មានសូរគួរស្ញែងខ្លាចឮដល់ត្រចៀកគេ ក្នុងពេលដែលកំពុងតែចំរើន នោះមេបំផ្លាញនឹងមកលើគេ
ទំនុកតម្កើង 53:5 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ យ៉ាងនោះ គេមានសេចក្ដីភ័យជាខ្លាំង នៅកន្លែងដែល ឥតមានហេតុគួរឲ្យភ័យផង ដ្បិតព្រះទ្រង់បានកំចាត់កំចាយឆ្អឹង របស់ពួកអ្នកដែល បោះទ័ពទាស់នឹងឯង ឯងបានធ្វើឲ្យគេអៀនខ្មាស ដោយព្រោះព្រះបាន លះចោលគេហើយ ព្រះគម្ពីរខ្មែរសាកល នៅទីនោះ គេតក់ស្លុតយ៉ាងខ្លាំងនៅកន្លែងដែលគ្មានការតក់ស្លុត ពីព្រោះព្រះបានកម្ចាត់កម្ចាយឆ្អឹងអ្នកដែលបោះទ័ពទាស់នឹងអ្នក។ អ្នកបានធ្វើឲ្យគេអាម៉ាស់មុខ ដោយព្រោះព្រះបានបោះបង់គេចោល។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ គេមានសេចក្ដីភ័យខ្លាចជាខ្លាំង គឺភ័យខ្លាច នៅកន្លែងដែលគ្មានហេតុភ័យខ្លាច ដ្បិតព្រះនឹងកម្ចាត់កម្ចាយឆ្អឹង របស់ពួកអ្នកដែលបោះទ័ពទាស់នឹងអ្នក អ្នកនឹងធ្វើឲ្យគេអាម៉ាស់ ដ្បិតព្រះបដិសេធមិនទទួលគេឡើយ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ទោះបីគ្មានមូលហេតុអ្វីគួរឲ្យភ័យខ្លាច ក៏ដោយ ក៏គេនាំគ្នាភ័យញាប់ញ័រដែរ ដ្បិតព្រះជាម្ចាស់ធ្វើឲ្យខ្មាំងសត្រូវ របស់ប្រជារាស្ដ្រព្រះអង្គស្លាប់ចោលឆ្អឹង ពួកគេនឹងត្រូវអាម៉ាស់មុខ ព្រោះព្រះជាម្ចាស់បានកម្ចាត់កម្ចាយពួកគេ។ អាល់គីតាប ទោះបីគ្មានមូលហេតុអ្វីគួរឲ្យភ័យខ្លាច ក៏ដោយ ក៏គេនាំគ្នាភ័យញាប់ញ័រដែរ ដ្បិតអុលឡោះធ្វើឲ្យខ្មាំងសត្រូវ របស់ប្រជារាស្ដ្រទ្រង់ស្លាប់ចោលឆ្អឹង ពួកគេនឹងត្រូវអាម៉ាស់មុខ ព្រោះអុលឡោះបានកំចាត់កំចាយពួកគេ។ |
មានសូរគួរស្ញែងខ្លាចឮដល់ត្រចៀកគេ ក្នុងពេលដែលកំពុងតែចំរើន នោះមេបំផ្លាញនឹងមកលើគេ
អស់ទាំងឆ្អឹងរបស់យើងរាល់គ្នាបានខ្ចាត់ខ្ចាយ នៅមាត់ទ្វារស្ថានឃុំព្រលឹងមនុស្សស្លាប់ ដូចជាកាលគេកាប់ ហើយពុះឱសនៅលើដី
ឯអស់អ្នកដែលអរសប្បាយ ដោយសេចក្ដីអន្តរាយរបស់ទូលបង្គំ នោះសូមឲ្យគេទៅជាមានសេចក្ដីខ្មាស ហើយជ្រប់មុខចុះ ឯអស់អ្នកដែលលើកគ្នាទាស់នឹងទូលបង្គំ នោះសូមឲ្យគេហ៊ុមហ ដោយសេចក្ដីខ្មាស នឹងអាប់យសទៅ
