Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លោកុ‌ប្បត្តិ 29:18 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

18 ឯ​យ៉ាកុប​គាត់​ចាប់​ចិត្ត​ស្រឡាញ់​រ៉ាជែល ហើយ​ក៏​និយាយ​ថា ខ្ញុំ​សូម​នៅ​បំរើ​ឪពុក​ធំ​៧​ឆ្នាំ ដើម្បី​ឲ្យ​បាន​រ៉ាជែល​ជា​កូន​ពៅ​របស់​លោក

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

18 ដោយសារ​យ៉ាកុប​ស្រឡាញ់​រ៉ាជែល គាត់​ក៏​និយាយថា​៖ “ខ្ញុំ​នឹង​បម្រើ​លោកអ៊ំ​ប្រាំពីរ​ឆ្នាំ ដើម្បី​បាន​រ៉ាជែល​កូនស្រី​ពៅ​របស់លោកអ៊ំ”។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

18 ដោយ​លោក​យ៉ាកុប​ចាប់​ចិត្ត​ស្រឡាញ់​នាង​រ៉ាជែល លោក​ក៏​ពោល​ថា៖ «ខ្ញុំ​សូម​នៅ​បម្រើ​លោក​អ៊ំ​ប្រាំ​ពីរ​ឆ្នាំ ដើម្បី​ឲ្យ​បាន​រ៉ាជែល ជា​កូន​ពៅ​របស់​លោក​អ៊ំ​មក​ធ្វើ​ជា​ប្រពន្ធ»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

18 ដោយ​លោក​យ៉ាកុប​ស្រឡាញ់​នាង​រ៉ាជែល លោក​ឆ្លើយ​ថា៖ «ក្មួយ​សុខ​ចិត្ត​នៅ​បម្រើ​លោក​អ៊ំ​ប្រាំ‌ពីរ​ឆ្នាំ ដើម្បី​ឲ្យ​បាន​រ៉ាជែល ជា​កូន​ពៅ​របស់​លោក​អ៊ំ​មក​ធ្វើ​ជា​ប្រពន្ធ»។

សូមមើលជំពូក ចម្លង

អាល់គីតាប

18 ដោយ​យ៉ាកកូប​ស្រឡាញ់​រ៉ាជែល គាត់​ឆ្លើយ​ថា៖ «ក្មួយ​សុខ​ចិត្ត​នៅ​បម្រើ​អ៊ំ​ប្រាំ​ពីរ​ឆ្នាំ ដើម្បី​ឲ្យ​បាន​រ៉ាជែល ជា​កូន​ពៅ​របស់​អ៊ំ​មក​ធ្វើ​ជា​ប្រពន្ធ»។

សូមមើលជំពូក ចម្លង




លោកុ‌ប្បត្តិ 29:18
11 ការដាក់ឲ្យឆ្លើយតបគ្នា  

រួច​អ៊ីសាក​នាំ​រេបិកា​ចូល​ទៅ​ក្នុង​ត្រសាល​របស់​សារ៉ា​ជា​ម្តាយ​ខ្លួន ហើយ​ក៏​យក​នាង​ធ្វើ​ជា​ប្រពន្ធ ព្រម​ទាំង​ប្រតិព័ទ្ធ​ស្រឡាញ់​ដល់​នាង នោះ​អ៊ីសាក​គាត់​បាន​ក្សាន្ត​ចាក​ទុក្ខ​ពី​ម្តាយ​ស្លាប់។


ឡាបាន់​តប​ថា អើ ដែល​អញ​ឲ្យ​វា​ដល់​ឯង នោះ​ល្អ​ជា​ជាង​ឲ្យ​ដល់​គេ ដូច្នេះ ចូរ​នៅ​ជា​មួយ​នឹង​អញ​ចុះ


យ៉ាកុប​ក៏​ខំ​បំរើ​អស់​៧​ឆ្នាំ ដើម្បី​ឲ្យ​បាន​រ៉ាជែល តែ​នោះ​មើល​ទៅ​ដូច​ជា​បួន​ដប់​ថ្ងៃ​ទេ ដោយ​ព្រោះ​គាត់​ស្រឡាញ់​ដល់​នាង​ណាស់។


យ៉ាកុប​ក៏​ចូល​ទៅ​ឯ​រ៉ាជែល ហើយ​ស្រឡាញ់​នាង​ជាង​លេអា រួច​គាត់​នៅ​បំរើ​ឡាបាន់​៧​ឆ្នាំ​ទៀត។


សូម​ឲ្យ​ប្រពន្ធ​កូន​របស់​ខ្ញុំ ដែល​ខ្ញុំ​បាន​បំរើ​លោក​ឪពុក​ឲ្យ​បាន​នេះ បាន​ទៅ​ជា​មួយ​នឹង​ខ្ញុំ​ផង ដ្បិត​លោក​ឪពុក​ជ្រាប​ការ​ដែល​ខ្ញុំ​បាន​ធ្វើ​ជូន​រួច​ហើយ


ខ្ញុំ​បាន​នៅ​ផ្ទះ​លោក​ឪពុក​អស់​២០​ឆ្នាំ​នេះ​ហើយ គឺ​ខ្ញុំ​បាន​បំរើ​លោក​ឪពុក​១៤​ឆ្នាំ ឲ្យ​បាន​កូន​ស្រី​របស់​លោក​ឪពុក​ទាំង​២​រូប ហើយ​៦​ឆ្នាំ​ទៀត​ឲ្យ​បាន​ចៀម​របស់​លោក​ឪពុក តែ​លោក​ឪពុក​បាន​បំផ្លាស់​ឈ្នួល​ខ្ញុំ​១០​ដង​ហើយ


ទោះ​បើ​ដំឡើង​បណ្ណា‌ការ​នឹង​ជំនូន​ដ៏​សន្ធឹក​យ៉ាង​ណា​ក៏​ដោយ គង់​តែ​ខ្ញុំ​នឹង​ជូន​តាម​ដែល​អ្នក​រាល់​គ្នា​បង្គាប់​មក​មិន​ខាន សូម​តែ​អាណិត​ឲ្យ​នាង​មក​ធ្វើ​ជា​ប្រពន្ធ​របស់​ខ្ញុំ​ចុះ។


ដាវីឌ​ក៏​ចាត់​សារ​ឲ្យ​ទៅ​ឯ​អ៊ីស-បូសែត ជា​បុត្រា​សូល​ថា ចូរ​ឲ្យ​មីកាល ជា​ប្រពន្ធ​ខ្ញុំ ដែល​ខ្ញុំ​បាន​ដណ្តឹង ដោយ​សារ​ស្បែក​ចុង​ស្វាស​នៃ​ពួក​ភីលីស្ទីន​១០០​នាក់​នោះ​មក​ខ្ញុំ​វិញ


ឯ​ស្រុក​កាឡាត​គេ​អាក្រក់​ទទេ ក៏​សុទ្ធ​តែ​ឥត​ប្រយោជន៍​ទាំង​អស់ នៅ​ត្រង់​គីលកាល គេ​ថ្វាយ​គោ​ជា​យញ្ញ‌បូជា អស់​ទាំង​អាសនា​របស់​គេ ប្រៀប​ដូច​ជា​ដុំ​ដី នៅ​ក្នុង​គន្លង​ស្រែ​ចំការ


ដូច្នេះ ខ្ញុំ​ក៏​ទិញ​នាង​មក​សំរាប់​ខ្លួន ដោយ​ប្រាក់​១៥​ដួង នឹង​ស្រូវ​ឱក​១​ថាំង​កន្លះ


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម