Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




អេសាយ 23:15 - ព្រះគម្ពីរខ្មែរសាកល

15 នៅ​ថ្ងៃ​នោះ ទីរ៉ុស​នឹង​ត្រូវគេ​ភ្លេច​ចិតសិប​ឆ្នាំ តាម​គ្រា​នៃ​ស្ដេច​មួយ​អង្គ​; លុះ​ផុត​ចិតសិប​ឆ្នាំ​ហើយ ក៏​នឹង​កើតមាន​ដល់​ទីរ៉ុស ដូច​បទចម្រៀង​របស់​ស្ត្រីពេស្យា​៖

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

15 នៅ​គ្រា​នោះ មនុស្ស​នឹង​ភ្លេច​ក្រុង​ទីរ៉ុស​គ្រប់​ចិត​សិប​ឆ្នាំ តាម​ព្រះ‌ជន្ម​នៃ​ស្តេច​មួយ​អង្គ លុះ​ផុត​ពី​ចិត​សិប​ឆ្នាំ​ហើយ នោះ​នឹង​កើត​ដល់​ក្រុង​ទីរ៉ុស ដូច​ជា​សេចក្ដី​ដែល​ថ្លែង​ប្រាប់​ក្នុង​បទ​ចម្រៀង​របស់​ស្រី​ពេស្យា៖

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

15 នៅ​គ្រា​នោះ ក្រុង​ទីរ៉ុស​នឹង​ត្រូវ​គេ​លែង​នឹក​នា​អស់​រយៈ​ពេល​ចិត‌សិប​ឆ្នាំ ពោល​គឺ​រយៈ​ពេល​មួយ​រជ្ជកាល​របស់​ស្ដេច​មួយ​អង្គ។ លុះ​ផុត​ពេល​ចិត‌សិប​ឆ្នាំ​នេះ​ទៅ នឹង​មាន​ហេតុ‌ការណ៍​កើត​ឡើង​ដល់​ក្រុង​នេះ ស្រប​នឹង​ចម្រៀង​ស្ដី​អំពី​ស្ត្រី​ពេស្យា​ថា:

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

15 នៅ​គ្រា​នោះ មនុស្ស​នឹង​ភ្លេច​ក្រុង​ទីរ៉ុស​គ្រប់​៧០​ឆ្នាំ តាម​ព្រះ‌ជន្ម​នៃ​ស្តេច​១​អង្គ លុះ​ផុត​ពី​៧០​ឆ្នាំ​ហើយ នោះ​នឹង​កើត​ដល់​ក្រុង​ទីរ៉ុស ដូច​ជា​សេចក្ដី​ដែល​ថ្លែង​ប្រាប់​ក្នុង​បទ​ចំរៀង​របស់​ស្រី​សំផឹង

សូមមើលជំពូក ចម្លង

អាល់គីតាប

15 នៅ​គ្រា​នោះ ក្រុង​ទីរ៉ុស​នឹង​ត្រូវ​គេ​លែង​នឹក​នា​អស់​រយៈ​ពេល​ចិត‌សិប​ឆ្នាំ ពោល​គឺ​រយៈ​ពេល​មួយ​រជ្ជកាល​របស់​ស្ដេច​មួយ​នាក់។ លុះ​ផុត​ពេល​ចិត‌សិប​ឆ្នាំ​នេះ​ទៅ នឹង​មាន​ហេតុ‌ការណ៍​កើត​ឡើង​ដល់​ក្រុង​នេះ ស្រប​នឹង​ចំរៀង​ស្ដី​អំពី​ស្ត្រី​ពេស្យា​ថា:

សូមមើលជំពូក ចម្លង




អេសាយ 23:15
13 ការដាក់ឲ្យឆ្លើយតបគ្នា  

“ស្ត្រីពេស្យា​ដែល​ត្រូវគេ​ភ្លេច​អើយ ចូរ​កាន់​ពិណហាប​ដើរចុះឡើង​ក្នុង​ទីក្រុង ហើយ​ដេញ​ឲ្យ​ពីរោះ​ចុះ ព្រមទាំង​ច្រៀង​ចម្រៀង​ច្រើន​បទ ដើម្បីឲ្យ​នាង​ត្រូវគេ​នឹកចាំ​វិញ​!”។


លុះ​ផុត​ចិតសិប​ឆ្នាំ ព្រះយេហូវ៉ា​នឹង​ប្រោសប្រណី​ដល់​ទីរ៉ុស នោះ​នាង​នឹង​ត្រឡប់ទៅ​រក​ប្រាក់ឈ្នួល​របស់ខ្លួន​វិញ ហើយ​ធ្វើជំនួញ​ជាមួយ​អស់ទាំង​អាណាចក្រ​នៃ​ពិភពលោក នៅលើ​ផ្ទៃ​ផែនដី​។


អំណាចគ្រងរាជ្យ សិរីរុងរឿង និង​អាណាចក្រ​ត្រូវបាន​ប្រទាន​ដល់​លោក ដើម្បីឲ្យ​អស់ទាំង​ជាតិសាសន៍ ប្រជាជាតិ និង​ភាសា​បាន​បម្រើ​លោក អំណាចគ្រងរាជ្យ​របស់លោក​ជា​អំណាចគ្រងរាជ្យ​ដ៏អស់កល្ប ដែល​មិន​ផុតទៅ​ឡើយ ហើយ​អាណាចក្រ​របស់លោក​ជាអាណាចក្រ​ដែល​បំផ្លាញ​មិនបានឡើយ”។


ពពែឈ្មោល​រោមស្រមូវ​នោះ គឺ​ស្ដេច​នៃ​ក្រិក ហើយ​ស្នែង​ធំ​មួយ​ដែល​នៅចន្លោះ​ភ្នែក​របស់វា គឺ​ស្ដេច​ទីមួយ​។


ស្ដេច​ប្រាំ​អង្គ​បាន​ដួលរលំ​ហើយ មួយ​អង្គ​នៅ​សព្វថ្ងៃ ហើយ​មួយអង្គទៀត​មិនទាន់​មក​ដល់​នៅឡើយទេ​។ កាលណា​មក​ដល់ ស្ដេចនោះ​ត្រូវតែ​នៅ​មួយរយៈ​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម