ទំនុកតម្កើង 140:5 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ មនុស្សអួតអាងនាំគ្នាដាក់ចម្រូង និងបង្កប់ខ្សែចាំទាក់ទូលបង្គំ ពួកគេរាយអន្ទាក់នៅតាមផ្លូវ ហើយជីករណ្ដៅចាំចាប់ទូលបង្គំ។ - សម្រាក ព្រះគម្ពីរខ្មែរសាកល មនុស្សក្រអឺតក្រទមបានបង្កប់អង្គប់ និងខ្សែ ដើម្បីចាប់ទូលបង្គំ; ពួកគេបានរាយសំណាញ់នៅក្បែរផ្លូវ ក៏ដាក់អន្ទាក់ ដើម្បីចាប់ទូលបង្គំ។ សេឡា ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ មនុស្សអួតអាងបានដាក់អន្ទាក់ចង់ចាប់ទូលបង្គំ គេបានលាតមង ទាំងមានខ្សែចាំរូត ហើយគេដាក់អង្គប់តាមផ្លូវ ចាំចាប់ទូលបង្គំ។ –បង្អង់ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ពួកឆ្មើងឆ្មៃបានដាក់អន្ទាក់ចង់ចាប់ទូលបង្គំ ព្រមទាំងខ្សែរូតផង គេបានលាតមងតាមផ្លូវ នឹងអង្គប់ផង ដើម្បីចាប់ទូលបង្គំ។ –បង្អង់ អាល់គីតាប មនុស្សអួតអាងនាំគ្នាដាក់ចម្រូង និងបង្កប់ខ្សែចាំទាក់ខ្ញុំ ពួកគេរាយអន្ទាក់នៅតាមផ្លូវ ហើយជីករណ្ដៅចាំចាប់ខ្ញុំ។ - សម្រាក |
មនុស្សអាក្រក់នាំគ្នាដាក់អន្ទាក់ចាំចាប់ទូលបង្គំ តែទូលបង្គំមិនវង្វេងចេញឆ្ងាយ ពីព្រះឱវាទរបស់ព្រះអង្គឡើយ។
មនុស្សអួតបំប៉ោងនាំគ្នាបង្ខូចកេរ្តិ៍ឈ្មោះទូលបង្គំ តែទូលបង្គំនៅតែយកចិត្តទុកដាក់ធ្វើតាម ព្រះឱវាទរបស់ព្រះអង្គជានិច្ច។
មនុស្សអួតបំប៉ោងមិនគោរពតាមក្រឹត្យវិន័យ របស់ព្រះអង្គទេ គេនាំគ្នាជីករណ្ដៅ ដើម្បីឲ្យទូលបង្គំធ្លាក់។
ពេលទូលបង្គំបាក់ទឹកចិត្ត ព្រះអង្គជ្រាបច្បាស់ពីដំណើររបស់ទូលបង្គំ។ ពួកគេនាំគ្នាដាក់អន្ទាក់នៅតាមផ្លូវ ដែលទូលបង្គំដើរ។
សូមប្រោសឲ្យទូលបង្គំបានរួចពីអន្ទាក់ ដែលពួកគេដាក់ចាំចាប់ទូលបង្គំ ដ្បិតព្រះអង្គការពារទូលបង្គំ។
អ្នកទាំងនោះបានដាក់អន្ទាក់ ដើម្បីទាក់ទូលបង្គំ ហើយជីករណ្ដៅ ដើម្បីចាប់ទូលបង្គំ ដោយគ្មានមូលហេតុអ្វីឡើយ។
សូមកុំឲ្យមនុស្សព្រហើនកោងកាច មកវាយប្រហារទូលបង្គំបានឡើយ ហើយក៏កុំឲ្យមនុស្សពាល មកបណ្តេញទូលបង្គំបានដែរ!
ឱព្រះជាម្ចាស់អើយ សូមរកយុត្តិធម៌ឲ្យទូលបង្គំផង សូមកាន់ក្ដីទូលបង្គំតទល់នឹងមនុស្សទមិឡ! សូមរំដោះទូលបង្គំឲ្យរួចផុត ពីមនុស្សមានល្បិច និងមនុស្សទុច្ចរិត។
សត្រូវរបស់ទូលបង្គំនាំគ្នាដាក់អន្ទាក់ចាំចាប់ទូលបង្គំ ធ្វើឲ្យទូលបង្គំព្រួយចិត្តជាខ្លាំង។ ពួកគេបានជីករណ្ដៅនៅពីមុខទូលបង្គំ តែខ្លួនគេផ្ទាល់បានធ្លាក់ទៅក្នុងរណ្ដៅនោះ។ - សម្រាក
កុំធ្វើដូចមនុស្សអាក្រក់ ដែលយកអន្ទាក់ទៅដាក់នៅមុខផ្ទះរបស់មនុស្សសុចរិតឡើយ ហើយក៏កុំបំផ្លិចបំផ្លាញទីលំនៅរបស់គេដែរ
ពួកគេនិយាយគ្នាថា៖ «មក! យើងរៀបចំផែនការប្រឆាំងនឹងយេរេមា! ដ្បិតយើងមិនខ្វះបូជាចារ្យ*សម្រាប់បង្រៀនវិន័យ* យើងមិនខ្វះអ្នកប្រាជ្ញសម្រាប់ផ្ដល់យោបល់ ហើយយើងក៏មិនខ្វះព្យាការី*សម្រាប់ថ្លែងព្រះបន្ទូលដែរ។ មក! យើងនាំគ្នាប្រហារគាត់ដោយពាក្យមួលបង្កាច់ មិនត្រូវយកចិត្តទុកដាក់នឹងសេចក្ដីដែលគាត់និយាយនោះទេ»។
ពុំដែលមាននរណាប្រព្រឹត្តអំពើអាក្រក់ តបនឹងអំពើល្អទេ។ រីឯពួកគេវិញ ពួកគេដាក់អន្ទាក់ ចាំដកជីវិតរបស់ទូលបង្គំ សូមព្រះអង្គនឹកចាំថា ទូលបង្គំបានឈរ នៅចំពោះព្រះភ័ក្ត្ររបស់ព្រះអង្គ ដើម្បីទូលអង្វរសម្រាប់ពួកគេ សូមព្រះអង្គបង្វែរព្រះពិរោធចេញពីពួកគេ។
សូមនាំពួកចោរប្លន់មកបំផ្លាញពួកគេ សូមឲ្យមានឮសម្រែកឈឺចាប់ ចេញពីផ្ទះរបស់គេ ដ្បិតអ្នកទាំងនោះបានជីករណ្ដៅ និងរៀបចំអន្ទាក់ ចាំចាប់ទូលបង្គំ។