ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




លោកុ‌ប្បត្តិ 18:15 - ព្រះគម្ពីរខ្មែរសាកល

សារ៉ា​ក៏​បដិសេធ​ថា​៖ “ខ្ញុំ​មិន​បាន​សើច​ទេ” ពីព្រោះ​នាង​ខ្លាច ប៉ុន្តែ​ព្រះអង្គ​មានបន្ទូលថា​៖ “ទេ​! អ្នក​បាន​សើច​ពិតមែន”។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

លោក​ស្រី​សារ៉ា​ប្រកែក​ថា៖ «ខ្ញុំ​ម្ចាស់​មិន​បាន​សើច​ទេ» ដ្បិត​គាត់​ភ័យ​ខ្លាច។ ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ថា៖ «ទេ នាង​ពិត​ជា​បាន​សើច​មែន!»។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

លោក​ស្រី​សារ៉ា​បដិសេធ​ថា៖ «ខ្ញុំ​ម្ចាស់​ពុំ​បាន​សើច​ទេ»។ គាត់​ថា​ដូច្នេះ មក​ពី​គាត់​ភ័យ​ខ្លាច​ខ្លាំង​ពេក។ ប៉ុន្តែ ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា៖ «នាង​ពិត​ជា​បាន​សើច​មែន!»។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ឯ​សារ៉ា​នាង​ប្រកែក​ថា ខ្ញុំ​ម្ចាស់​មិន​បាន​សើច​ទេ ពី​ព្រោះ​នាង​ខ្លាច តែ​ទ្រង់​មាន​បន្ទូល​ថា ទេ គឺ​ឯង​បាន​សើច​មែន។

សូមមើលជំពូក

អាល់គីតាប

សារ៉ា​បដិសេធ​ថា៖ «ខ្ញុំ​ពុំ​បាន​សើច​ទេ»។ គាត់​ថា​ដូច្នេះ មក​ពី​គាត់​ភ័យ​ខ្លាច​ខ្លាំង​ពេក។ ប៉ុន្តែ អុលឡោះ‌តាអាឡា​មាន​បន្ទូល​ថា៖ «នាង​ពិត​ជា​បាន​សើច​មែន!»។

សូមមើលជំពូក



លោកុ‌ប្បត្តិ 18:15
17 ការដាក់ឲ្យឆ្លើយតបគ្នា  

សូម​និយាយថា​អូន​ជា​ប្អូនស្រី​របស់បង ដើម្បីឲ្យ​ពួកគេ​ប្រព្រឹត្តល្អ​ចំពោះ​បង​ដោយយល់ដល់​អូន ហើយ​ទុកជីវិត​ឲ្យ​បង​ដោយសារតែ​អូន​ផង”។


តើ​មាន​អ្វី​ដែល​ពិបាក​ពេក​សម្រាប់​ព្រះយេហូវ៉ា​ឬ​? ដល់​ពេលកំណត់ យើង​នឹង​ត្រឡប់មក​ឯ​អ្នក​វិញ ហើយ​ឆ្នាំក្រោយក្នុងពេលដដែលនេះ សារ៉ា​នឹង​មាន​កូនប្រុស​ម្នាក់”។


បន្ទាប់មក បុរស​ទាំងបី​ក៏​ក្រោកឡើង​ចេញពី​ទីនោះ ហើយ​អើតមើល​សូដុម រីឯ​អ័ប្រាហាំ​ក៏​ទៅ​ជាមួយ​ពួកគេ ដើម្បី​ជូនដំណើរ​ពួកគេ​។


ព្រះយេហូវ៉ា​មានបន្ទូល​នឹង​កាអ៊ីន​ថា​៖ “អេបិល​ប្អូនប្រុស​របស់អ្នក​នៅ​ឯណា​?”។ គាត់​ទូលថា​៖ “ទូលបង្គំ​មិន​ដឹង​ទេ​។ តើ​ទូលបង្គំ​ជា​អ្នកយាម​ប្អូនប្រុស​របស់ទូលបង្គំ​ឬ​?”។


