Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ហេព្រើរ 6:7 - Khmer Christian Bible

7 ដ្បិត​ដី​ណា​ស្រូប​ទឹក​ភ្លៀង​ដែល​ធ្លាក់​មក​ជា​ញឹកញាប់​ ហើយ​បង្កើត​ដំណាំ​ដ៏​មាន​ប្រយោជន៍​ដល់​អស់​អ្នក​ភ្ជួររាស់​ ដី​នោះក៏​ទទួល​បាន​ព្រះពរ​មក​ពី​ព្រះជាម្ចាស់​ដែរ​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

7 ដ្បិត​ដី​ណា​ដែល​បាន​ស្រូប​ទឹកភ្លៀង​ដែល​ធ្លាក់មក​លើ​វា​ជាញឹកញាប់ ហើយ​បង្កើត​ដំណាំ​ដ៏មានប្រយោជន៍​សម្រាប់​អ្នកដែល​ភ្ជួររាស់ ដីនោះ​មាន​ព្រះពរ​ពី​ព្រះ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

7 ដ្បិត​ដី​ដែល​បាន​ទទួល​ទឹក​ភ្លៀង​ធ្លាក់​មក​ជា​ញឹកញាប់ ហើយ​បង្កើត​ភោគ​ផល​មាន​ប្រយោជន៍​ដល់​អ្នក​ដែល​ភ្ជួរ​រាស់ នោះ​បាន​ទទួល​ព្រះ‌ពរ​ពី​ព្រះ​ហើយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

7 ដី​ណា​ទទួល​ទឹក​ភ្លៀង​ដែល​ធ្លាក់​មក​ជា​ញឹក​ញាប់ ហើយ​ផ្ដល់​ភោគ‌ផល​ល្អ​ដល់​អ្នក​ភ្ជួរ​រាស់ ដី​នោះ​ក៏​ទទួល​ព្រះ‌ពរ​ពី​ព្រះ‌ជាម្ចាស់​ដែរ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

7 ដ្បិត​ដី​ណា​បាន​បៀម​ទឹក​ភ្លៀង ដែល​ធ្លាក់​មក​ជា​ញយៗ រួច​បង្កើត​ជា​បន្លែ​មាន​ប្រយោជន៍​ដល់​អ្នក​ដែល​ភ្ជួរ‌រាស់ នោះ​បាន​ទទួល​ព្រះ‌ពរ​ហើយ

សូមមើលជំពូក ចម្លង

អាល់គីតាប

7 ដី​ណា​ទទួល​ទឹក​ភ្លៀង​ដែល​ធ្លាក់​មក​ជា​ញឹក​ញាប់ ហើយ​ផ្ដល់​ភោគ‌ផល​ល្អ​ដល់​អ្នក​ភ្ជួរ​រាស់ ដី​នោះ​ក៏​ទទួល​ពរ​ពី​អុលឡោះ​ដែរ។

សូមមើលជំពូក ចម្លង




ហេព្រើរ 6:7
17 ការដាក់ឲ្យឆ្លើយតបគ្នា  

ដ្បិត​អ្នកណា​សុំ​ នោះ​បាន​ទទួល​ អ្នកណា​រក​ នោះ​បាន​ឃើញ​ ហើយ​អ្នកណា​គោះ​ នោះ​នឹង​បើក​ឲ្យ។​


កសិករ​ដែល​ធ្វើ​ការ​នឿយហត់​ត្រូវ​តែ​ទទួល​បាន​ផល​មុន​គេ។​


ដូច្នេះ​ បងប្អូន​អើយ!​ ចូរ​អត់ធ្មត់​រហូត​ដល់​ថ្ងៃ​ដែល​ព្រះអម្ចាស់​យាង​មក​ចុះ​ មើល៍​ កសិករ​ទន្ទឹង​រង់ចាំ​ផលផ្លែ​ដ៏​មាន​តម្លៃ​ដែល​កើត​ចេញ​ពី​ដី​ ដោយ​អត់ធ្មត់​ដែរ​ គឺ​តាំង​ពី​ភ្លៀង​ដើម​រដូវ​រហូត​ដល់​ចុង​រដូវ‍។​


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម