ទំនុកតម្កើង 59:10 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ព្រះនៃទូលបង្គំ ទ្រង់នឹងយាងមកប្រោស ដោយសេចក្ដីសប្បុរសនៃទ្រង់ ទ្រង់នឹងឲ្យទូលបង្គំឃើញបំណងចិត្ត ធ្លាក់លើពួកខ្មាំងសត្រូវរបស់ទូលបង្គំ ព្រះគម្ពីរខ្មែរសាកល ព្រះនៃសេចក្ដីស្រឡាញ់ឥតប្រែប្រួលរបស់ខ្ញុំ នឹងយាងមកទទួលខ្ញុំ ព្រះនឹងឲ្យខ្ញុំមើលចុះមកពួកសត្រូវរបស់ខ្ញុំ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ៙ ព្រះរបស់ខ្ញុំ ព្រះអង្គនឹងយាងមករកខ្ញុំ ដោយព្រះហឫទ័យសប្បុរសរបស់ព្រះអង្គ ព្រះនឹងឲ្យខ្ញុំឃើញខ្មាំងសត្រូវរបស់ខ្ញុំបរាជ័យ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះរបស់ខ្ញុំដែលប្រកបដោយព្រះហឫទ័យ មេត្តាករុណា ទ្រង់យាងមករកខ្ញុំ ព្រះអង្គឲ្យខ្ញុំបានសប្បាយ ដោយឃើញខ្មាំងសត្រូវបរាជ័យ។ អាល់គីតាប អុលឡោះជាម្ចាស់របស់ខ្ញុំដែលប្រកបដោយចិត្ត មេត្តាករុណា ទ្រង់មករកខ្ញុំ ទ្រង់ឲ្យខ្ញុំបានសប្បាយ ដោយឃើញខ្មាំងសត្រូវបរាជ័យ។ |
ចិត្តគេបានតាំងខ្ជាប់ខ្ជួន គេនឹងមិនភ័យខ្លាចឡើយ ដរាបដល់បានឃើញបំណងចិត្តកើតដល់ពួកសត្រូវខ្លួន
៙ ដ្បិតទ្រង់បានស្ទាក់ប្រទានពរនៃព្រះគុណ ទ្រង់បានបំពាក់មកុដមាសសុទ្ធនៅលើក្បាល
៙ ចូរមកពិចារណាមើលអស់ទាំងការនៃព្រះយេហូវ៉ា ជាការហិនវិនាស ដែលទ្រង់បានធ្វើនៅផែនដី
ឱព្រះយេហូវ៉ាអើយ សូមណែនាំទូលបង្គំក្នុងសេចក្ដីសុចរិតរបស់ទ្រង់ ដោយព្រោះពួកខ្មាំងសត្រូវនៃទូលបង្គំ សូមធ្វើឲ្យផ្លូវទ្រង់ត្រង់នៅមុខទូលបង្គំ
ទ្រង់នឹងសងសេចក្ដីអាក្រក់របស់ពួកខ្មាំងសត្រូវ ទូលបង្គំទៅលើគេវិញ សូមបំផ្លាញគេដោយនូវសេចក្ដីស្មោះត្រង់របស់ទ្រង់
ពីព្រោះទ្រង់បានជួយទូលបង្គំឲ្យរួចពីគ្រប់សេចក្ដីវេទនា ភ្នែកទូលបង្គំបានឃើញបំណងចិត្តកើតដល់ពួកខ្មាំង សត្រូវរបស់ទូលបង្គំហើយ។
គឺពួកខ្មាំងសត្រូវចង់តែលេបបំបាត់ទូលបង្គំ ជាដរាបរាល់ថ្ងៃ ដ្បិតមានគ្នាច្រើនដែលតស៊ូនឹងទូលបង្គំ ដោយចិត្តឆ្មើងឆ្មៃ
