ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




អេសាយ 15:4 - ព្រះគម្ពីរខ្មែរសាកល

ហែសបូន និង​អេលាលេ​ស្រែកយំ សំឡេង​របស់ពួកគេ​បាន​ឮ​រហូតដល់​យ៉ាហាស​; ដោយហេតុនេះ ពួក​ប្រដាប់អាវុធ​របស់​ម៉ូអាប់​ស្រែកឡើង ចិត្ត​របស់ពួកគេ​ញ័ររន្ធត់​នៅក្នុង​ខ្លួនពួកគេ​។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ក្រុង​ហែស‌បូន និង​ក្រុង​អេលាលេ នាំ​គ្នា​ស្រែក​ឡើង សំឡេង​របស់​គេ​បាន​ឮ​រហូត​ទៅ​ដល់​ក្រុង​យ៉ាហាស់ ហេតុ​នោះ​បាន​ជា​ពួក​ទាហាន​របស់​ម៉ូអាប់ គេ​ស្រែក​ជា​ខ្លាំង បេះ​ដូង​គេ​ញ័រ​ក្នុង​ខ្លួន។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

នៅ​ក្រុង​ហេស‌បូន និង​អេឡា‌លេ ប្រជា‌ជន​ស្រែក​យំ​លាន់​ឮ រហូត​ដល់​ក្រុង​យ៉ាហាស់។ សូម្បី​តែ​ពួក​ទាហាន​របស់​ជន‌ជាតិ​ម៉ូអាប់ ក៏​ស្រែក​ទ្រហោ​យំ ដោយ​បាក់​ទឹក​ចិត្ត​ដែរ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ក្រុង​ហែសបូន នឹង​ក្រុង​អេលាលេ គេ​នាំ​គ្នា​ស្រែក​ឡើង សំឡេង​របស់​គេ​បាន​ឮ​រហូត​ទៅ​ដល់​ក្រុង​យ៉ាហាស់ ហេតុ​នោះ​បាន​ជា​ពួក​ទាហាន​របស់​ម៉ូអាប់ គេ​ស្រែក​ជា​ខ្លាំង ចិត្ត​គេ​ញ័រ​ក្នុង​ខ្លួន

សូមមើលជំពូក

អាល់គីតាប

នៅ​ក្រុង​ហេស‌បូន និង​អេឡា‌លេ ប្រជា‌ជន​ស្រែក​យំ​លាន់​ឮ រហូត​ដល់​ក្រុង​យ៉ាហាស់។ សូម្បី​តែ​ពួក​ទាហាន​របស់​ជន‌ជាតិ​ម៉ូអាប់ ក៏​ស្រែក​ទ្រហោ​យំ ដោយ​បាក់​ទឹក​ចិត្ត​ដែរ។

សូមមើលជំពូក



អេសាយ 15:4
19 ការដាក់ឲ្យឆ្លើយតបគ្នា  

រេបិកា​និយាយ​នឹង​អ៊ីសាក​ថា​៖ “ខ្ញុំ​ជិនឆ្អន់​នឹង​ជីវិត​ខ្ញុំ ព្រោះតែ​ពួក​កូនស្រី​ជនជាតិ​ហេត​។ បើសិន​យ៉ាកុប​យក​ប្រពន្ធ​ពី​ពួក​កូនស្រី​ជនជាតិ​ហេត​ដូច​ពួកនាង គឺ​ពី​ពួក​កូនស្រី​នៃ​ទឹកដី​នេះ តើ​ជីវិត​ខ្ញុំ​មានប្រយោជន៍អ្វី​ដល់​ខ្ញុំ​?”៕


នៅ​គ្រានោះ មនុស្ស​នឹង​ស្វែងរក​សេចក្ដីស្លាប់ ប៉ុន្តែ​រក​មិន​ឃើញ​សោះឡើយ ពួកគេ​នឹង​ប្រាថ្នាចង់​ស្លាប់ ប៉ុន្តែ​សេចក្ដីស្លាប់​នឹង​រត់គេច​ពី​ពួកគេ​។