បណ្ដាមេឃ គឺជាបណ្ដាមេឃរបស់ព្រះយេហូវ៉ា រីឯផែនដីវិញ ព្រះអង្គបានប្រទានដល់មនុស្សលោក។
ទំនុកតម្កើង 89:12 - ព្រះគម្ពីរខ្មែរសាកល ទិសខាងជើង និងទិសខាងត្បូង ក៏ព្រះអង្គបាននិម្មិតបង្កើតដែរ; ភ្នំតាបោរ និងភ្នំហ៊ើរម៉ូនស្រែកហ៊ោសប្បាយក្នុងព្រះនាមរបស់ព្រះអង្គ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រះអង្គបានបង្កើតទិសខាងជើង និងទិសខាងត្បូង ឯភ្នំតាបោរ និងភ្នំហ៊ើរម៉ូន សរសើរតម្កើងព្រះនាមព្រះអង្គដោយអំណរ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះអង្គបានបង្កើតទិសខាងជើង និងទិសខាងត្បូង ភ្នំតាបោរ និងភ្នំហ៊ើរម៉ូន សរសើរតម្កើងព្រះនាមព្រះអង្គ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ទ្រង់បានបង្កើតទិសខាងជើង នឹងទិសខាងត្បូង ឯភ្នំតាបោរ នឹងភ្នំហ៊ើម៉ូន នោះក៏បានរីករាយចំពោះព្រះនាមទ្រង់ អាល់គីតាប ទ្រង់បានបង្កើតទិសខាងជើង និងទិសខាងត្បូង ភ្នំតាបោរ និងភ្នំហ៊ើរម៉ូន សរសើរតម្កើងនាមទ្រង់។ |
បណ្ដាមេឃ គឺជាបណ្ដាមេឃរបស់ព្រះយេហូវ៉ា រីឯផែនដីវិញ ព្រះអង្គបានប្រទានដល់មនុស្សលោក។
ក៏ប្រៀបដូចជាទឹកសន្សើមនៃភ្នំហ៊ើរម៉ូន ដែលធ្លាក់មកលើភ្នំទាំងឡាយនៃស៊ីយ៉ូនដែរ ដ្បិតនៅទីនោះ ព្រះយេហូវ៉ាបានបង្គាប់ឲ្យមានព្រះពរ គឺជីវិតអស់កល្បជានិច្ច៕
ផែនដី និងរបស់សព្វសារពើដែលនៅទីនោះ ពិភពលោក និងអស់អ្នកដែលរស់នៅក្នុងវា ជារបស់ព្រះយេហូវ៉ា
ចូរឲ្យទន្លេនានាទះដៃ ចូរឲ្យភ្នំទាំងឡាយច្រៀងដោយអំណរជាមួយគ្នានៅចំពោះព្រះយេហូវ៉ា!
ផ្ទៃមេឃអើយ ចូរច្រៀងដោយអំណរ! ផែនដីអើយ ចូរត្រេកអរ! ភ្នំទាំងឡាយអើយ ចូរហ៊ោកញ្ជ្រៀវជាសម្រែកហ៊ោសប្បាយ! ដ្បិតព្រះយេហូវ៉ាបានកម្សាន្តចិត្តប្រជារាស្ត្ររបស់ព្រះអង្គ ហើយអាណិតមេត្តាមនុស្សរងទុក្ខរបស់ព្រះអង្គ។