Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




យ៉ូហាន 3:23 - ព្រះគម្ពីរខ្មែរសាកល

23 យ៉ូហាន​ក៏​ធ្វើពិធីជ្រមុជទឹក​ដែរ នៅ​អេណូន​ជិត​សាលីម ពីព្រោះ​ទីនោះ​មាន​ទឹក​ច្រើន​។ មាន​មនុស្សជាច្រើន​មក​ទទួលពិធីជ្រមុជទឹក​ជាបន្តបន្ទាប់​។

សូមមើលជំពូក ចម្លង

Khmer Christian Bible

23 រីឯ​​លោក​យ៉ូហាន គាត់​ក៏​ធ្វើពិធី​ជ្រមុជ​ទឹកនៅ​អេណូន​ដែរ គឺ​នៅ​ជិត​សាលីម ព្រោះ​នៅ​ទីនោះ​​មាន​ទឹក​ច្រើន ហើយ​មាន​មនុស្ស​​មក​ទទួល​​​ពិធី​ជ្រមុជទឹក។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

23 រីឯ​លោក​យ៉ូហាន ក៏​កំពុង​ធ្វើ​ពិធី​ជ្រមុជ​ទឹក នៅ​ស្រុក​អេណូន ជិត​ភូមិ​សាលីម​ដែរ ព្រោះ​នៅ​ទី​នោះ​មាន​ទឹក​ច្រើន ហើយ​មនុស្ស​ចេះ​តែ​ចូល​មក ដើម្បី​ឲ្យ​គាត់​ជ្រមុជ​ទឹក​ឲ្យ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

23 រីឯ​លោក​យ៉ូហាន​វិញ លោក​ក៏​ជ្រមុជ​ទឹក​ឲ្យ​គេ នៅ​អេណូន ក្បែរ​ភូមិ​សាលីម​ដែរ ព្រោះ​នៅ​ទី​នោះ​មាន​ទឹក​ច្រើន។ មនុស្ស‌ម្នា​នាំ​គ្នា​មក​រក​លោក ហើយ​លោក​ជ្រមុជ​ទឹក​ឲ្យ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

23 ឯ​យ៉ូហាន គាត់​កំពុង​តែ​ធ្វើ​បុណ្យ​ជ្រមុជ‌ទឹក នៅ​ស្រុក​អេណូន ជិត​ភូមិ​សាលិម ព្រោះ​នៅ​ទី​នោះ​មាន​ទឹក​ច្រើន ហើយ​ចេះ​តែ​មាន​គេ​មក ដើម្បី​ទទួល​បុណ្យ​ជ្រមុជ‌ទឹក​ផង

សូមមើលជំពូក ចម្លង

អាល់គីតាប

23 រីឯ​យ៉ះយ៉ា​វិញ គាត់​ក៏​ជ្រមុជ​ទឹក​ឲ្យ​គេ នៅ​អេណូន ក្បែរ​ភូមិ​សាលីម​ដែរ ព្រោះ​នៅ​ទី​នោះ​មាន​ទឹក​ច្រើន។ មនុស្ស‌ម្នា​នាំ​គ្នា​មក​រក​យ៉ះយ៉ា ហើយ​គាត់​ជ្រមុជ​ទឹក​ឲ្យ។

សូមមើលជំពូក ចម្លង




យ៉ូហាន 3:23
13 ការដាក់ឲ្យឆ្លើយតបគ្នា  

យ៉ាកុប​មក​ដល់​ក្រុង​ស៊ីគែម​ដែល​នៅក្នុង​ដែនដី​កាណាន​ដោយសុវត្ថិភាព តាម​ដំណើរ​មក​ពី​ប៉ាដាន់-អើរ៉ាម​វិញ ហើយ​បោះជំរំ​ទល់មុខ​ទីក្រុង​នោះ​។


យ៉ូហាន​និយាយ​នឹង​ហ្វូងមនុស្ស​ដែល​ចេញមក​ដើម្បី​ទទួលពិធីជ្រមុជទឹក​ពី​គាត់​ថា៖ “ពូជ​ពស់វែក​អើយ! តើ​នរណា​បាន​ប្រាប់​អ្នករាល់គ្នា​ឲ្យ​រត់គេច​ពី​ព្រះពិរោធ​ដែល​រៀបនឹងមក​?


បន្ទាប់ពីការទាំងនេះ ព្រះយេស៊ូវ និង​ពួក​សិស្ស​របស់​ព្រះអង្គ​មកដល់​ស្រុក​យូឌា ហើយ​ព្រះអង្គ​ស្នាក់នៅ​ទីនោះ​ជាមួយ​ពួកគេ ព្រមទាំង​ធ្វើពិធីជ្រមុជទឹក​ផង​។


ពេលនោះ យ៉ូហាន​មិនទាន់​ជាប់គុក​នៅឡើយទេ​។


ជើង​របស់​លោក​ស្រដៀងនឹង​លង្ហិនដ៏ភ្លឺរលោង ហាក់ដូចជា​ត្រូវបាន​បន្សុទ្ធ​ក្នុង‍ឡ​ភ្លើង ហើយ​សំឡេង​របស់​លោក​ក៏​ដូច​សូរសន្ធឹក​របស់​ទឹក​ដ៏ច្រើន​;


រួច​ខ្ញុំ​ឮ​សំឡេង​មួយ​ពី​លើមេឃ ដូចជា​សូរសន្ធឹក​ទឹក​ដ៏ច្រើន និង​ដូចជា​សំឡេង​ផ្គរលាន់​យ៉ាងខ្លាំង​។ សំឡេង​ដែល​ខ្ញុំ​បាន‍ឮ​នោះ ដូចជា​អ្នកលេងពិណ​កំពុង​លេង​ពិណ​របស់​ខ្លួន​ដែរ​។


បន្ទាប់មក ខ្ញុំ​ឮ​អ្វី​ដូចជា​សំឡេង​របស់​ហ្វូងមនុស្ស​មួយក្រុម​ធំ ដូចជា​សូរសន្ធឹក​របស់​ទឹក​ដ៏ច្រើន និង​ដូចជា​សូរសន្ធឹក​ផ្គរលាន់​យ៉ាងខ្លាំង ពោលឡើងថា​៖ “ហាលេលូយ៉ា​! ដ្បិត​ព្រះអម្ចាស់​ជា​ព្រះ​នៃយើង ជា​ព្រះដ៏មានព្រះចេស្ដា បាន​សោយរាជ្យ​ហើយ​!


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម