Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




អេសាយ 23:16 - ព្រះគម្ពីរខ្មែរសាកល

16 “ស្ត្រីពេស្យា​ដែល​ត្រូវគេ​ភ្លេច​អើយ ចូរ​កាន់​ពិណហាប​ដើរចុះឡើង​ក្នុង​ទីក្រុង ហើយ​ដេញ​ឲ្យ​ពីរោះ​ចុះ ព្រមទាំង​ច្រៀង​ចម្រៀង​ច្រើន​បទ ដើម្បីឲ្យ​នាង​ត្រូវគេ​នឹកចាំ​វិញ​!”។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

16 «ឱ​ស្រី​ពេស្យា​ដែល​គេ​ភ្លេច​អើយ ចូរ​កាន់​ស៊ុង​ដើរ​ចុះ​ឡើង​ក្នុង​ទី​ក្រុង ហើយ​លេង​ភ្លេង​យ៉ាង​ពីរោះ​ចុះ ព្រម​ទាំង​ច្រៀង​ឡើង​ជា​ច្រើន​បទ​ផង ដើម្បី​ឲ្យ​គេ​នឹក​ចាំ​ពី​អ្នក​ឡើង​វិញ»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

16 «ស្ត្រី​ពេស្យា​ដែល​គេ​បំភ្លេច​ចោល​អើយ ចូរ​យក​ចាប៉ី​មួយ​មក ហើយ​ដើរ​ព័ទ្ធ​ជុំ‌វិញ​ទីក្រុង​ទៅ! ចូរ​លេង​ឲ្យ​ពីរោះ ចូរ​ច្រៀង​ហើយ​ច្រៀង​ទៀត​ទៅ ដើម្បី​ឲ្យ​គេ​នឹក​នា​ដល់​នាង​វិញ!»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

16 ឱ​ស្រី​សំផឹង​ដែល​គេ​ភ្លេច​អើយ ចូរ​កាន់​ស៊ុង​ដើរ​ចុះ​ឡើង​ក្នុង​ទី​ក្រុង ហើយ​លេង​ភ្លេង​យ៉ាង​ពីរោះ​ចុះ ព្រម​ទាំង​ច្រៀង​ឡើង​ជា​ច្រើន​បទ​ផង ដើម្បី​ឲ្យ​គេ​នឹក​ចាំ​ពី​ឯង​ឡើង​វិញ

សូមមើលជំពូក ចម្លង

អាល់គីតាប

16 «ស្ត្រី​ពេស្យា​ដែល​គេ​បំភ្លេច​ចោល​អើយ ចូរ​យក​ចាប៉ី​មួយ​មក ហើយ​ដើរ​ព័ទ្ធ​ជុំ‌វិញ​ទីក្រុង​ទៅ! ចូរ​លេង​ឲ្យ​ពីរោះ ចូរ​ច្រៀង​ហើយ​ច្រៀង​ទៀត​ទៅ ដើម្បី​ឲ្យ​គេ​នឹក​នា​ដល់​នាង​វិញ!»។

សូមមើលជំពូក ចម្លង




អេសាយ 23:16
6 ការដាក់ឲ្យឆ្លើយតបគ្នា  

នៅ​ថ្ងៃ​នោះ ទីរ៉ុស​នឹង​ត្រូវគេ​ភ្លេច​ចិតសិប​ឆ្នាំ តាម​គ្រា​នៃ​ស្ដេច​មួយ​អង្គ​; លុះ​ផុត​ចិតសិប​ឆ្នាំ​ហើយ ក៏​នឹង​កើតមាន​ដល់​ទីរ៉ុស ដូច​បទចម្រៀង​របស់​ស្ត្រីពេស្យា​៖


លុះ​ផុត​ចិតសិប​ឆ្នាំ ព្រះយេហូវ៉ា​នឹង​ប្រោសប្រណី​ដល់​ទីរ៉ុស នោះ​នាង​នឹង​ត្រឡប់ទៅ​រក​ប្រាក់ឈ្នួល​របស់ខ្លួន​វិញ ហើយ​ធ្វើជំនួញ​ជាមួយ​អស់ទាំង​អាណាចក្រ​នៃ​ពិភពលោក នៅលើ​ផ្ទៃ​ផែនដី​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម