Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




អេសាយ 23:17 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

17 លុះ​ដល់​ផុត​ចិត​សិប​ឆ្នាំ នោះ​ព្រះ‌យេហូវ៉ា​នឹង​ប្រោស​ក្រុង​ទីរ៉ុស ហើយ​ក្រុង​នោះ​នឹង​ត្រឡប់​ទៅ​ឯ​ការ​ស៊ី​ឈ្នួល​ដូច​ដើម​វិញ ព្រម​ទាំង​ធ្វើ​ពេស្យា​គ្រប់​ទាំង​នគរ​របស់​លោកីយ ដែល​នៅ​លើ​ផែនដី​ផង។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

17 លុះ​ផុត​ចិតសិប​ឆ្នាំ ព្រះយេហូវ៉ា​នឹង​ប្រោសប្រណី​ដល់​ទីរ៉ុស នោះ​នាង​នឹង​ត្រឡប់ទៅ​រក​ប្រាក់ឈ្នួល​របស់ខ្លួន​វិញ ហើយ​ធ្វើជំនួញ​ជាមួយ​អស់ទាំង​អាណាចក្រ​នៃ​ពិភពលោក នៅលើ​ផ្ទៃ​ផែនដី​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

17 លុះ​ចិត‌សិប​ឆ្នាំ​កន្លង​ផុត​ទៅ ព្រះ‌អម្ចាស់​នឹង​យាង​មក​សង្គ្រោះ​ក្រុង​ទីរ៉ុស តែ​ក្រុង​នេះ​វិល​ទៅ​រក​ស៊ី​យ៉ាង​ថោក​ទាប​វិញ គឺ​វា​នឹង​លក់​ខ្លួន​ឲ្យ​នគរ​ទាំង​ប៉ុន្មាន​ក្នុង​សកល​លោក​នេះ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

17 លុះ​ដល់​ផុត​៧០​ឆ្នាំ នោះ​ព្រះ‌យេហូវ៉ា​ទ្រង់​នឹង​ប្រោស​ក្រុង​ទីរ៉ុស ហើយ​ក្រុង​នោះ​នឹង​ត្រឡប់​ទៅ​ឯ​ការ​ស៊ី​ឈ្នួល​ដូច​ដើម​វិញ ព្រម​ទាំង​ធ្វើ​សំផឹង​នឹង​គ្រប់​ទាំង​នគរ​របស់​លោកីយ ដែល​នៅ​លើ​ផែនដី​ផង

សូមមើលជំពូក ចម្លង

អាល់គីតាប

17 លុះ​ចិត‌សិប​ឆ្នាំ​កន្លង​ផុត​ទៅ អុលឡោះ‌តាអាឡា​នឹង​មក​សង្គ្រោះ​ក្រុង​ទីរ៉ុស តែ​ក្រុង​នេះ​វិល​ទៅ​រក​ស៊ី​យ៉ាង​ថោក​ទាប​វិញ គឺ​វា​នឹង​លក់​ខ្លួន​ឲ្យ​នគរ​ទាំង​ប៉ុន្មាន​ក្នុង​សកល​លោក​នេះ។

សូមមើលជំពូក ចម្លង




អេសាយ 23:17
22 ការដាក់ឲ្យឆ្លើយតបគ្នា  

នៅ​គ្រា​នោះ មនុស្ស​នឹង​ភ្លេច​ក្រុង​ទីរ៉ុស​គ្រប់​ចិត​សិប​ឆ្នាំ តាម​ព្រះ‌ជន្ម​នៃ​ស្តេច​មួយ​អង្គ លុះ​ផុត​ពី​ចិត​សិប​ឆ្នាំ​ហើយ នោះ​នឹង​កើត​ដល់​ក្រុង​ទីរ៉ុស ដូច​ជា​សេចក្ដី​ដែល​ថ្លែង​ប្រាប់​ក្នុង​បទ​ចម្រៀង​របស់​ស្រី​ពេស្យា៖


«ឱ​ស្រី​ពេស្យា​ដែល​គេ​ភ្លេច​អើយ ចូរ​កាន់​ស៊ុង​ដើរ​ចុះ​ឡើង​ក្នុង​ទី​ក្រុង ហើយ​លេង​ភ្លេង​យ៉ាង​ពីរោះ​ចុះ ព្រម​ទាំង​ច្រៀង​ឡើង​ជា​ច្រើន​បទ​ផង ដើម្បី​ឲ្យ​គេ​នឹក​ចាំ​ពី​អ្នក​ឡើង​វិញ»។


