ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




ទំនុកតម្កើង 125:4 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ឱ​ព្រះ‌យេហូវ៉ា​អើយ សូម​ប្រោស​សេចក្ដី​ល្អ​ដល់​មនុស្ស​ល្អ ហើយ​ដល់​ពួក​អ្នក​ដែល​មាន​ចិត្ត​ទៀង​ត្រង់​ផង

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

ព្រះយេហូវ៉ា​អើយ សូម​ប្រព្រឹត្តល្អ​ដល់​មនុស្ស​ល្អ និង​ដល់​មនុស្ស​ទៀងត្រង់​ក្នុង​ចិត្ត​ផង​!

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ឱ​ព្រះ‌យេហូវ៉ា​អើយ សូម​សម្ដែង​សេចក្ដី​ល្អ ដល់​អស់​អ្នក​ដែល​ជា​មនុស្ស​ល្អ និង​ដល់​អស់​អ្នក​ដែល​មាន​ចិត្ត​ទៀង​ត្រង់​ផង។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ព្រះ‌អម្ចាស់​អើយ សូម​សម្តែង​ព្រះ‌ហឫទ័យ​សប្បុរស ចំពោះ​អស់​អ្នក​ដែល​មាន​ចិត្ត​សប្បុរស និង​ទៀង​ត្រង់។

សូមមើលជំពូក

អាល់គីតាប

អុលឡោះ‌តាអាឡា​អើយ សូម​សំដែង​ចិត្ត​សប្បុរស ចំពោះ​អស់​អ្នក​ដែល​មាន​ចិត្ត​សប្បុរស​ និង​ទៀង​ត្រង់។

សូមមើលជំពូក



ទំនុកតម្កើង 125:4
17 ការដាក់ឲ្យឆ្លើយតបគ្នា  

ទ្រង់​ល្អ​ប្រសើរ ហើយ​ក៏​ធ្វើ​ការ​ល្អ​ដែរ សូម​បង្រៀន​បញ្ញត្ត​ទ្រង់ ដល់​ទូលបង្គំ


សូម​ឲ្យ​ចិត្ត​ទូលបង្គំ​បាន​ជាប់​ស៊ប់​នឹង​បញ្ញត្ត​ទ្រង់ ដើម្បី​កុំ​ឲ្យ​ទូលបង្គំ​ត្រូវ​ខ្មាស​ឡើយ។


មាន​ពរ​ហើយ មនុស្ស​ណា​ដែល​ព្រះ‌យេហូវ៉ា​មិន​រាប់​ថា ជា​អ្នក​មាន​ទោស ជា​អ្នក​ដែល​គ្មាន​កល‌ឧបាយ​នៅ​ក្នុង​ចិត្ត​សោះ


ឱ​សូម​ទ្រង់​ចេះ​តែ​ផ្តល់​សេចក្ដី​សប្បុរស ដល់​អស់​អ្នក​ដែល​ស្គាល់​ទ្រង់​ត​ទៅ ហើយ​សេចក្ដី​សុចរិត​របស់​ទ្រង់ ដល់​អស់​អ្នក ដែល​មាន​ចិត្ត​ទៀង​ត្រង់​ផង


៙ សូម​ទ្រង់​ប្រព្រឹត្ត​ដោយ​សប្បុរស ដល់​ក្រុង​ស៊ីយ៉ូន តាម​បំណង​ព្រះ‌ហឫទ័យ​ដ៏​ល្អ​របស់​ទ្រង់ សូម​សង់​កំផែង​ក្រុង​យេរូ‌សាឡិម​ឡើង


ខែល​នៃ​ទូលបង្គំ​នៅ​ជា​មួយ​នឹង​ព្រះ ដែល​ទ្រង់​ជួយ​សង្គ្រោះ​មនុស្ស​មាន​ចិត្ត​ទៀង​ត្រង់


ប្រាកដ​មែន ព្រះ‌ទ្រង់​ប្រព្រឹត្ត​ល្អ ដល់​សាសន៍​អ៊ីស្រាអែល គឺ​ដល់​អស់​អ្នក​ដែល​មាន​ចិត្ត​ត្រចះ


ពី​ព្រោះ​ព្រះ‌យេហូវ៉ា​ដ៏​ជា​ព្រះ ទ្រង់​ជា​ព្រះ‌អាទិត្យ ហើយ​ជា​ខែល ព្រះ‌យេហូវ៉ា​ទ្រង់​នឹង​ផ្តល់​ព្រះ‌គុណ ព្រម​ទាំង​កិត្តិយស ទ្រង់​នឹង​មិន​សំចៃ​ទុក​របស់​ល្អ​អ្វី ដល់​ពួក​អ្នក​ដែល​ដើរ​ដោយ​ទៀង​ត្រង់​ឡើយ


ឱ​ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ​អើយ មនុស្ស​ណា​ដែល​ទុក​ចិត្ត​នឹង​ទ្រង់ នោះ​មាន​ពរ​ហើយ។


ពី​ព្រោះ​សេចក្ដី​វិនិច្ឆ័យ​នឹង​ត្រឡប់​តាម​សុចរិត​វិញ ហើយ​អស់​អ្នក​ដែល​មាន​ចិត្ត​ទៀង​ត្រង់ គេ​នឹង​ប្រព្រឹត្ត​តាម​ដែរ


ព្រះ‌យេហូវ៉ា​ទ្រង់​ល្អ​ដល់​អស់​អ្នក​ដែល​រង់‌ចាំ​ទ្រង់ គឺ​ដល់​ព្រលឹង​នៃ​អ្នក​ណា​ដែល​ស្វែង​រក​ទ្រង់


ព្រះ‌យេស៊ូវ ទ្រង់​ឃើញ​ណាថា‌ណែល​មក​ឯ​ទ្រង់ ក៏​មាន​បន្ទូល​ពី​គាត់​ថា នុ៎ះ​ន៏ ជា​សាសន៍​អ៊ីស្រាអែល​ពិត​មែន ដែល​ឥត​មាន​ចិត្ត​ឧបាយ


ដ្បិត​ព្រះ‌ទ្រង់​មិន​មែន​ជា​អ្នក​រមិល‌គុណ ដែល​ទ្រង់​នឹង​ភ្លេច​ការ​អ្នក​រាល់​គ្នា​ធ្វើ នឹង​សេចក្ដី​ស្រឡាញ់ ដែល​អ្នក​រាល់​គ្នា​បាន​សំដែង​ដល់​ព្រះ‌នាម​ទ្រង់ ដោយ​បាន​បំរើ​ពួក​បរិសុទ្ធ ហើយ​ក៏​នៅ​តែ​បំរើ​ទៀត​នោះ​ទេ


មិន​ឃើញ​មាន​សេចក្ដី​ភូត‌ភរ នៅ​ក្នុង​មាត់​គេ​ឡើយ ដ្បិត​គេ​ឥត​សៅ‌ហ្មង។