្ត។


ចំណែក​ឯ​មនុស្ស​អាក្រក់​វិញ ភ្នែក​របស់​ពួក​គេ​នឹង​ងងឹត​ទៅៗ ពួក​គេ​រក​ទី​ពឹង​ពុំ​បាន​ឡើយ ពួក​គេ​មាន​សង្ឃឹម​តែ​មួយ គឺ​ការ​ផុត​ដង្ហើម»។


សូម​ព្រះអង្គ​មេត្តា​ឲ្យ​ទូលបង្គំ​ជ្រក នៅ​ក្នុង​ស្ថាន​មនុស្ស​ស្លាប់ សូម​លាក់​ទូលបង្គំ​នៅ​ទី​នោះ រហូត​ដល់​ព្រះអង្គ​ស្ងប់​ព្រះ‌ពិរោធ ហើយ​សូម​កំណត់​ពេល​មួយ ដែល​ព្រះអង្គ​នឹក​ចាំ​ពី​ទូលបង្គំ​ឡើង​វិញ។


មិត្ត‌ភក្ដិ​របស់​ខ្ញុំ​អើយ សូម​អាណិត​មេត្តា​ខ្ញុំ សូម​អាណិត​មេត្តា​ខ្ញុំ​ផង! ដ្បិត​ព្រះ‌ជាម្ចាស់​យក​ព្រះ‌ហស្ដ​វាយ​ខ្ញុំ។


សូម​ឲ្យ​សំណូម​ពរ​របស់​ខ្ញុំ​បាន​សម្រេច ហើយ​សូម​ព្រះ‌ជាម្ចាស់​ប្រោស​ប្រទាន តាម​សេចក្ដី​សង្ឃឹម​របស់​ខ្ញុំ។


តើ​ខ្ញុំ​ពិត​ជា​មនុស្ស​ស្លូត​ត្រង់​មែន​ឬ? ទេ ខ្ញុំ​មិន​ប្រាកដ​ថា​ខ្លួន​ខ្ញុំ​ស្លូត​ត្រង់​ទេ! ខ្ញុំ​ឆ្អែត​ចិត្ត​នឹង​ជីវិត​របស់​ខ្ញុំ​ណាស់។


ដ្បិត​ព្រះអង្គ​ធ្វើ​ទោស​ទូលបង្គំ​ទាំង​ថ្ងៃ​ទាំង​យប់ កម្លាំង​ទូលបង្គំ​ខ្សោះ​ល្វើយ ដូច​ទឹក​រីង​ស្ងួត​នៅ​រដូវ​ប្រាំង។ - សម្រាក


ជីវិត​ខ្ញុំ ​ត្រូវ​ឃ្លាត​ចាក​ឆ្ងាយ​ពី​ខ្ញុំ​ទៅ ដូច​គង្វាល​រើ​ជំរំ​របស់​គេ ព្រះ‌អម្ចាស់​ធ្វើ​ឲ្យ​ជីវិត​ខ្ញុំ​ត្រូវ​ចប់ នៅ​ពេល​ល្ងាច ដូច​ជាង​តម្បាញ​មូរ​ក្រណាត់ ដែល​គាត់​បាន​ត្បាញ​ហើយ​នោះ​ដែរ។


បពិត្រ​ព្រះ‌អម្ចាស់! ឥឡូវ​នេះ សូម​ព្រះអង្គ​ដក​ជីវិត​ទូលបង្គំ​ទៅ ដ្បិត​ទូលបង្គំ​ចង់​ស្លាប់​ជាង​រស់​នៅ​ត​ទៅ​មុខ​ទៀត!»។


លុះ​ដល់​ថ្ងៃ​រះ ព្រះ‌ជាម្ចាស់​បញ្ជា​ខ្យល់​ឲ្យ​បក់​មក​យ៉ាង​ខ្លាំង ពី​ទិស​ខាង​កើត ហើយ​ថ្ងៃ​ក៏​បញ្ចេញ​កម្ដៅ​ចាំង​មក​លើ​ក្បាល​លោក​យ៉ូណាស ធ្វើ​ឲ្យ​លោក​ល្វើយ​កម្លាំង លោក​ទូល‌អង្វរ​សុំ​ស្លាប់ ទាំង​ពោល​ថា៖ «ទូលបង្គំ​ចង់​ស្លាប់ ជាង​រស់​នៅ​ត​ទៅ​មុខ​ទៀត»។


នៅ​គ្រា​នោះ មនុស្ស​រក​សេចក្ដី​ស្លាប់ តែ​រក​មិន​ឃើញ គេ​ចង់​ស្លាប់​ណាស់ តែ​សេចក្ដី​ស្លាប់​រត់​ចេញ​ឆ្ងាយ​ពី​គេ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម