សូមឲ្យសេចក្ដីគ្រប់លក្ខណ៍ និងសេចក្ដីទៀងត្រង់ការពារទូលបង្គំផង ដ្បិតទូលបង្គំទន្ទឹងរង់ចាំព្រះអង្គ។
សុភាសិត 2:11 - ព្រះគម្ពីរខ្មែរសាកល សមត្ថភាពពិចារណានឹងថែរក្សាអ្នក ហើយការយល់ដឹងនឹងការពារអ្នក ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ គំនិតវាងវៃនឹងការពារឯង ហើយយោបល់នឹងថែរក្សាឯង ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ការចេះគិតពិចារណានឹងការពារកូន ហើយការដឹងខុសត្រូវនឹងថែរក្សាកូន ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ គំនិតវាងវៃនឹងការពារឯង ហើយយោបល់នឹងថែរក្សាឯង អាល់គីតាប ការចេះគិតពិចារណានឹងការពារកូន ហើយការដឹងខុសត្រូវនឹងថែរក្សាកូន |
សូមឲ្យសេចក្ដីគ្រប់លក្ខណ៍ និងសេចក្ដីទៀងត្រង់ការពារទូលបង្គំផង ដ្បិតទូលបង្គំទន្ទឹងរង់ចាំព្រះអង្គ។
និងដើម្បីផ្ដល់សេចក្ដីឆ្លាតវៃដល់មនុស្សខ្វះចំណេះដឹង ព្រមទាំងផ្ដល់ចំណេះដឹង និងសមត្ថភាពពិចារណាដល់យុវជនផងដែរ។
កុំបោះបង់ចោលប្រាជ្ញាឡើយ នោះនាងនឹងរក្សាកូន; ចូរស្រឡាញ់ប្រាជ្ញា នោះនាងនឹងការពារកូន។
ប្រសិនបើផ្លែពូថៅរឹល ហើយគេមិនបានសំលៀងមុខទេ នោះត្រូវប្រើកម្លាំងច្រើន; រីឯប្រាជ្ញានាំមកនូវប្រយោជន៍។
ដូច្នេះ ចូរប្រុងប្រយ័ត្នដោយយកចិត្តទុកដាក់ចំពោះរបៀបដែលអ្នករាល់គ្នាដើរ កុំឲ្យដូចមនុស្សគ្មានប្រាជ្ញាឡើយ គឺឲ្យដូចមនុស្សមានប្រាជ្ញាវិញ