តើ​ព្រះ​រក​មិន​ឃើញ​ការនេះ​ទេ​ឬ​? ដ្បិត​ព្រះអង្គ​ទ្រង់​ជ្រាប​អាថ៌កំបាំង​នៃ​ចិត្ត​។


ប៉ុន្តែ​ដោយសារតែ​ព្រះអង្គ យើងខ្ញុំ​ត្រូវគេ​សម្លាប់​វាល់ព្រឹកវាល់ល្ងាច​; យើងខ្ញុំ​ត្រូវបាន​ចាត់ទុក​ដូចជា​ចៀម​ដែលនឹងត្រូវ​សម្លាប់​។


បបូរមាត់​ដ៏ពិតត្រង់​នៅស្ថិតស្ថេរ​ជារៀងរហូត រីឯ​អណ្ដាត​ភូតភរ​នៅបានតែមួយភ្លែតប៉ុណ្ណោះ​។


អ្នកដែល​លាក់បាំង​ការបំពាន​របស់ខ្លួន​នឹង​មិន​ចម្រើនឡើង​ឡើយ រីឯ​អ្នកដែល​សារភាព ហើយ​បោះបង់ចោល​វិញ នឹង​ត្រូវបាន​អាណិតមេត្តា​។


ព្រះយេស៊ូវ​ទ្រង់​ជ្រាប​ភ្លាម​ក្នុង​វិញ្ញាណ​របស់​ព្រះអង្គ​ថា ពួកគេ​រិះគិត​យ៉ាងនេះ​ក្នុងចិត្ត ក៏​មានបន្ទូល​នឹង​ពួកគេ​ថា​៖“ហេតុអ្វីបានជា​អ្នករាល់គ្នា​រិះគិត​រឿងទាំងនេះ​ក្នុង​ចិត្ត​?


ពេលនោះ បាវបម្រើស្រី​ដែល​ជា​អ្នកយាមទ្វារ ក៏​និយាយ​នឹង​ពេត្រុស​ថា​៖ “អ្នកឯង​ក៏​មិនមែន​ជា​ម្នាក់​ក្នុង​ពួក​សិស្ស​របស់​អ្នកនោះ​ដែរ មែនទេ​?”។ ពេត្រុស​ថា​៖ “ខ្ញុំ​មិនមែនទេ​!”។


ហើយ​ពីព្រោះ​ព្រះអង្គ​មិន​ចាំបាច់​ឲ្យ​អ្នកណា​ធ្វើបន្ទាល់​អំពី​មនុស្ស​ទេ ដ្បិត​ព្រះអង្គផ្ទាល់​ឈ្វេងយល់​នូវ​អ្វី​ដែល​មាន​នៅក្នុង​មនុស្ស​៕


យើង​ដឹង​ហើយ​ថា អ្វីក៏ដោយដែល​មាន​ចែង​ក្នុង​ក្រឹត្យវិន័យ គឺ​ចែង​ដល់​ពួក​អ្នក​ដែល​នៅក្រោម​ក្រឹត្យវិន័យ ដើម្បី​បិទ​មាត់​ទាំងអស់ ហើយ​ឲ្យ​ពិភពលោក​ទាំងមូល​ជាប់ទោសនៅក្រោមការជំនុំជម្រះ​របស់​ព្រះ​។


រីឯ​អ្នករាល់គ្នា​វិញ អ្នករាល់គ្នា​ត្រូវបាន​កែប្រែជាថ្មី​ក្នុង​ចិត្ត​គំនិត​របស់អ្នករាល់គ្នា


កុំ​ភូតភរ​គ្នាទៅវិញទៅមក​ឡើយ ដ្បិត​អ្នករាល់គ្នា​បាន​ដោះ​បុគ្គល​ចាស់​ចេញ ជាមួយនឹង​អំពើ​របស់​វា


ប្រសិនបើ​យើង​និយាយ​ថា យើង​គ្មាន​បាប នោះ​យើង​កំពុង​បញ្ឆោត​ខ្លួនឯង ហើយ​សេចក្ដីពិត​មិន​ស្ថិតនៅ​ក្នុង​យើង​ទេ​;