មានពរហើយ អ្នកដែលមិនដើរក្នុងដំបូន្មានរបស់មនុស្សអាក្រក់ ឬឈរក្នុងផ្លូវរបស់មនុស្សបាប ឬអង្គុយនៅកៅអីរបស់មនុស្សចំអកឡកឡឺយ!
សុភាសិត 24:1 - ព្រះគម្ពីរខ្មែរសាកល កុំច្រណែនមនុស្សអាក្រក់ឡើយ ក៏កុំចេះតែចង់នៅជាមួយពួកគេដែរ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ កុំមានចិត្តច្រណែននឹងមនុស្សអាក្រក់ឡើយ ក៏កុំឲ្យចង់ប្រាថ្នាទៅនៅជាមួយគេដែរ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ កុំច្រណែននឹងមនុស្សអាក្រក់ ហើយកុំសេពគប់ជាមួយពួកគេឡើយ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ កុំឲ្យមានចិត្តច្រណែននឹងមនុស្សអាក្រក់សោះឡើយ ក៏កុំឲ្យចង់ទៅរួមនៅនឹងគេដែរ អាល់គីតាប កុំច្រណែននឹងមនុស្សអាក្រក់ ហើយកុំសេពគប់ជាមួយពួកគេឡើយ។ |
មានពរហើយ អ្នកដែលមិនដើរក្នុងដំបូន្មានរបស់មនុស្សអាក្រក់ ឬឈរក្នុងផ្លូវរបស់មនុស្សបាប ឬអង្គុយនៅកៅអីរបស់មនុស្សចំអកឡកឡឺយ!
សូមកុំប្រមូលព្រលឹងរបស់ទូលបង្គំទៅជាមួយពួកមនុស្សបាប សូមកុំប្រមូលជីវិតរបស់ទូលបង្គំទៅជាមួយពួកមនុស្សបង្ហូរឈាមឡើយ។
កុំរសាប់រសល់ព្រោះតែអ្នកដែលធ្វើអាក្រក់ឡើយ ក៏កុំច្រណែនអ្នកដែលប្រព្រឹត្តអំពើទុច្ចរិតដែរ
ចូរនៅស្ងៀមនៅចំពោះព្រះយេហូវ៉ា ហើយរង់ចាំព្រះអង្គដោយអត់ធ្មត់ចុះ កុំរសាប់រសល់ព្រោះតែអ្នកដែលចម្រើនឡើងក្នុងផ្លូវរបស់ខ្លួនឡើយ ក៏កុំរសាប់រសល់ព្រោះតែមនុស្សដែលអនុវត្តកលល្បិចដែរ។
ពីព្រោះខ្ញុំបានច្រណែនមនុស្សព្រហើន ពេលខ្ញុំឃើញសេចក្ដីសុខសាន្តរបស់មនុស្សអាក្រក់។
អ្នកដែលដើរជាមួយមនុស្សមានប្រាជ្ញានឹងទៅជាមានប្រាជ្ញា រីឯអ្នកដែលសេពគប់ជាមួយមនុស្សល្ងង់នឹងរងទុក្ខ។
កុំឲ្យចិត្តរបស់អ្នកច្រណែនមនុស្សបាបឡើយ ផ្ទុយទៅវិញ ចូរស្ថិតនៅក្នុងការកោតខ្លាចព្រះយេហូវ៉ាវាល់ព្រឹកវាល់ល្ងាច។
កុំចូលក្នុងគន្លងរបស់មនុស្សអាក្រក់ឡើយ ក៏កុំដើរក្នុងផ្លូវរបស់មនុស្សពាលដែរ;