បន្ទាប់មក អ៊ីសាកក៏នាំរេបិកាទៅក្នុងរោងរបស់សារ៉ាម្ដាយរបស់ខ្លួន ហើយគាត់យករេបិកា នោះនាងបានជាប្រពន្ធរបស់គាត់ ហើយគាត់ក៏ស្រឡាញ់នាង។ ដូច្នេះ អ៊ីសាកបានទទួលការសម្រាលទុក្ខ ក្រោយពីមរណភាពរបស់ម្ដាយគាត់៕
លោកុប្បត្តិ 29:18 - ព្រះគម្ពីរខ្មែរសាកល ដោយសារយ៉ាកុបស្រឡាញ់រ៉ាជែល គាត់ក៏និយាយថា៖ “ខ្ញុំនឹងបម្រើលោកអ៊ំប្រាំពីរឆ្នាំ ដើម្បីបានរ៉ាជែលកូនស្រីពៅរបស់លោកអ៊ំ”។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដោយលោកយ៉ាកុបចាប់ចិត្តស្រឡាញ់នាងរ៉ាជែល លោកក៏ពោលថា៖ «ខ្ញុំសូមនៅបម្រើលោកអ៊ំប្រាំពីរឆ្នាំ ដើម្បីឲ្យបានរ៉ាជែល ជាកូនពៅរបស់លោកអ៊ំមកធ្វើជាប្រពន្ធ»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ដោយលោកយ៉ាកុបស្រឡាញ់នាងរ៉ាជែល លោកឆ្លើយថា៖ «ក្មួយសុខចិត្តនៅបម្រើលោកអ៊ំប្រាំពីរឆ្នាំ ដើម្បីឲ្យបានរ៉ាជែល ជាកូនពៅរបស់លោកអ៊ំមកធ្វើជាប្រពន្ធ»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឯយ៉ាកុបគាត់ចាប់ចិត្តស្រឡាញ់រ៉ាជែល ហើយក៏និយាយថា ខ្ញុំសូមនៅបំរើឪពុកធំ៧ឆ្នាំ ដើម្បីឲ្យបានរ៉ាជែលជាកូនពៅរបស់លោក អាល់គីតាប ដោយយ៉ាកកូបស្រឡាញ់រ៉ាជែល គាត់ឆ្លើយថា៖ «ក្មួយសុខចិត្តនៅបម្រើអ៊ំប្រាំពីរឆ្នាំ ដើម្បីឲ្យបានរ៉ាជែល ជាកូនពៅរបស់អ៊ំមកធ្វើជាប្រពន្ធ»។ |
បន្ទាប់មក អ៊ីសាកក៏នាំរេបិកាទៅក្នុងរោងរបស់សារ៉ាម្ដាយរបស់ខ្លួន ហើយគាត់យករេបិកា នោះនាងបានជាប្រពន្ធរបស់គាត់ ហើយគាត់ក៏ស្រឡាញ់នាង។ ដូច្នេះ អ៊ីសាកបានទទួលការសម្រាលទុក្ខ ក្រោយពីមរណភាពរបស់ម្ដាយគាត់៕
ឡាបាន់និយាយថា៖ “យើងឲ្យនាងទៅឯង ប្រសើរជាងឲ្យនាងទៅប្រុសផ្សេង។ ចូររស់នៅជាមួយយើងចុះ”។
ដូច្នេះ យ៉ាកុបក៏បម្រើប្រាំពីរឆ្នាំដើម្បីបានរ៉ាជែល ប៉ុន្តែនៅក្នុងភ្នែករបស់គាត់ដូចជាតិចថ្ងៃទេ ដោយព្រោះក្ដីស្នេហ៍របស់គាត់ចំពោះនាង។
ដូច្នេះ យ៉ាកុបក៏ចូលទៅឯរ៉ាជែលដែរ ហើយគាត់ស្រឡាញ់រ៉ាជែលជាងស្រឡាញ់លេអា។ គាត់បានបម្រើឡាបាន់ប្រាំពីរឆ្នាំទៀត។
សូមប្រគល់ពួកប្រពន្ធ និងកូនៗរបស់ខ្ញុំដែលខ្ញុំបានបម្រើលោកអ៊ំដើម្បីបានពួកគេ មកខ្ញុំផង នោះខ្ញុំនឹងចាកចេញទៅ ដ្បិតលោកអ៊ំដឹងការងារដែលខ្ញុំបានបម្រើលោកអ៊ំហើយ”។
ម្ភៃឆ្នាំនេះ ខ្ញុំបាននៅក្នុងផ្ទះលោកអ៊ំ ទាំងបម្រើលោកអ៊ំ——ដប់បួនឆ្នាំដើម្បីបានកូនស្រីទាំងពីររបស់លោកអ៊ំ ប្រាំមួយឆ្នាំដើម្បីបានហ្វូងសត្វរបស់លោកអ៊ំ——ប៉ុន្តែលោកអ៊ំបានផ្លាស់ប្ដូរថ្លៃឈ្នួលរបស់ខ្ញុំដប់ដងហើយ។
ចូរដំឡើងថ្លៃបណ្ណាការ និងជំនូនពីខ្ញុំឲ្យច្រើនចុះ ខ្ញុំនឹងជូនអ្វីក៏ដោយដែលពួកលោកប្រាប់ខ្ញុំ សូមគ្រាន់តែឲ្យនាងក្រមុំនោះមកខ្ញុំធ្វើជាប្រពន្ធផង”។