មើល៍! ពួកគេភើចេញសេចក្ដីអាក្រក់ពីមាត់របស់ខ្លួន ហើយមានដាវនៅនឹងបបូរមាត់របស់ពួកគេ! ពួកគេពោលថា៖ “តើមានអ្នកណានឹងឮ?”។
ទំនុកតម្កើង 94:7 - ព្រះគម្ពីរខ្មែរសាកល ពួកគេនិយាយថា៖ “ព្រះយេហូវ៉ាមើលមិនឃើញទេ ព្រះនៃយ៉ាកុបមិនចាប់អារម្មណ៍ឡើយ”។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ហើយគេពោលថា «ព្រះយេហូវ៉ា មើលមិនឃើញទេ ព្រះរបស់លោកយ៉ាកុបមិនរវីរវល់ឡើយ»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ហើយពោលថា «ព្រះអម្ចាស់មើលមិនឃើញទេ ព្រះរបស់លោកយ៉ាកុបមិនរវីរវល់ឡើយ!» ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ហើយពោលថា ព្រះយេហូវ៉ាមិនឃើញទេ ព្រះនៃយ៉ាកុប ទ្រង់មិនពិចារណាឡើយ អាល់គីតាប ហើយពោលថា «អុលឡោះតាអាឡាមើលមិនឃើញទេ អុលឡោះជាម្ចាស់របស់យ៉ាកកូបមិនរវីរវល់ឡើយ!» |
មើល៍! ពួកគេភើចេញសេចក្ដីអាក្រក់ពីមាត់របស់ខ្លួន ហើយមានដាវនៅនឹងបបូរមាត់របស់ពួកគេ! ពួកគេពោលថា៖ “តើមានអ្នកណានឹងឮ?”។
វេទនាហើយ! ពួកអ្នកដែលរកទីជម្រៅដើម្បីលាក់ផែនការរបស់ខ្លួនពីព្រះយេហូវ៉ា! កិច្ចការរបស់ពួកគេនៅក្នុងទីងងឹត ហើយពួកគេនិយាយថា៖ “តើមានអ្នកណាមើលឃើញពួកយើង? តើមានអ្នកណាស្គាល់ពួកយើង?”។
ដ្បិតអ្នកបានទុកចិត្តលើអំពើអាក្រក់របស់ខ្លួន ទាំងពោលថា: ‘គ្មានអ្នកណាឃើញអញទេ’។ ប្រាជ្ញា និងចំណេះដឹងរបស់អ្នកបាននាំអ្នកឲ្យវង្វេង ដូច្នេះអ្នកក៏និយាយក្នុងចិត្តថា: ‘គឺអញហ្នឹងហើយ គ្មានអ្នកណាក្រៅពីអញឡើយ!’។