ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




សុភា‌សិត 26:20 - ព្រះគម្ពីរខ្មែរសាកល

នៅពេល​អស់​អុស ភ្លើង​ក៏​រលត់ នៅពេល​អស់​ពួក​និយាយអេចអូច ទំនាស់​ក៏​ឈប់​។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ទី​ណា​ដែល​ឥត​មាន​ឧស នោះ​ភ្លើង​ក៏​រលត់ ហើយ​ទី​ណា​ដែល​ឥត​មាន​អ្នក​បេះ‌បួយ នោះ​សេចក្ដី​ទាស់‌ទែង​គ្នា​ក៏​បាត់​អស់​ទៅ​ដែរ។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ពេល​ណា​អស់​អុស ភ្លើង​ក៏​រលត់ ពេល​ណា​អស់​មនុស្ស​និយាយ​មួល​បង្កាច់​គេ ជម្លោះ​ក៏​បាត់​អស់​ដែរ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ទី​ណា​ដែល​ឥត​មាន​ឧស នោះ​ភ្លើង​ក៏​រលត់ ហើយ​ទី​ណា​ដែល​ឥត​មាន​អ្នក​បេះ‌បួយ នោះ​សេចក្ដី​ទាស់‌ទែង​គ្នា​ក៏​បាត់​អស់​ទៅ​ដែរ

សូមមើលជំពូក

អាល់គីតាប

ពេល​ណា​អស់​អុស ភ្លើង​ក៏​រលត់ ពេល​ណា​អស់​មនុស្ស​និយាយ​មួល​បង្កាច់​គេ ជំលោះ​ក៏​បាត់​អស់​ដែរ។

សូមមើលជំពូក



សុភា‌សិត 26:20
6 ការដាក់ឲ្យឆ្លើយតបគ្នា  

មនុស្ស​នៃ​សេចក្ដីកំហូច​បង្កទំនាស់ ហើយ​មនុស្ស​និយាយអេចអូច​បំបែកបំបាក់​សម្លាញ់ភ្ងា​។


ចូរ​បណ្ដេញ​មនុស្សចំអកឡកឡឺយ​ចេញ នោះ​ទំនាស់​នឹង​ចេញទៅ ហើយ​ការប្រកែកគ្នា និង​សេចក្ដីអាម៉ាស់​ក៏​លែងមាន​ដែរ​។


ពាក្យសម្ដី​របស់​អ្នក​និយាយអេចអូច ប្រៀបដូចជា​អាហារដ៏ឆ្ងាញ់​ដែល​ចុះទៅ​ដល់​ផ្នែកខាងក្នុងនៃរូបកាយ​។


រីឯ​អណ្ដាត​ក៏​ដូច្នោះ​ដែរ វា​ជា​អវយវៈ​មួយ​តូច ប៉ុន្តែ​ចេះ​អួតអាង​សម្បើមណាស់​។ មើល៍! សូម្បីតែ​ភ្លើង​ដ៏តូច ក៏​អាច​ឆាបឆេះ​ព្រៃ​ដ៏ធំ​បាន​!


អណ្ដាត​ជា​ភ្លើង ជា​ពិភព​នៃ​សេចក្ដីទុច្ចរិត​; អណ្ដាត​ត្រូវបាន​ដាក់​នៅក្នុងចំណោម​អវយវៈ​របស់យើង ទាំង​ធ្វើឲ្យ​រូបកាយ​ទាំងមូល​សៅហ្មង ក៏​បញ្ឆេះ​ដំណើរ​ជីវិត ហើយ​ខ្លួនវា​ក៏​ត្រូវបាន​បញ្ឆេះ​ដោយ​ភ្លើង​ស្ថាននរក​ដែរ​។