ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




លោកុ‌ប្បត្តិ 37:13 - ព្រះគម្ពីរខ្មែរសាកល

អ៊ីស្រាអែល​និយាយ​នឹង​យ៉ូសែប​ថា​៖ “តើ​ពួក​បងប្រុស​របស់ឯង​មិនមែន​កំពុង​ឃ្វាល​សត្វ​នៅ​ស៊ីគែម​ទេ​ឬ​? មក៍! យើង​នឹង​ចាត់​ឯង​ឲ្យទៅ​រក​ពួកគេ”។ យ៉ូសែប​តប​នឹង​គាត់​ថា​៖ “មើល៍! ខ្ញុំ​នៅទីនេះ”។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ហើយ​លោក​អ៊ីស្រា‌អែល​មាន​ប្រសាសន៍​ទៅ​យ៉ូសែប​ថា៖ «បងៗ​របស់​ឯង​បាន​ទៅ​ឃ្វាល​សត្វ​នៅ​ស៊ីគែម​ហើយ មក​ណេះ ពុក​នឹង​ចាត់​ឯង​ឲ្យ​ទៅ​រក​ពួក‌គេ»។ គាត់​ឆ្លើយ​ទៅ​ឪពុក​ថា៖ «បាទ​ពុក»។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

លោក​អ៊ីស្រា‌អែល​មាន​ប្រសាសន៍​ទៅ​យ៉ូសែប​ថា៖ «បងៗ​របស់​កូន​ឃ្វាល​ចៀម​នៅ​ស៊ីគែម ពុក​ចង់​ឲ្យ​កូន​ទៅ​សួរ​សុខ​ទុក្ខ​ពួក​គេ»។ យ៉ូសែប​តប​ថា៖ «បាទ កូន​យល់​ព្រម​ទៅ!»។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ហើយ​អ៊ីស្រាអែល​និយាយ​ទៅ​យ៉ូសែប​ថា ពួក​បង​ឯង​បាន​ទៅ​ឃ្វាល​សត្វ​ឯ​ស៊ីគែម​ហើយ ចូរ​ឯង​មក​ណេះ អញ​នឹង​ប្រើ​ទៅ​ឯ​គេ នោះ​គាត់​ឆ្លើយ​ទៅ​ឪពុក​ថា បាទ

សូមមើលជំពូក

អាល់គីតាប

អ៊ីស្រ‌អែល​និយាយ​ទៅ​យូសុះ​ថា៖ «បងៗ​របស់​កូន​ឃ្វាល​ចៀម​នៅ​ស៊ីគែម ពុក​ចង់​ឲ្យ​កូន​ទៅ​សួរ​សុខ​ទុក្ខ​ពួក​គេ»។ យូសុះ​តប​ថា៖ «បាទ កូន​យល់​ព្រម​ទៅ!»។

សូមមើលជំពូក



លោកុ‌ប្បត្តិ 37:13
13 ការដាក់ឲ្យឆ្លើយតបគ្នា  

ពេលនោះ​មានកើតឡើងដូច្នេះ​: ក្រោយពី​ការ​ទាំងនោះ ព្រះ​បាន​សាកល្បង​អ័ប្រាហាំ គឺ​ព្រះអង្គ​មានបន្ទូល​នឹង​គាត់​ថា​៖ “អ័ប្រាហាំ​!”។ គាត់​ក៏​ទូល​តបថា​៖ “មើល៍! ទូលបង្គំ​នៅទីនេះ​!”។


ពេលនោះ ទូតសួគ៌​របស់​ព្រះយេហូវ៉ា​ហៅ​គាត់​ពី​លើមេឃ​មក​ថា​៖ “អ័ប្រាហាំ​! អ័ប្រាហាំ​!”។ គាត់​តបថា​៖ “មើល៍! ខ្ញុំ​នៅទីនេះ​!”។


កាល​អ៊ីសាក​ចាស់​ទៅ ហើយ​ភ្នែក​របស់គាត់​ងងឹត​មើលមិនឃើញ គាត់​ក៏​ហៅ​អេសាវ​កូនប្រុស​ច្បង​របស់គាត់​មក និយាយថា​៖ “កូន​អើយ​!” អេសាវ​តបថា​៖ “មើល៍! ខ្ញុំ​នៅទីនេះ​!”។


យ៉ាកុប​ក៏​ទៅ​ឯ​ឪពុក​របស់គាត់ ហើយ​និយាយថា​៖ “លោកឪពុក​អើយ​!”។ អ៊ីសាក​តបថា​៖ “កូន​អើយ មើល៍! ឪពុក​នៅទីនេះ​! ឯង​ជាកូន​មួយណា​ហ្នឹង​?”។


យ៉ាកុប​មក​ដល់​ក្រុង​ស៊ីគែម​ដែល​នៅក្នុង​ដែនដី​កាណាន​ដោយសុវត្ថិភាព តាម​ដំណើរ​មក​ពី​ប៉ាដាន់-អើរ៉ាម​វិញ ហើយ​បោះជំរំ​ទល់មុខ​ទីក្រុង​នោះ​។


ក្រោយមក ពួក​បងប្រុស​របស់គាត់​ទៅ​ឃ្វាល​ហ្វូងចៀម​របស់​ឪពុក​ពួកគេ​នៅ​ស៊ីគែម​។


“មើល៍! ខ្ញុំ​ចាត់​អ្នករាល់គ្នា​ឲ្យទៅ ដូចជា​ចៀម​ទៅក្នុង​កណ្ដាលចំណោម​ចចក ដូច្នេះ​ចូរ​ឈ្លាសវៃ​ដូច​ពស់ ហើយ​ស្លូតត្រង់​ដូច​ព្រាប​។


“ម្ចាស់​ចម្ការទំពាំងបាយជូរ​នោះ​ក៏​និយាយថា​: ‘តើ​ខ្ញុំ​គួរ​ធ្វើ​ដូចម្ដេច​? ខ្ញុំ​នឹង​ចាត់​កូនប្រុសដ៏ជាទីស្រឡាញ់​របស់ខ្ញុំ​ឲ្យទៅ ប្រហែល​ពួកគេ​នឹង​គោរព​កូនខ្ញុំ ’។