ដូច្នេះ ស្រុក​នេះ​ទាំង​មូល​នឹង​នៅ​ស្ងាត់​ជ្រងំ ហើយ​ជា​ទី​ស្រឡាំង‌កាំង សាសន៍​ទាំង​នេះ​នឹង​ត្រូវ​បម្រើ​ស្តេច​បាប៊ីឡូន​អស់​ចិត​សិប​ឆ្នាំ។


ដ្បិត​ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា លុះ​កាល​បាន​សម្រេច​គ្រប់​ចិត​សិប​ឆ្នាំ​នៅ​ស្រុក​បាប៊ីឡូន​ហើយ យើង​នឹង​ប្រោស​អ្នក​រាល់​គ្នា ហើយ​ធ្វើ​សម្រេច​ដល់​អ្នក​រាល់​គ្នា តាម​ពាក្យ​ល្អ​របស់​យើង ដោយ​ធ្វើ​ឲ្យ​អ្នក​រាល់​គ្នា​វិល​មក​ទី​នេះ​វិញ។


អ្នក​បាន​ធ្វើ​កន្លែង​សំខាន់​នោះ នៅ​គ្រប់​ច្រក​ផ្លូវ ហើយ​បាន​ធ្វើ​ឲ្យ​សេចក្ដី​លម្អ​របស់​អ្នក​ទៅ​ទី​ខ្ពើម​ឆ្អើម​វិញ អ្នក​បាន​បើក​ជើង​ទទួល​គ្រប់​ប្រុសៗ​ដែល​ដើរ​មក​តាម​នោះ ហើយ​បាន​ចម្រើន​ការ​កំផិត​របស់​អ្នក​ជា​ច្រើន។


អ្នក​បាន​សហាយ‌ស្មន់​នឹង​សាសន៍​អេស៊ីព្ទ ជា​ពួក​ជិត​ខាង​អ្នក​ដែល​ធំ​ធាត់ ព្រម​ទាំង​ចម្រើន​ការ​កំផិត​របស់​អ្នក​ជា​ច្រើន​ឡើង ជា​ការ​ដែល​បណ្ដាល​ឲ្យ​យើង​ខឹង។


ដោយ​អ្នក​បាន​សង់​ផ្ទះ​បន​របស់​អ្នក នៅ​ត្រង់​ច្រក​ផ្លូវ និង​កន្លែង​សំខាន់​របស់​អ្នក​នៅ​អស់​ទាំង​ផ្លូវ​ថ្នល់ តែ​អ្នក​មិន​មែន​ដូច​ជា​ស្រី​ពេស្យា​ទេ ពី​ព្រោះ​អ្នក​មិន​មើល​ថ្លៃ​ឈ្នួល​ឡើយ។


ដូច្នេះ យើង​បាន​ទះ​ដៃ ដោយ​ព្រោះ​កម្រៃ​ទុច្ចរិត​ដែល​អ្នក​បាន​នោះ ហើយ​ដោយ​ព្រោះ​ឈាម​ដែល​បាន​ខ្ចាយ​នៅ​កណ្ដាល​អ្នក​ផង។


អស់​ទាំង​រូប​ឆ្លាក់​របស់​គេ នឹង​ត្រូវ​វាយ​បំបែក​ខ្ទេច‌ខ្ទី ឯ​អស់​ទាំង​រង្វាន់​ឈ្នួល​របស់​វា​នឹង​ត្រូវ​ដុត​ក្នុង​ភ្លើង យើង​នឹង​បំផ្លាញ​របស់​គេ​ទាំង​អស់ ព្រោះ​គេ​បាន​សន្សំ​រូប​ទាំង​នោះ ដោយ‌សារ​រង្វាន់​ឈ្នួល​របស់​ស្រី​ពេស្យា ហើយ​វា​នឹង​ត្រឡប់​ជា​រង្វាន់​ឈ្នួល របស់​ស្រី​ពេស្យា​វិញ​ទៀត។


ពួក​កំពូល​លើ​គេ​តែង‌តែ​ជំនុំ‌ជម្រះ​ឲ្យ​បាន​រង្វាន់ ពួក​សង្ឃ​របស់​គេ​បង្រៀន​ឲ្យ​បាន​កម្រៃ ហើយ​ពួក​ហោរា​ក៏​ថ្លែងទំនាយ​ឲ្យ​បាន​ប្រាក់ ប៉ុន្តែ គេ​ពឹង​ផ្អែក​លើ​ព្រះ‌យេហូវ៉ា ដោយ​ពាក្យ​ថា "ព្រះ‌យេហូវ៉ា​គង់​នៅ​កណ្ដាល​យើង​រាល់​គ្នា​ទេ​តើ និង​គ្មាន​សេចក្ដី​អាក្រក់​ណា​កើត​ឡើង​ដល់​យើង​ឡើយ"។