គេប្រជុំគ្នា គេបំពួនខ្លួន គេឃ្លាំមើលអស់ទាំងជំហានរបស់ទូលបង្គំ ដោយចាំសង្គ្រុបចាប់ជីវិតទូលបង្គំ
ឱព្រះដ៏ជាកំឡាំងនៃទូលបង្គំអើយ ទូលបង្គំនឹងច្រៀងសរសើរដល់ទ្រង់ ដ្បិតព្រះទ្រង់ជាប៉មយ៉ាងខ្ពស់នៃទូលបង្គំ ក៏ប្រកបដោយមេត្តាករុណាចំពោះទូលបង្គំផង។
សូមកុំនឹកចាំពីការទុច្ចរិតដែលយើងខ្ញុំធ្វើពីដើមឡើយ សូមឲ្យសេចក្ដីសប្បុរសទ្រង់ មកប្រោសយើងខ្ញុំ ជាប្រញាប់វិញ ដ្បិតយើងខ្ញុំបានត្រឡប់ជាទាបថោកណាស់
ភ្នែកទូលបង្គំនឹងឃើញបំណងចិត្តកើតដល់ពួកខ្មាំង ហើយត្រចៀកទូលបង្គំនឹងឮនិយាយពីការ ដែលកើតដល់ពួកមនុស្សអាក្រក់ ជាពួកអ្នកដែលលើកគ្នាឡើងទាស់នឹងទូលបង្គំ
គ្រានោះ មុនដែលគេអំពាវនាវ នោះអញនឹងតបឆ្លើយ ហើយកាលគេកំពុងតែចេញសំដីនៅឡើយ នោះអញនឹងស្តាប់ដែរ
តែឯទូលបង្គំវិញ ទូលបង្គំមិនបានរហ័សនឹងលែងធ្វើជាអ្នកគង្វាលតាមទ្រង់ឡើយ ក៏មិនបានប្រាថ្នាឲ្យថ្ងៃវេទនានោះមកដែរ ទ្រង់ជ្រាបហើយ ដ្បិតសេចក្ដីដែលចេញពីបបូរមាត់ទូលបង្គំ សុទ្ធតែនៅចំពោះទ្រង់ទាំងអស់
សូមសរសើរដល់ព្រះដ៏ជាព្រះវរបិតានៃព្រះយេស៊ូវគ្រីស្ទ ជាអម្ចាស់នៃយើងរាល់គ្នា គឺជាព្រះវរបិតាដ៏មានសេចក្ដីមេត្តាករុណា ជាព្រះដ៏កំសាន្តចិត្តគ្រប់ជំពូក
ដ្បិតយើងខ្ញុំប្រាប់មកអ្នករាល់គ្នា តាមព្រះបន្ទូលនៃព្រះអម្ចាស់ដូច្នេះថា យើងដែលរស់នៅជាប់ ដរាបដល់ព្រះអម្ចាស់យាងមក នោះយើងមិនទៅមុនពួកអ្នក ដែលបានដេកលក់ទៅហើយនោះទេ
រីឯព្រះដ៏មានព្រះគុណសព្វគ្រប់ ដែលទ្រង់បានហៅយើងរាល់គ្នា មកក្នុងសិរីល្អនៃទ្រង់ ដ៏នៅអស់កល្បជានិច្ច ដោយព្រះគ្រីស្ទយេស៊ូវ នោះសូមទ្រង់មេត្តាប្រោសឲ្យអ្នករាល់គ្នាបានគ្រប់លក្ខណ៍ ទាំងចំរើនកំឡាំង ហើយតាំងអ្នករាល់គ្នាឲ្យមាំមួនឡើង ក្នុងខណក្រោយដែលបានរងទុក្ខបន្តិច
ដាវីឌក៏និយាយទៀតថា ខ្ញុំស្បថដោយនូវព្រះយេហូវ៉ាដ៏មានព្រះជន្មរស់នៅថា ព្រះយេហូវ៉ានឹងប្រហារជីវិតទ្រង់ ឬថ្ងៃកំណត់ដែលទ្រង់ត្រូវសុគតនឹងមកដល់ ឬទ្រង់នឹងចេញទៅវិនាសក្នុងទីចំបាំងណាមួយជាមិនខាន