Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




សុភា‌សិត 26:20 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

20 ទី​ណា​ដែល​ឥត​មាន​ឧស នោះ​ភ្លើង​ក៏​រលត់ ហើយ​ទី​ណា​ដែល​ឥត​មាន​អ្នក​បេះ‌បួយ នោះ​សេចក្ដី​ទាស់‌ទែង​គ្នា​ក៏​បាត់​អស់​ទៅ​ដែរ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

20 នៅពេល​អស់​អុស ភ្លើង​ក៏​រលត់ នៅពេល​អស់​ពួក​និយាយអេចអូច ទំនាស់​ក៏​ឈប់​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

20 ទី​ណា​ដែល​ឥត​មាន​ឧស នោះ​ភ្លើង​ក៏​រលត់ ហើយ​ទី​ណា​ដែល​ឥត​មាន​អ្នក​បេះ‌បួយ នោះ​សេចក្ដី​ទាស់‌ទែង​គ្នា​ក៏​បាត់​អស់​ទៅ​ដែរ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

20 ពេល​ណា​អស់​អុស ភ្លើង​ក៏​រលត់ ពេល​ណា​អស់​មនុស្ស​និយាយ​មួល​បង្កាច់​គេ ជម្លោះ​ក៏​បាត់​អស់​ដែរ។

សូមមើលជំពូក ចម្លង

អាល់គីតាប

20 ពេល​ណា​អស់​អុស ភ្លើង​ក៏​រលត់ ពេល​ណា​អស់​មនុស្ស​និយាយ​មួល​បង្កាច់​គេ ជំលោះ​ក៏​បាត់​អស់​ដែរ។

សូមមើលជំពូក ចម្លង




សុភា‌សិត 26:20
6 ការដាក់ឲ្យឆ្លើយតបគ្នា  

មនុស្ស​វៀច​វេរ គេ​សាប‌ព្រោះ​សេចក្ដី​ទាស់‌ទែង​គ្នា ហើយ​អ្នក​បេះ‌បួយ​ក៏​នាំ​ឲ្យ​ទាំង​មិត្រ​សំឡាញ់​យ៉ាង​ជិត​ស្និទ្ធ​បាក់​បែក​គ្នា​ដែរ។


ចូរ​បណ្តេញ​មនុស្ស​ដែល​ចំអក​មើល‌ងាយ នោះ​សេចក្ដី​ទាស់‌ទែង​គ្នា​នឹង​បាត់​ទៅ អើ សេចក្ដី​ឈ្លោះ​ប្រកែក នឹង​សេចក្ដី​ត្មះ‌តិះដៀល​នឹង​ស្ងប់​ទៅ​ដែរ។


ពាក្យ​សំដី​របស់​មនុស្ស​បេះ‌បួយ ធៀប​ដូច​ជា​ចំណី​ដែល​ឆ្ងាញ់​ពិសា ក៏​ចុះ​ទៅ​ដល់​ខាង​ក្នុង​របស់​មនុស្ស


មិន​ត្រូវ​ដើរ​ចុះ​ឡើង​និយាយ​ដើម​ពី​គេ​ក្នុង​ពួក​សាសន៍​ឯង​ឡើយ មិន​ត្រូវ​ឈរ​ទាស់​នឹង​ឈាម​អ្នក​ជិត​ខាង​ឯង​ដែរ អញ​នេះ​ជា​ព្រះ‌យេហូវ៉ា


ឯ​អណ្តាត​ក៏​ជា​អវយវៈ​១​យ៉ាង​តូច​ដូច្នោះ​ដែរ ប៉ុន្តែ ចេះ​អួត​អាង​យ៉ាង​សំបើម​ណាស់ មើល​ចុះ ភ្លើង​តែ​បន្តិច​ទេ អាច​នឹង​ឆេះ​ព្រៃ​ធំៗ​ទៅ​បាន


ហើយ​អណ្តាត​ក៏​ជា​ភ្លើង​ដែរ គឺ​ជា​លោកីយ​ដ៏​ពេញ​ដោយ​សេចក្ដី​ទុច្ចរិត ជា​គ្រឿង​រាប់​បញ្ចូល​ជា​១​នឹង​អវយវៈ​ឯ​ទៀត​របស់​យើង ជា​របស់​ដែល​ធ្វើ​ឲ្យ​រូប‌កាយ​ទាំង​មូល​ស្មោក‌គ្រោក ក៏​បញ្ឆេះ​ទាំង​ផ្លូវ​ជីវិត​ផង ហើយ​ភ្លើង​ឆេះ​នោះ​មក​ពី​ស្ថាន​នរក​ដែរ


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម