ទំនុកតម្កើង 59:8 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ តែឱព្រះយេហូវ៉ាអើយ ទ្រង់នឹងសើចឡកឲ្យគេ ទ្រង់នឹងចំអកឲ្យពួកសាសន៍ដទៃទាំងអស់ផង ព្រះគម្ពីរខ្មែរសាកល ប៉ុន្តែព្រះអង្គវិញ ព្រះយេហូវ៉ាអើយ ព្រះអង្គនឹងសើចដាក់ពួកគេ ព្រះអង្គនឹងសើចចំអកដាក់ប្រជាជាតិទាំងអស់! ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ប៉ុន្ដែ ឱព្រះយេហូវ៉ាអើយ ព្រះអង្គសើចចំអកឲ្យគេ ព្រះអង្គចំអកឲ្យជាតិសាសន៍ទាំងអស់នោះ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ចំណែកឯព្រះអង្គវិញ ឱព្រះអម្ចាស់អើយ ព្រះអង្គសើចចំអកឲ្យពួកគេ ព្រះអង្គចំអកឲ្យប្រជាជាតិទាំងនោះ។ អាល់គីតាប ចំណែកឯទ្រង់វិញ ឱអុលឡោះតាអាឡាអើយ ទ្រង់សើចចំអកឲ្យពួកគេ ទ្រង់ចំអកឲ្យប្រជាជាតិទាំងនោះ។ |
តែព្រះអម្ចាស់ទ្រង់នឹងសើចនឹងគេ ដ្បិតទ្រង់ជ្រាបថា ថ្ងៃកំណត់របស់គេកាន់តែជិតដល់
ឱព្រះអង្គអើយ សូមឲ្យទ្រង់បានថ្កើង ឡើងខ្ពស់ជាងផ្ទៃមេឃ សូមឲ្យសិរីល្អនៃទ្រង់បាននៅពីលើផែនដីទាំងមូល។
ឱព្រះយេហូវ៉ា ជាព្រះនៃពួកពលបរិវារ គឺជាព្រះនៃសាសន៍អ៊ីស្រាអែលអើយ សូមទ្រង់តើនឡើងមកដាក់ទោសដល់ពួកសាសន៍ដទៃ សូមកុំអាណិតមេត្តាដល់អ្នកណាមួយ ដែលរំលងដោយកាចអាក្រក់ឡើយ។ –បង្អង់
ដូច្នេះអញនឹងសើចដែរ ក្នុងថ្ងៃដែលឯងរាល់គ្នាត្រូវអន្តរាយ អញនឹងចំអកឲ្យ ក្នុងកាលដែលឯងរាល់គ្នាកើតមានសេចក្ដីភិតភ័យផង
បើគាត់មិនព្រមស្តាប់អ្នកទាំងនោះទេ នោះត្រូវតែប្រាប់ដល់ពួកជំនុំ ហើយបើមិនព្រមស្តាប់ពួកជំនុំទៀត នោះត្រូវតែរាប់គាត់ ទុកជាអ្នកក្រៅសាសន៍ ឬជាអ្នកយកពន្ធវិញ