Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លោកុ‌ប្បត្តិ 29:20 - ព្រះគម្ពីរខ្មែរសាកល

20 ដូច្នេះ យ៉ាកុប​ក៏​បម្រើ​ប្រាំពីរ​ឆ្នាំ​ដើម្បី​បាន​រ៉ាជែល ប៉ុន្តែ​នៅ​ក្នុង​ភ្នែក​របស់គាត់​ដូចជា​តិច​ថ្ងៃ​ទេ ដោយព្រោះ​ក្ដីស្នេហ៍​របស់គាត់​ចំពោះ​នាង​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

20 លោក​យ៉ាកុប​នៅ​បម្រើ​អស់​រយៈ​ពេល​ប្រាំពីរ​ឆ្នាំ ដើម្បី​ឲ្យ​បាន​នាង​រ៉ាជែល តែ​ដោយ​ព្រោះ​លោក​ស្រឡាញ់​នាង រយៈ​ពេល​ប្រាំ​ពីរ​ឆ្នាំ​នោះ ហាក់​ដូច​ជា​បួន​ដប់​ថ្ងៃ​ប៉ុណ្ណោះ​សម្រាប់​លោក។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

20 លោក​យ៉ាកុប​នៅ​បម្រើ​លោក​ឡាបាន់ អស់​រយៈ​ពេល​ប្រាំ‌ពីរ​ឆ្នាំ ដើម្បី​បាន​នាង​រ៉ាជែល ប៉ុន្តែ ដោយ​លោក​ស្រឡាញ់​នាង​រ៉ាជែល​ជា​ខ្លាំង រយៈ​ពេល​ប្រាំ‌ពីរ​ឆ្នាំ​នោះ​ហាក់​ដូច​ជា​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

20 យ៉ាកុប​ក៏​ខំ​បំរើ​អស់​៧​ឆ្នាំ ដើម្បី​ឲ្យ​បាន​រ៉ាជែល តែ​នោះ​មើល​ទៅ​ដូច​ជា​បួន​ដប់​ថ្ងៃ​ទេ ដោយ​ព្រោះ​គាត់​ស្រឡាញ់​ដល់​នាង​ណាស់។

សូមមើលជំពូក ចម្លង

អាល់គីតាប

20 យ៉ាកកូប​នៅ​បម្រើ​ឡាបាន់ អស់​រយៈ​ពេល​ប្រាំ​ពីរ​ឆ្នាំ ដើម្បី​បាន​រ៉ាជែល ប៉ុន្តែ ដោយ​គាត់​ស្រឡាញ់​រ៉ាជែល​ជា​ខ្លាំង រយៈ​ពេល​ប្រាំ​ពីរ​ឆ្នាំ​នោះ ហាក់​ដូច​ជា​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ។

សូមមើលជំពូក ចម្លង




លោកុ‌ប្បត្តិ 29:20
14 ការដាក់ឲ្យឆ្លើយតបគ្នា  

បន្ទាប់មក អ៊ីសាក​ក៏​នាំ​រេបិកា​ទៅ​ក្នុង​រោង​របស់​សារ៉ា​ម្ដាយ​របស់ខ្លួន ហើយ​គាត់​យក​រេបិកា នោះ​នាង​បានជា​ប្រពន្ធ​របស់​គាត់ ហើយ​គាត់​ក៏​ស្រឡាញ់​នាង​។ ដូច្នេះ អ៊ីសាក​បាន​ទទួល​ការ​សម្រាលទុក្ខ ក្រោយពី​មរណភាពរបស់​ម្ដាយ​គាត់​៕


ឡាបាន់​និយាយថា​៖ “យើង​ឲ្យ​នាង​ទៅ​ឯង ប្រសើរ​ជាង​ឲ្យ​នាង​ទៅ​ប្រុស​ផ្សេង​។ ចូរ​រស់នៅ​ជាមួយ​យើង​ចុះ”។


ចូរ​បំពេញ​មួយ​សប្ដាហ៍​នេះ​សិន នោះ​យើង​នឹង​ឲ្យ​ម្នាក់ទៀត​ទៅ​ឯង​ដែរ សម្រាប់​ការងារ​ដែល​ឯង​បម្រើ​យើង​ប្រាំពីរ​ឆ្នាំ​ទៀត”។


ដូច្នេះ យ៉ាកុប​ក៏​ចូលទៅឯ​រ៉ាជែល​ដែរ ហើយ​គាត់​ស្រឡាញ់​រ៉ាជែល​ជាង​ស្រឡាញ់​លេអា​។ គាត់​បាន​បម្រើ​ឡាបាន់​ប្រាំពីរ​ឆ្នាំ​ទៀត​។


សូម​ប្រគល់​ពួក​ប្រពន្ធ និង​កូន​ៗ​របស់ខ្ញុំ​ដែល​ខ្ញុំ​បាន​បម្រើ​លោកអ៊ំ​ដើម្បី​បាន​ពួកគេ មកខ្ញុំ​ផង នោះ​ខ្ញុំ​នឹង​ចាកចេញទៅ ដ្បិត​លោកអ៊ំ​ដឹង​ការងារ​ដែល​ខ្ញុំ​បាន​បម្រើ​លោកអ៊ំ​ហើយ”។


តើ​ពួកខ្ញុំ​មិន​ត្រូវ​គាត់​រាប់​ជា​ជនចម្លែក​ទេ​ឬ​? ដ្បិត​គាត់​បាន​លក់​ពួកខ្ញុំ ព្រមទាំង​ស៊ីបង្ហិនអស់រលីង​សូម្បីតែ​ថ្លៃលក់​ពួកខ្ញុំ​!


អ្នកកំលោះ​នោះ​ក៏​មិន​បង្អង់​នឹង​ធ្វើ​ការ​នេះ​ឡើយ ពីព្រោះ​គាត់​ពេញចិត្ត​នឹង​កូនស្រី​របស់​យ៉ាកុប ណាមួយ​ក្នុង​ផ្ទះ​របស់​ឪពុក​គាត់​ទាំងមូល គាត់​ត្រូវគេ​គោរព​ជាងគេ​។


សេចក្ដីស្រឡាញ់​ទ្រាំទ្រ​នឹង​ការ​ទាំងអស់ ជឿ​លើ​ការ​ទាំងអស់ សង្ឃឹម​លើ​ការ​ទាំងអស់ ហើយ​ស៊ូទ្រាំ​នឹង​ការ​ទាំងអស់​។


ជាការពិត សេចក្ដីស្រឡាញ់​របស់​ព្រះ​គ្រីស្ទ​ជំរុញ​យើង ដោយសារ​យើង​បាន​យល់ឃើញ​ដូច្នេះ​ថា មនុស្ស​ម្នាក់​បាន​ស្លាប់​ជំនួស​មនុស្ស​ទាំងអស់ ដូច្នេះ​មនុស្ស​ទាំងអស់​បាន​ស្លាប់​ហើយ​;


ព្រមទាំង​ដើរ​ក្នុង​សេចក្ដីស្រឡាញ់​ចុះ ដូចដែល​ព្រះ​គ្រីស្ទ​បាន​ស្រឡាញ់​យើង​ដែរ ហើយ​បាន​ប្រគល់​អង្គទ្រង់​ជំនួស​យើង​ទុកជា​តង្វាយ និង​យញ្ញបូជា ដើម្បី​ជា​ក្លិនក្រអូបពិដោរ​ដល់​ព្រះ​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម