ព្រះមានបន្ទូលថា៖ “ចូរឲ្យដីធ្វើឲ្យមានរុក្ខជាតិដុះឡើងនៅលើដី គឺតិណជាតិដែលមានគ្រាប់ និងដើមឈើហូបផ្លែដែលមានផ្លែតាមពូជរបស់វា ហើយមានគ្រាប់នៅក្នុងផ្លែនោះ” នោះក៏កើតមានដូច្នោះ។
ហេព្រើរ 6:7 - ព្រះគម្ពីរខ្មែរសាកល ដ្បិតដីណាដែលបានស្រូបទឹកភ្លៀងដែលធ្លាក់មកលើវាជាញឹកញាប់ ហើយបង្កើតដំណាំដ៏មានប្រយោជន៍សម្រាប់អ្នកដែលភ្ជួររាស់ ដីនោះមានព្រះពរពីព្រះ Khmer Christian Bible ដ្បិតដីណាស្រូបទឹកភ្លៀងដែលធ្លាក់មកជាញឹកញាប់ ហើយបង្កើតដំណាំដ៏មានប្រយោជន៍ដល់អស់អ្នកភ្ជួររាស់ ដីនោះក៏ទទួលបានព្រះពរមកពីព្រះជាម្ចាស់ដែរ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដ្បិតដីដែលបានទទួលទឹកភ្លៀងធ្លាក់មកជាញឹកញាប់ ហើយបង្កើតភោគផលមានប្រយោជន៍ដល់អ្នកដែលភ្ជួររាស់ នោះបានទទួលព្រះពរពីព្រះហើយ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ដីណាទទួលទឹកភ្លៀងដែលធ្លាក់មកជាញឹកញាប់ ហើយផ្ដល់ភោគផលល្អដល់អ្នកភ្ជួររាស់ ដីនោះក៏ទទួលព្រះពរពីព្រះជាម្ចាស់ដែរ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដ្បិតដីណាបានបៀមទឹកភ្លៀង ដែលធ្លាក់មកជាញយៗ រួចបង្កើតជាបន្លែមានប្រយោជន៍ដល់អ្នកដែលភ្ជួររាស់ នោះបានទទួលព្រះពរហើយ អាល់គីតាប ដីណាទទួលទឹកភ្លៀងដែលធ្លាក់មកជាញឹកញាប់ ហើយផ្ដល់ភោគផលល្អដល់អ្នកភ្ជួររាស់ ដីនោះក៏ទទួលពរពីអុលឡោះដែរ។ |
ព្រះមានបន្ទូលថា៖ “ចូរឲ្យដីធ្វើឲ្យមានរុក្ខជាតិដុះឡើងនៅលើដី គឺតិណជាតិដែលមានគ្រាប់ និងដើមឈើហូបផ្លែដែលមានផ្លែតាមពូជរបស់វា ហើយមានគ្រាប់នៅក្នុងផ្លែនោះ” នោះក៏កើតមានដូច្នោះ។
យ៉ាកុបក៏ចូលទៅជិត ហើយថើបឪពុករបស់គាត់ នោះអ៊ីសាកធុំក្លិនសម្លៀកបំពាក់របស់គាត់ ក៏ឲ្យពរយ៉ាកុបថា៖ “មើល៍! ក្លិនកូនប្រុសរបស់យើងដូចក្លិនទីវាលដែលព្រះយេហូវ៉ាបានប្រទានពរ!
អ្នកដែលយកគ្រាប់ពូជសម្រាប់សាបព្រោះ ចេញទៅទាំងយំ អ្នកនោះប្រាកដជាត្រឡប់មកវិញដោយសម្រែកហ៊ោសប្បាយ ទាំងយកកណ្ដាប់ស្រូវរបស់ខ្លួនមកផង៕
អ្នកនោះនឹងទទួលបានព្រះពរពីព្រះយេហូវ៉ា ហើយទទួលបានសេចក្ដីសុចរិតពីព្រះនៃសេចក្ដីសង្គ្រោះរបស់ខ្លួន។
ដ្បិតយើងនឹងចាក់ទឹកទៅលើអ្នកដែលស្រេក ព្រមទាំងស្ទឹងទៅលើដីហួតហែងផង; យើងនឹងចាក់វិញ្ញាណរបស់យើងទៅលើពូជពង្សរបស់អ្នក ព្រមទាំងពររបស់យើងទៅលើកូនចៅរបស់អ្នកដែរ។
ព្រះយេហូវ៉ានៃពលបរិវារមានបន្ទូលថា៖ “ចូរនាំតង្វាយមួយភាគដប់ទាំងអស់មកក្នុងឃ្លាំងដំណាក់ ដើម្បីឲ្យមានស្បៀងអាហារនៅក្នុងដំណាក់របស់យើង រួចល្បងលយើងក្នុងការនេះចុះ ថាតើយើងមិនបើកបង្អួចនៃមេឃឲ្យអ្នករាល់គ្នា ហើយបង្ហូរពរមកលើអ្នករាល់គ្នារហូតដល់គ្មានកន្លែងល្មមទុកបាន ឬយ៉ាងណា”។
ដ្បិតអស់អ្នកដែលសុំនឹងទទួលបាន; អ្នកដែលស្វែងរកនឹងរកឃើញ; អ្នកដែលគោះនឹងត្រូវបានបើកឲ្យ។
ដូច្នេះ បងប្អូនអើយ ចូរអត់ធ្មត់រហូតដល់ការយាងមកវិញរបស់ព្រះអម្ចាស់ចុះ។ មើល៍! កសិកររង់ចាំភោគផលដ៏មានតម្លៃពីដី គឺអត់ធ្មត់សម្រាប់វារហូតដល់ភោគផលនោះបានទទួលភ្លៀងដើមរដូវ និងភ្លៀងចុងរដូវ។