សុភាសិត 26:14 - ព្រះគម្ពីរខ្មែរសាកល ដូចដែលទ្វារងាកវិលនៅលើត្រចៀកទ្វារយ៉ាងណា មនុស្សខ្ជិលច្រអូសក៏ងាកវិលនៅលើគ្រែរបស់ខ្លួនយ៉ាងនោះដែរ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ មនុស្សខ្ជិលច្រអូសចេះតែបម្រាស់ ននៀលនៅលើគ្រែ បែបដូចទ្វារ ដែលបិទបើកទៅមកជាប់នៅត្រចៀកដែរ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ទ្វារតែងតែវិលជាប់នឹងត្រចៀកទ្វារ រីឯមនុស្សកម្ជិលនៅននៀលជាប់នឹងគ្រែជានិច្ច។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ មនុស្សខ្ជិលច្រអូសចេះតែបំរាសននៀលនៅលើគ្រែ បែបដូចទ្វារដែលបិទបើកទៅមកជាប់នៅត្រចៀកដែរ អាល់គីតាប ទ្វារតែងតែវិលជាប់នឹងត្រចៀកទ្វារ រីឯមនុស្សកំជិលនៅននៀលជាប់នឹងគ្រែជានិច្ច។ |
មនុស្សខ្ជិលច្រអូសមិនអាំងសាច់សត្វដែលខ្លួនបរបាញ់ រីឯមនុស្សឧស្សាហ៍នឹងបានទ្រព្យសម្បត្តិដ៏មានតម្លៃ។
មនុស្សខ្ជិលច្រអូសអើយ ចូរទៅរកស្រមោចទៅ! ចូរសង្កេតមើលកិរិយារបស់វា ហើយឲ្យមានប្រាជ្ញាចុះ!
ដើម្បីកុំឲ្យអ្នករាល់គ្នាបែរជាខ្ជិលឡើយ គឺឲ្យអ្នករាល់គ្នាធ្វើជាអ្នកយកតម្រាប់តាមពួកអ្នកដែលទទួលសេចក្ដីសន្យាជាមរតកដោយជំនឿ និងការអត់ធ្មត់វិញ។