នៅថ្ងៃនោះ ទីរ៉ុសនឹងត្រូវគេភ្លេចចិតសិបឆ្នាំ តាមគ្រានៃស្ដេចមួយអង្គ; លុះផុតចិតសិបឆ្នាំហើយ ក៏នឹងកើតមានដល់ទីរ៉ុស ដូចបទចម្រៀងរបស់ស្ត្រីពេស្យា៖
អេសាយ 23:17 - ព្រះគម្ពីរខ្មែរសាកល លុះផុតចិតសិបឆ្នាំ ព្រះយេហូវ៉ានឹងប្រោសប្រណីដល់ទីរ៉ុស នោះនាងនឹងត្រឡប់ទៅរកប្រាក់ឈ្នួលរបស់ខ្លួនវិញ ហើយធ្វើជំនួញជាមួយអស់ទាំងអាណាចក្រនៃពិភពលោក នៅលើផ្ទៃផែនដី។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ លុះដល់ផុតចិតសិបឆ្នាំ នោះព្រះយេហូវ៉ានឹងប្រោសក្រុងទីរ៉ុស ហើយក្រុងនោះនឹងត្រឡប់ទៅឯការស៊ីឈ្នួលដូចដើមវិញ ព្រមទាំងធ្វើពេស្យាគ្រប់ទាំងនគររបស់លោកីយ ដែលនៅលើផែនដីផង។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លុះចិតសិបឆ្នាំកន្លងផុតទៅ ព្រះអម្ចាស់នឹងយាងមកសង្គ្រោះក្រុងទីរ៉ុស តែក្រុងនេះវិលទៅរកស៊ីយ៉ាងថោកទាបវិញ គឺវានឹងលក់ខ្លួនឲ្យនគរទាំងប៉ុន្មានក្នុងសកលលោកនេះ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ លុះដល់ផុត៧០ឆ្នាំ នោះព្រះយេហូវ៉ាទ្រង់នឹងប្រោសក្រុងទីរ៉ុស ហើយក្រុងនោះនឹងត្រឡប់ទៅឯការស៊ីឈ្នួលដូចដើមវិញ ព្រមទាំងធ្វើសំផឹងនឹងគ្រប់ទាំងនគររបស់លោកីយ ដែលនៅលើផែនដីផង អាល់គីតាប លុះចិតសិបឆ្នាំកន្លងផុតទៅ អុលឡោះតាអាឡានឹងមកសង្គ្រោះក្រុងទីរ៉ុស តែក្រុងនេះវិលទៅរកស៊ីយ៉ាងថោកទាបវិញ គឺវានឹងលក់ខ្លួនឲ្យនគរទាំងប៉ុន្មានក្នុងសកលលោកនេះ។ |
នៅថ្ងៃនោះ ទីរ៉ុសនឹងត្រូវគេភ្លេចចិតសិបឆ្នាំ តាមគ្រានៃស្ដេចមួយអង្គ; លុះផុតចិតសិបឆ្នាំហើយ ក៏នឹងកើតមានដល់ទីរ៉ុស ដូចបទចម្រៀងរបស់ស្ត្រីពេស្យា៖
“ស្ត្រីពេស្យាដែលត្រូវគេភ្លេចអើយ ចូរកាន់ពិណហាបដើរចុះឡើងក្នុងទីក្រុង ហើយដេញឲ្យពីរោះចុះ ព្រមទាំងច្រៀងចម្រៀងច្រើនបទ ដើម្បីឲ្យនាងត្រូវគេនឹកចាំវិញ!”។
ស៊ីម៉ូនបានរៀបរាប់អំពីរបៀបដែលកាលពីដំបូង ព្រះបានប្រោសប្រណីពួកសាសន៍ដទៃ ហើយជ្រើសរើសប្រជារាស្ត្រមួយពីចំណោមពួកគេ សម្រាប់ព្រះនាមរបស់ព្រះអង្គ។
រីឯអ្នកជំនួយក៏ដូចគ្នាដែរ ត្រូវតែជាមនុស្សគួរឲ្យគោរព មិនមែនជាមនុស្សនិយាយសម្ដីពីរ មិនប្រមឹក មិនលោភចង់បានកម្រៃទុច្ចរិត
ចូរឃ្វាលហ្វូងចៀមរបស់ព្រះ ដែលនៅក្នុងចំណោមអ្នករាល់គ្នា ទាំងយកចិត្តទុកដាក់ស្របតាមបំណងព្រះហឫទ័យរបស់ព្រះ មិនមែនដោយត្រូវគេបង្ខំទេ គឺដោយស្ម័គ្រចិត្តវិញ ហើយក៏មិនមែនដោយលោភចង់បានកម្រៃទុច្ចរិតដែរ គឺដោយចិត្តឆេះឆួលវិញ
ដ្បិតការជំនុំជម្រះរបស់ព្រះអង្គ គឺត្រឹមត្រូវ និងសុចរិតយុត្តិធម៌ ពីព្រោះព្រះអង្គបានជំនុំជម្រះស្ត្រីពេស្យាដ៏ធំដែលបង្ខូចផែនដីដោយអំពើអសីលធម៌ខាងផ្លូវភេទរបស់នាង ហើយព្រះអង្គបានរកយុត្តិធម៌ឲ្យឈាមពួកបាវបម្រើរបស់ព្រះអង្គ ទាស់នឹងដៃនាង”។