អាប់រ៉ាមឆ្លងកាត់ស្រុកនោះ រហូតដល់កន្លែងមួយនៅស៊ីគែម ត្រង់ដើមអូករបស់ម៉ូរេ។ កាលនោះ មានជនជាតិកាណាននៅក្នុងស្រុកនោះ។
លោកុប្បត្តិ 33:18 - ព្រះគម្ពីរខ្មែរសាកល យ៉ាកុបមកដល់ក្រុងស៊ីគែមដែលនៅក្នុងដែនដីកាណានដោយសុវត្ថិភាព តាមដំណើរមកពីប៉ាដាន់-អើរ៉ាមវិញ ហើយបោះជំរំទល់មុខទីក្រុងនោះ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ លោកយ៉ាកុបបានចេញពីស្រុកប៉ាដាន់-អើរ៉ាម ទៅដល់ក្រុងស៊ីគែម ក្នុងស្រុកកាណាន ដោយសុខសាន្ត ហើយក៏បោះជំរំនៅមុខទីក្រុងនោះ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លោកយ៉ាកុបបានវិលពីស្រុកប៉ាដាន់-អើរ៉ាមវិញ មកដល់ក្រុងស៊ីគែម ក្នុងស្រុកកាណាន ដោយសុខសាន្ត ហើយលោកក៏បោះជំរំទល់មុខនឹងទីក្រុងនោះ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ កាលយ៉ាកុបបានចេញពីស្រុកប៉ាដាន់-អើរ៉ាមមក នោះគាត់ទៅដល់ស៊ីគែម នៅស្រុកកាណាន ដោយសុខសាន្ត ហើយក៏ដំឡើងត្រសាលនៅមុខទីក្រុងនោះ អាល់គីតាប យ៉ាកកូបបានវិលពីស្រុកប៉ាដាន់-អើរ៉ាមវិញ មកដល់ក្រុងស៊ីគែម ក្នុងស្រុកកាណាន ដោយសុខសាន្ត ហើយគាត់ក៏បោះជំរំទល់មុខនឹងទីក្រុងនោះ។ |
អាប់រ៉ាមឆ្លងកាត់ស្រុកនោះ រហូតដល់កន្លែងមួយនៅស៊ីគែម ត្រង់ដើមអូករបស់ម៉ូរេ។ កាលនោះ មានជនជាតិកាណាននៅក្នុងស្រុកនោះ។
អ៊ីសាកមានអាយុសែសិបឆ្នាំ ពេលគាត់យករេបិកាធ្វើជាប្រពន្ធ ដែលរេបិកាជាកូនស្រីរបស់បេធូអែលជាជនជាតិអើរ៉ាមពីប៉ាដាន់-អើរ៉ាម ជាប្អូនស្រីរបស់ឡាបាន់ជនជាតិអើរ៉ាម។
ចូរក្រោកឡើងទៅប៉ាដាន់-អើរ៉ាម ទៅឯផ្ទះបេធូអែលឪពុករបស់ម្ដាយឯង ហើយយកប្រពន្ធពីទីនោះសម្រាប់ខ្លួនឯង គឺពីពួកកូនស្រីរបស់ឡាបាន់បងប្រុសរបស់ម្ដាយឯងចុះ។
ឡាបាន់ក៏តាមយ៉ាកុបទាន់។ ពេលនោះ យ៉ាកុបបានបោះរោងរបស់គាត់នៅតំបន់ភ្នំ ដូច្នេះឡាបាន់ក៏បោះរោងជាមួយបងប្អូនរបស់គាត់នៅតំបន់ភ្នំកាឡាតដែរ។
ក្រោយពីយ៉ាកុបបានមកពីប៉ាដាន់-អើរ៉ាមវិញ ព្រះបានលេចមកដល់គាត់ម្ដងទៀត ហើយប្រទានពរគាត់។
អ៊ីស្រាអែលនិយាយនឹងយ៉ូសែបថា៖ “តើពួកបងប្រុសរបស់ឯងមិនមែនកំពុងឃ្វាលសត្វនៅស៊ីគែមទេឬ? មក៍! យើងនឹងចាត់ឯងឲ្យទៅរកពួកគេ”។ យ៉ូសែបតបនឹងគាត់ថា៖ “មើល៍! ខ្ញុំនៅទីនេះ”។
ទាំងនេះជាកូនចៅរបស់លេអាដែលនាងបានបង្កើតឲ្យយ៉ាកុបនៅប៉ាដាន់-អើរ៉ាម ព្រមទាំងឌីណាកូនស្រីរបស់គាត់ផង។ កូនចៅប្រុសស្រីទាំងអស់របស់គាត់ មាន ៣៣ នាក់។
រីឯយើងវិញ កាលយើងមកពីប៉ាដាន់ យើងសោកស្ដាយដែលរ៉ាជែលបានស្លាប់ក្នុងដែនដីកាណានតាមផ្លូវដែលនៅតែឆ្ងាយបន្តិចពីអេប្រាតា ដូច្នេះយើងបានបញ្ចុះនាងនៅទីនោះ តាមផ្លូវទៅអេប្រាតា”។ (អេប្រាតាគឺបេថ្លេហិម)។
ព្រះមានបន្ទូលពីទីវិសុទ្ធរបស់ព្រះអង្គថា៖ “យើងនឹងបែងចែកស៊ីគែមដោយលោតកញ្ឆេង ហើយវាស់ជ្រលងភ្នំស៊ូកូថ។
យ៉ូហានក៏ធ្វើពិធីជ្រមុជទឹកដែរ នៅអេណូនជិតសាលីម ពីព្រោះទីនោះមានទឹកច្រើន។ មានមនុស្សជាច្រើនមកទទួលពិធីជ្រមុជទឹកជាបន្តបន្ទាប់។
ដូច្នេះ ព្រះអង្គក៏យាងមកដល់ទីក្រុងមួយដែលគេហៅថាស៊ូខារ នៅសាម៉ារី។ ទីក្រុងនោះនៅជិតដីមួយកន្លែងដែលយ៉ាកុបបានឲ្យយ៉ូសែបកូនរបស់គាត់
ពួកគេបានយកសពអ្នកទាំងនោះមកស៊ីគែមវិញ ហើយបញ្ចុះក្នុងរូងផ្នូរដែលអ័ប្រាហាំបានទិញពីកូនចៅរបស់ហេម័រ នៅស៊ីគែម ដោយប្រាក់មួយចំនួន។