សូមឲ្យអស់អ្នកដែលប៉ងអាក្រក់ដល់ព្រលឹងទូលបង្គំ បានទៅជាមានសេចក្ដីខ្មាស ហើយអាប់យសទៅ សូមឲ្យអស់អ្នកដែលគិតប្រទូសរ៉ាយដល់ទូលបង្គំ បានត្រូវថយចេញដោយខ្មាសវិញ
ឯអស់អ្នកដែលរកបំផ្លាញព្រលឹងទូលបង្គំ នោះសូមឲ្យគេត្រូវមានសេចក្ដីខ្មាស ហើយលាក់មុខ ទាំងអស់គ្នា ឯពួកអ្នកដែលប៉ងប្រទូស្តនឹងទូលបង្គំ នោះសូមឲ្យគេត្រូវថយចេញ ព្រមទាំងមានសេចក្ដីអាប់យសផង
នេះបែបដូចជាកាលណាយល់សប្តិរួចភ្ញាក់ឡើង ឱព្រះអម្ចាស់អើយ កាលណាទ្រង់តើនឡើង នោះទ្រង់នឹងតោះតើយចំពោះរូបគេដែរ។
មនុស្សអាក្រក់ គេរត់ក្នុងកាលដែលគ្មានអ្នកណាដេញតាមសោះ តែមនុស្សសុចរិតមានចិត្តក្លាហានដូចសិង្ហវិញ។
ដ្បិតមើលអញបានធ្វើឲ្យឯងជាយ៉ាងតូច នៅកណ្តាលពួកសាសន៍ទាំងប៉ុន្មាន ហើយឲ្យមនុស្សទាំងឡាយមើលងាយឯងផង
មនុស្សទាំងឡាយនឹងហៅគេជាអាចម៍ប្រាក់ ពីព្រោះព្រះយេហូវ៉ាទ្រង់បានបោះបង់ចោលគេហើយ។
ទ្រង់បានកន្ត្រាក់យកព្រះពន្លារបស់ទ្រង់ចេញដោយកំឡាំង ទុកដូចជាសួនច្បារ ក៏បានបំផ្លាញទីប្រជុំរបស់ទ្រង់ចោល ព្រះយេហូវ៉ាទ្រង់បានបំភ្លេចជំនុំមុតមាំ នឹងថ្ងៃឈប់សំរាក ឲ្យសូនបាត់ពីក្រុងស៊ីយ៉ូនទៅ ហើយក្នុងសេចក្ដីគ្នាន់ក្នាញ់របស់សេចក្ដីខ្ញាល់ទ្រង់ នោះទ្រង់បានស្អប់ខ្ពើមដល់ទាំងស្តេច នឹងសង្ឃផង
អញនឹងផ្តេកសាកសពរបស់ពួកកូនចៅអ៊ីស្រាអែល នៅមុខរូបព្រះរបស់គេ ហើយនឹងកំចាត់កំចាយឆ្អឹងឯង នៅជុំវិញអាសនារបស់ឯង
អញនឹងតាំងមុខទាស់នឹងឯងរាល់គ្នា នោះឯងនឹងចាញ់ពួកខ្មាំងសត្រូវ ពួកអ្នកដែលស្អប់ឯង គេនឹងត្រួតត្រាលើឯង ហើយឯងនឹងរត់ទៅឥតមានអ្នកណាដេញតាមផង។
ឯពួកឯងដែលសល់នៅ នោះអញនឹងបណ្តាលឲ្យមានចិត្តស្រយុតនៅក្នុងស្រុករបស់ខ្មាំងសត្រូវខ្លួន បើគ្រាន់តែឮសូរស្លឹកឈើដែលត្រូវខ្យល់ផាត់ប៉ុណ្ណោះ នោះនឹងធ្វើឲ្យរត់ទៅ គេនឹងរត់ទៅ ដូចជារត់ឲ្យរួចពីមុខដាវផង ក៏នឹងដួល ដោយឥតមានអ្នកណាដេញតាមឡើយ
នោះក៏មានការញាប់ញ័រកើតឡើង ក្នុងទីបោះទ័ពដែលនៅវាល នឹងនៅក្នុងពួកបណ្តាទ័ពទាំងប៉ុន្មាន ឯពួកអ្នកនៅក្នុងបន្ទាយ នឹងពួកទ័ពបំផ្លាញ គេក៏ញ័ររន្ធត់ដែរ ហើយផែនដីក៏កក្រើកឡើង ដូច្នេះ គេមានសេចក្ដីញ័ររន្ធត់ជាខ្លាំងក្រៃលែង។