នេះ​គឺ​ដោយ​ព្រោះ​ការ​កំផិត​យ៉ាង​សន្ធឹក​របស់​ស្រី​ពេស្យា ដែល​មាន​រូប​ឆោម‌ឆាយ​ជា​មេ​នៃ​អស់​ទាំង​អំពើ​អាប‌ធ្មប់ ជា​អ្នក​ដែល​លក់​សាសន៍​ទាំង​ឡាយ ដោយ‌សារ​ការ​កំផិត​របស់​វា ព្រម​ទាំង​គ្រួ​មនុស្ស​ផង ដោយ‌សារ​របៀន​អាប‌ធ្មប់​របស់​វា។


ស្រុក​តាម​ឆ្នេរ​សមុទ្រ​នឹង​ក្លាយ​ជា​កេរ‌អាករ នៃ​សំណល់​ពូជ​ពង្ស​យូដា គេ​នឹង​ឃ្វាល​ហ្វូង​សត្វ​របស់​គេ​នៅ​ទី​នោះ នៅ​ពេល​យប់ គេ​នឹង​ដេក​ក្នុង​ផ្ទះ នៅ​ក្នុង​ក្រុង​អាស‌កា‌ឡូន ដ្បិត​ព្រះ‌យេហូវ៉ា ជា​ព្រះ​របស់​គេ ព្រះ‌អង្គ​នឹង​ប្រោស​គេ ហើយ​ស្ដារ​ស្ថាន‌ភាព​របស់​គេ​ឡើង​វិញ។


លោក​ស៊ីម៉ូន​បានរៀប​រាប់​អំពី​របៀប​ដែល​ព្រះ​ប្រោស​ពួក​សាសន៍​ដទៃ​ពី​ដំបូង ដើម្បី​រើស​យក​ប្រជា​រាស្ត្រ​មួយ​ពី​ចំណោម​ពួក​គេ ទុក​សម្រាប់​ព្រះ​នាម​ព្រះ‌អង្គ


មិន​ត្រូវ​យក​ថ្លៃ​ឈ្នួល​ពី​ការ​ធ្វើ​ស្រី​ពេស្យា ឬ​ប្រាក់​ឈ្នួល​ពី​ការ​ធ្វើ​ប្រុស​ពេស្យា មក​ក្នុង​ដំណាក់​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នក ដើម្បី​លា​បំណន់​អ្វី​មួយ​ឡើយ ដ្បិត​ទាំង​ពីរ​មុខ​នេះ ជា​ទី​ស្អប់​ខ្ពើមដល់​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នក។


មិន​ចំណូល​ស្រា មាន​ចិត្ត​ស្លូត‌បូត មិន​ចេះ​រក​រឿង​ហេតុ មិន​ឈ្លោះ​ប្រកែក មិន​ស្រឡាញ់​ប្រាក់។


ឯ​អ្នក​ជំនួយ​វិញ​ក៏​ដូច្នោះ​ដែរ ត្រូវ​មាន​ចិត្ត​នឹង​ធឹង មិន​និយាយ​សម្ដី​ពីរ មិន​ចំណូល​ស្រា មិន​លោភ​ចង់​បាន​ប្រាក់


ចូរ​ឃ្វាល​ហ្វូង​ចៀម​របស់​ព្រះ ដែល​នៅ​ជា​មួយ​អ្នក​រាល់​គ្នា​ចុះ ដោយ​គ្រប់​គ្រង​ស្ម័គ្រ​ពី​ចិត្ត មិន​មែន​ដោយ​បង្ខំ គឺ​តាម​ព្រះ‌ហឫ‌ទ័យ​របស់​ព្រះ ក៏​មិន​មែន​ចង់​បាន​កម្រៃ​ដែរ តែ​ដោយ​សុទ្ធ​ចិត្ត​វិញ


ដ្បិត​ការ​ជំនុំ‌ជម្រះ​របស់​ព្រះ‌អង្គ សុទ្ធ​តែ​ពិត​ត្រង់ ហើយ​សុចរិត ព្រោះ​ព្រះ‌អង្គ​បាន​ជំនុំ‌ជម្រះ​ស្ត្រី​ពេស្យា​ដ៏​ធំ ដែល​បង្ខូច​ផែនដី ដោយ​អំពើ​សហាយ​ស្មន់​របស់​នាង ហើយ​ព្រះ‌អង្គ​ក៏​បាន​សង​សឹក ដោយ​ព្រោះ​ឈាម​ពួក​អ្នក​បម្រើ​របស់​ព្រះ‌អង្គ ដែល​នាង​បាន​កម្ចាយ​នោះ​ដែរ»។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម